កម្មវិធី Miss Grand Cambodia 2023 នារាត្រីនេះឈានមកដល់វគ្គបង្ហាញឈុតតំណាងជាតិ។ អ៊ិន លក្ខិណា ជាបេក្ខជនតំណាងឲ្យខេត្តប៉ៃលិន ដោយមុននេះបន្តិចនាងបានបង្ហាញឈុតត្រូវឡើងប្រកួតយប់នេះ មានភាពស្រស់ស្អាតខ្លាំង និងមិនធ្លាប់ឃើញពីមុនឡើយ។


ចំពោះអត្ថន័យរបស់ឈុតវិញត្រូវបានអ្នកច្នៃម៉ូដស្ករគ្រាប់ រៀបរាប់ឲ្យដឹងថា “ខេត្តប៉ៃលិនជាខេត្តសាសនាមួយដែលមានរឿងអាថ៌កំបាំងជាច្រើន មានជំនឿប្លែកៗ រួមទាំងមន្តអាគម …ជាឈុត national costume មួយបែប fashionដែល ជ្រើសរើសយកពណ៌ខ្មៅមកធ្វើជាឈុត និយាយអំពីត្បូងនិលស្រោបមាស ឬនិលបើកភ្នែកថាមពលនៃផ្លូវងងឹត អាថ៌កំបាំង , មន្តសន្តំ នៃកែវភ្នែក , ការជឿជាក់ ភាពជាម្ចាស់ ឥទ្ធិពលដែលស្ត្រីមាន បង្ហាញទាំងអស់នៅក្នុងឈុតតែមួយ ទៅសន្តំចិត្តអោយមនុស្សគ្រប់គ្នាងាកមកចាប់អារម្មណ៍ មើលត្បូងនិល ដែលកែច្នៃរួចហើយ”។
គ្រាន់តែឃើញភ្លាម ហ្វេនៗបានបញ្ចេញអារម្មណ៍ថា ឈុតដែល លក្ខិណា ត្រៀមគ្រងនោះ ជាឈុតស្អាតខ្លាំងមិនធ្លាប់ឃើញពីមុនឡើយ។ ដោយសង្កេតមើលឲ្យម៉ត់ចត់ឃើញថាឈុត «ត្បូងនិល» នោះ បង្កប់អត្ថន័យសិល្បៈបែបខ្មែរ មានទាំងបែបបុរាណ និងសម័យ ហើយអត្ថន័យ និងទឹកមុខ Miss Grand ប៉ៃលិន ទៀតសោតបង្ហាញពីភាពឈឺចាប់ រួមទាំងក្ដីស្រលាញ់។


យប់នេះគឺជាវគ្គប្រកួតឈុតតំណាងជាតិរបស់កម្មវិធី Miss Grand Cambodia 2023 ជាវគ្គមួយដ៏សែនញាប់ញ័រទាំងអ្នកទស្សនា និងបេក្ខជនទាំង ២៥ នាក់ និងជាវគ្គសំខាន់បំផុតមួយ ដើម្បីបង្ហាញពីភាពអស្ចារ្យ និងការច្នៃម៉ូដសម្លៀកបំពាក់។
អ៊ិន លក្ខិណា ជាបេក្ខភាពលេចធ្លោមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2023 នេះ ហើយនាងតែងតែជាបេក្ខភាពដែលហ្វេនផេកធំៗដាក់គោលដៅថាជា top 5 នៃកម្មវិធី ឬអាចក្លាយជាម្ចាស់មកុដថែមទៀតផង ព្រោះសមត្ថភាព និងការរៀបចំខ្លួនរបស់នាងលើកនេះ ពិតជាវិវឌ្ឍន៍បានល្អ ហួសការរំបឹងទុក៕

























Account
Security
Favourite Content