មកពីជប៉ុនវិញ វណ្ណដា ចេញបទថ្មី “មហិច្ឆតា ” អបអរឆាណែល YouTube ទទួល ៤ លាន Subscriber

អ្នក​គាំទ្រ​ពិតជា​មិន​ខក​បំណង​ដែល​គាំទ្រ​ឡើយ ស្ងាត់​ៗ វណ្ណដា ទម្លាក់​បទ​ថ្មី “មហិច្ឆតា ” ទាំង​អត្ថរស អត្ថន័យ និង​ភ្លេង​ពិតជា​ឡូយ​ថ្មី​ប្លែក​ពី​គេ​រហូត​មែន។ ក្នុង​បទ​នោះ កំលោះ​រូប​នេះ​ទាំង​បញ្ជាក់​ថា បទ​នេះ​ធ្វើ​ឡើង​ក្រោយ Channel YouTube ផ្លូវការ​របស់​លោក​ទទួល​បាន Subscriber ៤ លាន។

តាម​ការ​ពិត​ហ្វេន​ៗ​កំពុង​តែ​រង់ចាំ​ស្ដាប់​បទ​ថ្មី​ដែល វណ្ណដា សហការ​ជាមួយ YCN RAKHIE, ALL3RGY គឺ​បទ “10” REMIX ដែល​បទ​នេះ​ដែរ​លោក​ក៏​បាន​បង្ហើប Audio មក​ខ្លះ​ៗ​ហើយដែរ​កាលពី​ចុងខែ​មុន​។ ចំណែក​បទ​​ថ្មី “មហិច្ឆតា ” តែ វណ្ណដា នៅ​ឆ្លៀត​បញ្ចូល​ប៉ារូល​បទ​ចាស់ ” Born this way” មួយ​ឃ្លា​ផង​ដែរ និង​ឧបករណ៍​តន្រ្តី​បុរាណ​ខ្មែរ​ដូច​បទ​មុន​​ៗ​ដែរ ហើយ​ក៏​នៅតែ​ពីរោះ​មិន​ប្រែ។

វណ្ណដា គឺជា​តារា​ខ្មែរ​តែ​ម្នាក់​គត់​ដែល​មាន Subscriber រហូត​ទៅ​ដល់ ៤.៧ លាន​នាក់ ហើយ​បទ “មហិច្ឆតា ” នេះ​ដែរ គ្រាន់តែ​ទម្លាក់​កាលពី​យប់​មិញ​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង 400 K បាត់​ទៅ​ហើយ រីឯ​នៅ​លើ ផេក​ហ្វេសប៊ុក​វិញ​ជិត 1 M បាត់​ទៅ​ហើយ​ដោយ​ប្រើ​ពេល​តែជាង ១០ ម៉ោង។ បទ​របស់ វណ្ណដា កំលោះ​សង្ហា​មកពី​ខេត្ត​ព្រះសីហនុ​រូប​នេះ​មួយ​ណា​ក៏​មាន​អ្នក​មើល​រហូត​ដល់​ខ្ទង់​លាន​នាក់​ឡើង​ដែរ។

តារា​រ៉េប​កំពូល​រូប​នោះ​បាន​ឲ្យ​សន្យា​នៅ​ក្នុង​ប៉ារូល​ចម្រៀង​ថា លោក​នឹង​ធ្វើ​រឿង​ជាច្រើន​ទៀត ដើម្បី​ឲ្យ​កម្ពុជា​មាន​មោទនភាព​ចំពោះ​ខ្លួន​លោក​ផ្ទាល់៕ តោះ! ស្ដាប់​បទ​ថ្មី វណ្ណដា ទាំងអស់គ្នា៖



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ