បទចម្រៀង ‹call me PAPA› របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជាបទចម្រៀងដែលកំពុងពេញនិយម ថែមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងអ្នកប្រើប្រាស់បណ្តាញសង្គម ខណៈអ្នកច្នៃម៉ូត និងជាម្ចាស់ប្រ៊េនសម្លៀកបំពាក់របស់ម្ចាស់បទផ្ទាល់ គឺជាលោក អូលីវ៉ា គង់។

នៅក្នុងបទចម្រៀងដែលមានកំពុងមានការគាំទ្រខ្លាំងនៅក្នុងស្រទាប់យុវវ័យ ក្រោយការចេញ MV ក្តៅៗលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញសាច់ដុំកង់ៗ ជាមួយស្ទីលសម្លៀកបំពាក់រោមសត្វបែបអភិជនដ៏គួរឱ្យចាប់អារម្មណ៍ រួមជាមួយស្ទីលម៉ូតសក់រួញៗ ដែលកាន់តែគួរឱ្យទាក់ទាញ។ ខលិកសិនសម្លៀកបំពាក់របស់តារាចម្រៀងរូបសង្ហារូបនេះ ជាការច្នៃម៉ូត និងរៀបចំដោយផ្ទាល់ពីកំពូលអ្នកច្នៃម៉ូត លោក អូលីវ៉ា គង់ ដែលលោកបានច្នៃជូនរហូតដល់ទៅ ៥ ឈុត សម្រាប់បទចម្រៀង១បទនេះ។



បទចម្រៀង ‹call me PAPA› ត្រូវបានផលិតឡើងកម្រិតស្តង់ដារ ហើយការជ្រើសយកខលិកសិនរបស់ខ្មែរដែលច្នៃម៉ូតដោយ កំពូលអ្នកច្នៃម៉ូតរបស់កម្ពុជារូបនេះ គឺជាការបង្ហាញទៅកាន់ពិភពលោកថាកូនខ្មែរពូកែ៕

























Account
Security
Favourite Content