MV ថ្មី វណ្ណដា អ្នកណាៗក៏សរសើរពីគុណភាព តែមកមើល List ឈ្មោះក្រុមការងារបានដឹងថាសមនឹងសរសើរមែន!

អ្នក​គាំទ្រ​ដឹង​ហើយ​ថាល្ងាច​ម្សិលមិញ វណ្ណដា បាន​ទម្លាក់ MV បទ​ចម្រៀង​ថ្មី​ដែល​ជា Collaboration ជាមួយ​តារា​រ៉េប​ដ៏​ល្បី​ជប៉ុន Awich។ ដូច​អ្នក​គាំទ្រ​ដឹង​ស្រាប់​ហើយ​ថា​តារា​វ័យ ២៧ ឆ្នាំ រូបនេះ​នឹង​ទម្លាក់​ចម្រៀង​នៅ​ថ្ងៃ​ខួប​កំណើត​តែម្ដង ហើយ​បទថ្មីនេះ​ពិតជា​មិន​ធម្មតា​ឡើយ តែងតែ​មាន​អ្វីពិសេសប្លែក ពីរោះ ហើយ​អត្ថន័យ​បទ​ទៀតសោត​គឺ​ល្អ​សម្រាប់​យុវវ័យ។

បទ “6 Years In The Game” សម្រាប់​អបអរ​ខ្លួន​កំណើត​ខ្លួន​នោះ វណ្ណដា ពិតជា​លេង​អស់​ដៃ​ហើយ មិន​ត្រឹម​តែ​អត្ថន័យ​ល្អ​ឡើយ សម្រាប់​គុណភាព MV ទៀត​​រឹតតែ​អស្ចារ្យ​ខ្លាំង។ ការ​ផលិត MV បាន​យ៉ាង​ល្អឥតខ្ចោះ​នោះ​មិនមែន​ជា​រឿង​ចៃដន្យ ពោល​គឺ​គ្រាន់តែ​ក្រុម​ការ​ផ្សេង​ៗ​មាន​ទាំង​ខ្មែរ និង​បរទេស។

ចេញ​បទ​មក​មួយ​ៗ វណ្ណដា មិនមែន​ចេះតែ​ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ​ឡើយ គុណភាព​គ្រប់​ផ្នែក​សុទ្ធតែ​ល្អ​គ្មាន​ចន្លោះ បែប​នោះ​ហើយ​ទើប​តារា​ប្រុស​វ័យ​ក្មេង​រូប​នោះ ទទួល​បាន​ការ​គាំទ្រ​ភ្ល្លូកទឹកភ្លូកដី​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ បន្ថែម​ពី​នោះ រាល់​ការ​ចេញ​បទ​ថ្មី​លើក​ណា ក៏ វណ្ណដា ធ្វើឲ្យ​អ្នក Reaction បរទេស​ភ្ញាក់ផ្អើល​រាល់​លើក។

លើក​នេះ​មិន​ត្រឹម​តែ​គ្រាន់តែ​បញ្ជី​ឈ្មោះ​ក្រុមការងារ និង​អ្នក​ពាក់ ព័ន្ធ​​ក្នុង MV “6 Years In The Game” ច្រើន​ហួស​ប្រមាណ។ បទ​នេះ​ផលិត​ដោយ វណ្ណដា ហើយ​និពន្ធ​ឡើង​ដោយ វណ្ណដា និង Awich, Mixed និង Mastered ​​ដោយ វណ្ណដា, Artwork ដោយ Yuu ហើយ Caligraphy ដោយ Seavleng។

ក្រុម​ការងារ VIDEO CREDIT មាន ៦ នាក់, ក្រុម​អ្នក​ដឹកនាំ ៤ នាក់ ទាំង​ជំនួយការ, កាមេរ៉ា និង​ភ្លើង ១៦ នាក់, ក្រុម PRODUCTION មាន ៤ នាក់, TALENT MANAGEMENT មាន ៤ នាក់, ក្រុម STYLING ៦ នាក់, អ្នករចនា ២នាក់, អ្នក​ផាត់​មុខ​ធ្វើសក់ ៣ នាក់, ក្រុម POST-PRODUCTION ៧នាក់, ក្រុម​គុន​ល្បុក្កតោ ៣ នាក់, ក្រុម​ការ៉ាតេ ៥ នាក់, SUPPORTING CAST ម្នាក់, MOST PIT CREW ២០ នាក់។ ក្រៅ​ពី​អ្នក​ចូលរួម​ដោយ​ផ្ទាល់​ហើយ​នោះ​ក៏​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​លេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងពហុកីឡដ្ឋានជាតិ និង​ទីតាំង​ផ្សេង​ៗ​ទៀត៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កុយ អេនណា កើន Follower នៅលើ Instagram រហូតដល់ ១ លាននាក់ហើយ

បើ​ទោះ​ជា​ស្ងប់ស្ងាត់​ការ​វិល​ត្រឡប់​មក​កាន់​វេទិកា​បវរកញ្ញា តែ កុយ អេនណា មាន​សកម្មភាព​ផ្សេង​ៗ​មិន​ដាច់​ឡើយ មិន​ថា​ការងារ​សិល្បៈ ការងារ​សប្បុរសធម៌ និង​ការងារ​ប្រម៉ូត​ផ្សេង​ៗ។ ដូចនេះ​ហើយ​បាន​ជា​កេរ្តិ៍ឈ្មោះ​​

ជោគជ័យលំដាប់ពិភពលោក! Stray Kids ជាប់លេខ ២ ក្នុងបញ្ជីសិល្បករលក់ចម្រៀងដាច់បំផុត​ឆ្នាំ២០២៥ ជាក្រុម K-pop តែមួយគត់ក្នុងចំណោម Top 10

ក្រុមចម្រៀងខេប៉ុប Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ២ លើតារាង Global Artist Chart ដែលបង្ហាញពីសិល្បករលក់ចម្រៀងដាច់បំផុតលើពិភពលោកឆ្នាំ ២០២៥ របស់សហព័ន្ធអន្តរជាតិនៃឧស្សាហកម្មថតសំឡេង IFPI

ជ្រះថ្លាណាស់! ហេង វិសាល និងភរិយា ចូលបច្ច័យជួយអារាមដែលរងគ្រោះដោយអគ្គិភ័យ ៥០០ដុល្លារ

អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក ហេង វិសាល និង​ភរិយា អ្នក​នាង ជា ស្រីនា មាន​សទ្ធា​ជ្រះ​ថ្លា​ពន់​ពេក​បាន​ចូល​បច្ច័យ​ជា​ថវិកា​ចំនួន ៥០០ ដុល្លារ ដល់​អារាម​មួយ​កន្លែង​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆាប​ឆេះ​ព្រៃ​កាល​ពី​ម្សិល​មិញ។

BTS គ្រោងបន្តក្រុមដល់អាយុ ៦០ឆ្នាំ មិនទៅចោល ARMY ងាយៗ

បើទោះបីជា RM និយាយថា លោកធ្លាប់មានគំនិតចង់បំបែកក្រុមជាច្រើនដង តែក្នុងកិច្ចសម្ភាសន៍ថ្មីជាមួយនឹងទស្សនាវដ្ដី GQ ដែលត្រៀមចេញផ្សាយក្នុងខែមីនា ខាងមុខ BTS បង្ហាញគោលបំណង ចង់រួមក្រុមរហូតដល់

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)