Designer ពិបាក​ពណ៌នាអារម្មណ៍ ពេលរួមការងារជាមួយ វណ្ណដា និង ឱក សុគន្ធកញ្ញា

ណុប ដាណេ ដែលភាគច្រើនស្គាល់ច្បាស់ថាជាម្ចាស់ «ណុប ដាណេ សម្អាងការ» គឺជាបុគ្គលសំខាន់ពីក្រោយការរៀបចំឈុតសម្លៀកបំពាក់របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា និងតារាចម្រៀងរ៉េបវ័យក្មេងកំពុងល្បីល្បាញ ម៉ាន់ វណ្ណដា ក្នុងពិធី​បិទ​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជន​ពិការ​លើកទី១ ឆ្នាំ ២០២២ កាលពីល្ងាចម្សិលមិញនេះ។

រូបភាពស្រស់ស្អាត ទាក់ទាញ បង្ហាញភាពស្និទ្ធស្នាលរវាង វណ្ណដា និង ឱក សុគន្ធកញ្ញា ជាច្រើនសន្លឹកត្រូវបានទំព័រហ្វេសប៊ុកផ្លូវការ Nob Dane samangkar-ណុប ដាណេសម្អាងការ បង្ហោះចែកចាយជាសាធារណៈ ឱ្យមហាជនគ្រប់មជ្ឈដ្ឋានបានឃើញ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ AMS មុននេះបន្តិច ម្ចាស់សម្អាង និងជាអ្នកច្នៃម៉ូដ ណុប ដាណេ ថាខ្លួនមានអារម្មណ៍រំភើប សប្បាយរីករាយ និងត្រេកអរជាខ្លាំង លក្ខណៈបែបពិបាកពិពណ៌នានៅពេលបានរួមការងារជាមួយកំពូលតារាចម្រៀងទាំងពីរ កាលពីម្សិលមិញនេះ។ បើឱ្យនិយាយពីអត្តចរិក វណ្ណដា ដែល​លោក​ទើប​បាន​ជួប គឺម្ចាសស់បទ “នារីជឿនលឿន” ជាមនុស្សម្នាក់ស្ងប់ស្ងាត់ តែមិនមែនមនុស្សមិនចេះនិយាយនោះទេ គ្រប់ពាក្យដែលវាចាចេញពីមាត់ វណ្ណដា ស្តាប់ហើយធ្វើឱ្យយើងមានស្នាមញញឹម។

អ្វីដែលពិសេសខ្លាំង គឺ វណ្ណដា ជាមនុស្សម្នាក់ដែលឱ្យតម្លៃមនុស្សជុំវិញខ្លួន ទោះជាអ្នកណាក៏ដោយ ស្ថិតក្នុងឋានៈអ្វី អាយុតិច-ច្រើនជាងក៏ដោយ កម្រិតវប្បធម៌បែប មិនចេះរើសរើង ឬប្រកាន់​ឡើយក៏ម្ចាស់បទ “Time To Rise” និងក្រុមការងារ បារមី ឱ្យតម្លៃទាំងអស់។ នេះហើយជាអ្វីដែលម្ចាស់សម្អាងការនេះពេញចិត្តខ្លាំងបំផុតចំពោះតារាចម្រៀងរ៉េបរូបនេះ។

លោក​ឆ្លៀត​បន្ថែម​​ទៀតថា ទាំង វណ្ណដា និងក្រុមការងារ បារមី គ្រប់គ្នាជាមនុស្សមានគំនិតទូលំទូលាយណាស់ បើកចិត្តឱ្យមនុស្សគ្រប់គ្នាជុំវិញវិស័យនេះ តួយ៉ាង ដូចសកម្មភាពស្និទ្ធស្នាលរវាង វណ្ណដា និងរៀមច្បង ឱក សុគន្ធកញ្ញា ដែលប្រៀបសិល្បករជំនាន់មុន និងជំនាន់ក្រោយសាទរគ្នា ពេលអ្នកទាំងពីរជួបគ្នា ទាំង​ម្ចាស់​បទ “រស់ជា​ខ្លួនឯង” និង​ម្ចាស់​បទ “Bong” ស្វាគមន៍ ស្និទ្ធស្នាល និងបញ្ចេញមតិយោបល់ឱ្យគ្នាទៅវិញទៅមក ហើយនិយាយគ្នាលេងមើលទៅពិតដូចជាមនុស្សតែមួយ។

អ្នកច្នៃម៉ូដដ៏ប៉ិនប្រសប់ ណុប ដាណេ សុំសរសើរទឹកចិត្តតារាចម្រៀងទាំង២ ប្រៀបដូចមានបេះដូងដូចគ្នា មុនពេលដែលជួបគ្នានៅក្រោយឆាកនោះ គឺម្នាក់ខាងឆ្វេងពុះកញ្ជ្រោលចង់ជួបអ្នកខាងស្តាំ រីឯខាងស្តាំក៏ពុះកញ្ជ្រោលចង់ជួបអ្នកខាងឆ្វេង លុះពេលបានជួបក៏ឱបគ្នាយ៉ាងស្និទ្ធស្នាលមិនចង់លែង ដូចដែលបានឃើញក្នុងរូបភាព និងវីដេអូលើបណ្តាញសង្គម។

មិនតែប៉ុណ្ណោះ ក្រោយពេលសម្តែងចប់ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនទាន់ទៅផ្លាស់សម្លៀកបំពាក់ទេ សុខចិត្តនៅឈរមើលតារារ៉េប វណ្ណដា ឡើងសម្តែងបន្ត ប្រៀបដូចបងឈរមើលប្អូនខ្លួនឯងសម្តែង ដែលនេះជារូបភាពមួយដ៏កម្របានឃើញពីមុនមក។

ដោយឡែក សម្រាប់ឈុតដ៏ប្រណិតរបស់កំពូលតារាចម្រៀងទាំងពីររូបនេះ គឺ ណុប ដាណេ សម្អាងការ ច្នៃឡើងជាពិសេស ដោយបង្កប់ភាពជាខ្មែរ ស្តែងពីវប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរយើងនៅពីខាងក្នុង តាមបែបផែនផ្សេងគ្នានៃទម្រង់សម្លៀកបំពាក់៕
ប្រភពរូប៖ Nob Dane samangkar-ណុប ដាណេសម្អាងការ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ