ស្ងាត់ៗ នី រតនា និងភរិយា ត្រៀមពង្រីកជំនួញបន្ថែមទៀតនៅចុងឆ្នាំនេះ!

តារាចម្រៀងល្បីៗជាច្រើនរូប បានកំពុងសម្រុកបញ្ចេញស្នាដៃចម្រៀងថ្មីៗសម្រាប់កំដរអារម្មណ៍ពុកម៉ែបងប្អូន ខណៈពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរកាន់តែរំកិលខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។ តារាចម្រៀង នី រតនា ម្ចាស់បទ «បើខ្ញុំយំអ្នកណាជូនទឹកភ្នែក» ក៏មានស្នាដៃថ្មី ២បទ ជាចំណងដៃក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌនេះផងដែរ ដោយបទទាំង ២ ជាចម្រៀងបែបសប្បាយៗ ស័ក្ដិសមសម្រាប់រដូវភ្ជុំបិណ្ឌ។

បង្ហើបប្រាប់អ្នកសារព័ត៌មានក្នុងស្រុក កាលពីពេលថ្មីៗ ក្រៅអំពីស្នាដៃចម្រៀងថ្មីទាំង២ ប៉ានាងតូច នីវណ្ណ មែលឡានី ហៅ មែល ក៏ត្រៀមពង្រីកជំនួញធំមួយទៀតដែរ នៅចុងឆ្នាំ ២០២២ បន្ថែមពីអាជីវកម្មគ្រឿងសំអាង Womea by Tessa។ អាជីវកម្មថ្មីដែលលោក និងភរិយា ត្រៀមបើកបង្ហាញនៅអំឡុងខែវិច្ឆិកា ខាងមុខនេះ គឺហាង Baby ជាម៉ាតលក់ផលិតផល Baby។

ម្ចាស់ពាន Cambodian Idol រដូវកាលទី១ គិតថា សម្ភារៈ Baby ជាតម្រូវការចាំបាច់បំផុត ព្រោះដឹងថាប៉ាម៉ាក់សុខចិត្តអត់ខ្លួនឯង ដើម្បីបានរបស់ឱ្យកូន ទើបលោក និងភរិយាសម្រេចបើកអាជីវកម្មនេះ។ ដ្បិតមិនបានឱ្យដឹងពីទំហំទឹកប្រាក់នៃការបើកហាងថ្មីនោះ តែគេអាចសន្និដ្ឋានបានថា ខ្ទង់ចំណាយពិតជាច្រើន​។

ងាកមកការងារសិល្បៈវិញ បច្ចុប្បន្នលោកកំពុងមមាញឹកចេញច្រៀងតាមកម្មវិធីខនសឺតតាមប៉ុស្តិ៍ទូរទស្សន៍ និង ខនសឺតតាមបណ្តាខេត្ត ហើយក៏ច្រៀងតាមកម្មវិធីផ្សេងៗ។ ចំណែក ការថតភាពយន្ត គឺលោកផ្អាកទទួលសិន ព្រោះជាប់រវល់ការងាររកស៊ី និងគ្រួសារ លុះត្រាតែលោករយាលដៃបន្តិចទើបពិចារណាថតភាពយន្តឡើងវិញ។

តារាចម្រៀងកំពុងបោះពួយលើផ្នែកជំនួញរូបនេះ លើកឡើងថា បើទោះបីជាថ្ងៃក្រោយលោកជោគជ័យអាជីវកម្មយ៉ាងណាក៏ដោយ លោកនៅតែបន្តដើរលើវិថីសិល្បៈដរាបណានៅតែមានអ្នកគាំទ្រ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ