ក្មេងតែខ្លាំង! NewJeans និង​ KATSEYE ជាប់ឈ្មោះជា តារាវ័យក្មេងមានឥទ្ធិពលបំផុត 21 Under 21 របស់ Billboard

ក្រុមចម្រៀងខេប៉ុបពី HYBE ចំនួន ២ក្រុម គឺ NewJeans និង​ KATSEYE បានជាប់ឈ្មោះក្នុងចំណោមសិល្បករបរទេសដទៃទៀត នៅលើតារាងរាយឈ្មោះ តារាវ័យក្រោម ២១ឆ្នាំដែលមានឥទ្ធិពលបំផុតពី Billboard។

សម្រាប់តារាងប្រចាំឆ្នាំ ២០២៥ ដែលទើបតែបានចេញផ្សាយនៅពាក់កណ្ដាលខែឧសភានេះ បានចេញលទ្ធផលដោយផ្អែកទៅលើការវាយតម្លៃ តាមលក្ខណៈវិនិច្ឆ័យជាច្រើនចំណុច រួមមាន ចំនួននៃការលក់អាល់ប៊ុម ចំនួននៃការស្ដាប់នៅលើអ៊ីនធឺណិត និងឥទ្ធិពលជារួមដែលសិល្បករមានចំពោះឧស្សាហកម្មតន្ត្រីជាដើម។

ជាក់ស្ដែង នេះគឺជាឆ្នាំទី ២ជាប់គ្នារបស់ក្រុមចម្រៀងនារី NewJeans ដែលមានឈ្មោះនៅលើតារាង  21 Under 21​​​។ ថ្វីបើបច្ចុប្បន្ននេះ សមាជិកទាំង ៥នាក់កំពុងតែមានជម្លោះជាមួយនឹងផលិតកម្ម HYBE ទាក់ទងនឹងបញ្ហាកុងត្រាផ្ដាច់មុខ និងត្រូវផ្អាកសកម្មភាពទាំងស្រុងក្ដី ក៏ប៉ុន្តែ Billboard បានសង្កត់ធ្ងន់ថា ការគាំទ្រទទួលដែលក្រុមទទួលបានកាលពីឆ្នាំកន្លងទៅ នៅតែមានសន្ទុះខ្លាំងដោយមិនអាចប្រកែកបាន។

តួយ៉ាង ស្នាដៃទី ២របស់ក្រុមដែលមានឈ្មោះថា Get UP ទទួលបានប្រជាប្រិយខ្លាំង និងអាចឈានជើងជាប់លំដាប់លេខ ៣នៅលើតារាង អាល់ប៊ុមលំដាប់សកលសម្រាប់ចុងឆ្នាំ ២០២៤ របស់ Billboard។ បន្ថែមពីនេះទៀត ចម្រៀងល្បី​ប្រចាំឆ្នាំ ២០២៤ មិនថាបទ How Sweet និង Supernatural ក៏មានការគាំទ្រក្រាស់ក្រែលដែរ​ ជាមួយនឹងការលក់ចេញរហូតដល់ទៅ ១លានច្បាប់។

ក្រឡេកមកកាន់ក្រុមចម្រៀងនារីចម្រុះជាតិសាសន៍ KATSEYE វិញ ក៏ទទួលបានតំណែងតែមួយ​ នៅក្នុងឆ្នាំនេះដែរ។ ទន្ទឹមគ្នានឹងបទ Touch ដែលជាស្នាដៃលេចធ្លោបំផុត ក្រុមចម្រៀងខេប៉ុបដែលមានមូលដ្ឋាននៅលើទឹកដីសហរដ្ឋអាមេរិកនេះក៏ត្រៀមនឹងចេញផ្សាយអាល់ប៊ុមខ្នាតតូច Beautiful Chaos នៅថ្ងៃទី២៧ ខែមិថុនា ខាងមុខនេះដូចគ្នា។  

គួរឱ្យដឹងផងដែរថា ក្រៅពីក្រុមទាំង ២ខាងលើនេះ នៅមានសិល្បករតន្រ្តីចំនួន ១៩រូបទៀតដែលទទួលបានងារតែមួយពី Billboard ដូចជាសិល្បករទោល D4vd, Lay Bankz និង Jessie Murph ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក



Leave a Reply

Your email address will not be published.Required fields are marked *