បទថ្មី វណ្ណដា ចេញពេលណា ឡើង trending លើ YouTube ភ្លាម

វណ្ណដា ទើប​ទម្លាក់​បទ​ថ្មី​បន្ថែម​ទៀត សម្រាប់​អបអរសាទរ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ដែល​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​បុណ្ណោះ។ សម្រាប់​កំពូល​តារា​រ៉េប​ប្រចាំ​ស្រុក​ខ្មែរ​រូប​នេះ ពិតជា​មិន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ឡើយ បទ​នីមួយ​ៗ​ចេញ​ហើយ​ពីរោះ និង​មាន​អត្ថន័យ​ល្អ​ថែម​ទៀត​ផង។

«សង្រ្កាន្តស្គាល់ស្នេហ៍» ដែល​ទើប​ចេញ MV កាលពី ៣ ថ្ងៃ​មុន ឥឡូវ​កំពុង​ឡើង​មកឈរ​នៅ​លំដាប់​លេខ​២ ជា​បទ​ដែល​កំពុង trend លើ YouTube។ សាច់​រឿង​នៅ​ក្នុង MV បទ​នេះ​ដែរ ត្រូវ​បាន​អ្នក​គាំទ្រ​លើក​សរសើរ​តាំង​ពី​ការ​រៀបចំ​បែប​ខ្មែរ ហើយ​កាន់តែ​អស្ចារ្យ​ពេល វណ្ណដា ស្លៀក​ខោ​​ថ្នេរ ៥ មាន​បង់ក​ក្រមា​ខ្មែរ ពាក់​ខ្សែ​ក​អង្កាំ​ខ្មែរ បណ្ដោង​រូប​ប្រាសាទអង្គរវត្ត​យ៉ាង​សង្ហា មើល​ទៅ​​សមរម្យ​បំផុត។

ក្រៅ​ពី​មាន​ការ​ដាក់​បញ្ចូល​ក្រមា និង​ខោ​ថ្នេរ​៥​ហើយ​នោះ បទ «សង្ក្រាន្ត​ស្គាល់​ស្នេហ៍​» នៅ​ក្នុង​បទ​កំពុង​ពេញ​និយម​នេះ មាន​ដាក់​បញ្ចូល​សំឡេង​ខ្លុយ​ខ្មែរ ពីរោះ​គ្រលួច​តែម្ដង។ មួយ​វិញ​ទៀត​ក្នុង MV ក៏​បង្ហាញ​ពី​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​តាំងពី​ដើម​ដែល​មាន​ការ​វិច​អន្សម និង​ចង​គោម​ជាដើម ដែល​ទាំងអស់​នេះ​ហើយ ធ្វើឲ្យ​អ្នក​ទស្សនា​បទ​នេះ​ហើយ នឹក​ដល់​ស្រុក និង​ចង់​ឲ្យ​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ឆាប់​ៗ​។​

បទនេះ​ដែរ គ្រាន់តែ​ចេញ​ភ្លាម​អ្នក​ធ្វើ​វីដេអូ reaction មិន​ថា​ខ្មែរ​ឡើយ បរទេស​ក៏​មាន​ច្រើន​ទៀត ហើយ​លើក​សរសេរ​ពី​ភ្លេង​មាន​រសជាតិ​ថ្មី និង​ពីរោះ​ខ្លាំង​មិន​ធ្លាប់​ឮ។ គួរ​បញ្ជាក់​ថា សម្រាប់​បទ​កំលោះ​មក​ពី​ខេត្ត​ព្រះសីហនុ រូប​នេះ ៣ បទ កំពុង trending លើ YouTube ទាំងអស់​មាន​លេខ​១​បាន​ទៅ​លើ​បទ «ក្រមុំ​ស្រុក​ណា» ច្រៀង​ជាមួយ នរិទ្ធ និង​លេខ​២ បទ «សង្រ្កាន្តស្គាល់ស្នេហ៍» ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​មើលជាង ១ លាន​ដង​ ចំណែក​បទ​ទី​៣ «មិន​អាច​វិល​វិញ» ច្រៀង​រួម​គ្នា​ជាមួយ វណ្ណថាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ