តារាចម្រៀង ណាន វីសារ បង្ហាញក្ដីបារម្ភចំពោះលោកឪពុកជាពន់ពេក ខណៈលោកត្រូវចេញទៅសមរភូមិ ដើម្បីបន្តភារកិច្ចជូនជាតិមាតុភូមិទាំងដែលដៃនៅជាប់សេរ៉ូមនៅឡើយ។


កាលពីម្សិលមិញនេះតារាចម្រៀងថ្ពាល់ខួច ណាន វីសារ បានបង្ហោះលើអាខោនផ្ទាល់របស់លោកអមជាមួយរូបភាព១សន្លឹកដោយក្នុងនោះគឺជាទាហានខ្មែរម្នាក់ ដែលជាឪពុកបង្កើតរបស់លោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យដោយសាររងឥទ្ធិពលខ្យល់ពុលពីការបាញ់ផ្សែងពុលពីសំណាក់ទាហានថៃ។
នៅក្នុងសារលោកបានសរសេររៀបរាប់បែបនេះថា៖ «លោកឪពុកអើយ ពុលផ្សែងពុលរបស់សៀម ពេទ្យពិនិត្យមានជាតិពុលក្នុងបំពង់ក គ្រាន់តែដឹងខ្លួនភ្លាមប្រញាប់រត់ទៅកងទ័ពភ្លាមទាំងដៃជាប់សេរ៉ូមនៅឡើយ។ ក្នុងនាមជាកូននឹងប្រទេសកម្ពុជាទាំងមូលមានមោទនភាពណាស់ចំពោះប៉ា ឆាប់ជានឹងនាំជ័យជម្នះជូនជាតិណាប៉ា»។
ស្ថិតក្នុងស្ថានភាពបែបនេះក្នុងនាមជាកូនប្រុស ណាន វីសារ បានត្រឹមលើកដៃបន់ស្រន់សុំឱ្យទេវតាតាមជួយថែរក្សាឃុំគ្រងលោកឪពុកឱ្យមានសុវត្ថិភាព និងទទួលបានជោគជ័យនៅក្នុងភារកិច្ចលើកនេះ។ ដោយឡែក លោកក៏បានរៀបចំជំនួយដែលមានស្បៀង ព្រមជាមួយថវិកាដើម្បីជួយដល់ជនភៀសសឹក ៦២ គ្រួសារនៅក្នុងខេត្តសៀមរាបផងដែរ៕



ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Nanvisaofficial/videos/635193126291904
រូបភាព៖Visa Nan ណាន វីសារ























Account
Security
Favourite Content