គ្រប់គ្នារំភើប និងមានមោទកភាពចំពោះស្នាដៃដ៏អស្ចារ្យរបស់លោក Oliva Kong ដែលជាកំពូលអ្នកច្នៃម៉ូតនៅកម្ពុជា ចំពោះការច្នៃម៉ូតសម្លៀកបំពាក់សហសម័យ ដែលដើរបង្ហាញក្នុងកម្មវិធី រាត្រីចងចាំ ដ៏អស្ចារ្យដែលប្រព្រឹត្តិទៅនៅក្នុងខេត្តសៀមរាប នាថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣។

បន្ទាប់ពីកម្មវិធីបានបញ្ចប់ Oliva Kong បានបង្ហោះវីដេអូមួយនៅក្នុងអាខោនហ្វេសបុករបស់លោក ដែលបានបង្ហាញពីវត្តមានរបស់លោកផ្ទាល់ ឈរសម្រក់ទឹកភ្នែកនៅពីក្រោយឆាកសម្តែងដ៏អស្ចារ្យកាលពីរាត្រីម្សិលមិញនេះ។ ក្នុងនោះដែរ ឃើញមានការចូលខមិនជាហូរហែ បង្ហាញពីការកោតសរសើរចំពោះរូបលោក ក្នុងស្នាដៃដ៏អស្ចារ្យនៃការច្នៃម៉ូតសម្លៀកបំពាក់ ដែលសុទ្ធតែស្រស់ស្អាត និងមានអត្ថន័យស៊ីជម្រៅខ្លាំង។ Oliva Kong យំព្រោះតែលោករំភើបដែលអាចសម្រេចក្តីប្រាថ្នាដ៏ធំនៅក្នុងជីវិត លោកយំព្រោះតែខ្មែរអាចធ្វើបាន ខណៈដែលកូនខ្មែរច្រើននាក់ក៏ឈួលទឹកភ្នែក រំភើបចិត្ត និងសមិទ្ធផលដ៏អស្ចារ្យរបស់លោកដែរ។





គួរឱ្យដឹងដែរថា ឈុតសហសម័យ KALKIN COLLECTION 2023/2024 បរមវិស្ណុលោក ដែលច្នៃម៉ូតដោយ Oliva Kong ត្រូវបានបង្ហាញនៅលើឆាកដ៏ធំ ក្នុងកម្មវិធីសប្បុរសធម៌ អបអរសាទរនៃការដាក់បញ្ចូលប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក៕























Account
Security
Favourite Content