ណាវ៉ាត់ ប្រើប្រាស់​វេទិកា Miss Universe Thailand ចោទប្រកាន់រដ្ឋាភិបាលកម្ពុជា ពេលនេះស្ថាប័នខ្មែរកំពុងចាត់វិធានការ

កាល​ពី​ម្សិល​មិញលោក Nawat Itsaragrisil ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​កម្មវិធី​សម្រស់​នៅ​ប្រទេស​ថៃ​បាន​ប្រើប្រាស់​វេទិកា Miss Universe Thailand ជា​សាធារណ​វាយ​ប្រហារ​ និង​ចោទ​ប្រកាន់​មក​លើ​ថ្នាក់​ដឹកនាំ​កម្ពុជា ដោយគ្មានការពិត​បន្តិចសោះ។

ចំពោះ​ទង្វើ​ថោក​ទាប​ និង​អសីលធម៌​របស់​បុគ្គល​រូប​នេះ ស្ថាប័ន​កញ្ញា​ឯក​កម្ពុជា​ចក្កវាឡ​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ភ្លាមៗ​ក្នុង​ការ​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ដែល​នេះ​ជា​ការ​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​មិន​អាច​លើក​ឡើង​បាន ​ព្រោះ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ដល់​ថ្នាក់​ដឹកនាំ​​ ៣ រូបរបស់កម្ពុជា ​ដែល​ជន​ជាតិ​ថៃ​រូប​នេះ​បាន​លើក​យក​មក​និយាយ​បង្កាច់​បង្ខូច​ដោយពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់។ ជាមួយ​គ្នា​នេះ​ដែរ ស្ថាប័ន Miss Universe Cambodia កំពុង​ពិភាក្សា​ជា​ស្ថាប័ន​កញ្ញា​ឯក​ចក្កវាឡ ( Miss Universe) ដើម្បី​ស្វែង​រក​ចំណាត់​ការ​លើ​បុគ្គល​រូប​នេះ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​លោក ឈួង យីវឆូយ ND ក៏​ចង់​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ ( Miss Universe) គឺ​ជា​វេទិកា​ដ៏​ធំ​ដែល​មាន​អាយុកាល ៧៤ ឆ្នាំ ហើយវេទិកា​មួយ​នេះ​ផ្ដល់​ឥទ្ធិពល​និង​លើក​កម្ពស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​និង​ជា​ឯកអគ្គរដ្ឋទូត​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់ៗ​ទូទាំង​សាកលលោក។ មួយ​ទៀត កម្មវិធី​នេះ​ក៏​ជា​វេទិកា​ផ្លាស់​ប្ដូរ​វប្បធម៌ ចំណេះដឹង​និង​ធនធានមនុស្ស​ដ៏​សំខាន់​ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​លើ​សាកលលោក​អាច​ចូល​រួម​ផ្សព្វផ្សាយ​ពី​ប្រទេស​ជាតិ​របស់​ពួក​គេ​ផង​ដែរ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/PichVoteySaravodyOfficialPage/videos/1966527824179173/?rdid=JNCOY8mh4gWZdhuY

រូបភាព ៖ Miss Universe Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *