ថ្មីៗនេះ ក្រុមហ៊ុន Cambodia International Models (CIM) ជាស្ថាប័នគ្រប់គ្រងរៀបចំការប្រកួត Miss Universe Cambodia បានប្រកាសបើកការជ្រើសរើសអ្នកគ្រប់គ្រងកម្មវិធីប្រកួតថ្នាក់ខេត្ត(DIRECTORSHIP & LOCAL FRANCHISES) ដើម្បីចម្រាញ់រកបេក្ខភាពដែលមានសមត្ថភាពនៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា មកចូលរួមប្រកួតបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ ដែលគ្រោងរៀបចំឡើងនាពេលឆាប់ៗ។
ក្នុងវីដេអូបង្ហោះលើគណនីផ្លូវការ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន CIM លើកឡើងថា សម្រាប់បងប្អូនដែលរស់នៅតាមបណ្តាខេត្ត មានបំណងចង់បញ្ជូនបេក្ខភាពមកប្រកួតកម្មវិធីMiss Universe Cambodia 2023 មហាជនមានសិទ្ធិបង់ទិញ Franchises តំណាងឱ្យខេត្តណាមួយដែលពេញចិត្ត។ ក្នុងនោះ អ្នកចង់ទិញសិទ្ធិ Franchises មាន ២ ជម្រើសសម្រាប់ទី១ ប្រសិនបងប្អូនមានលទ្ធភាពរៀបចំការប្រកួតថ្នាក់ខេត្តបាន ខាងស្ថាប័ន CIM និងជួយសម្របសម្រួលក្នុងការរៀបចំការប្រកួត ទី២ ប្រសិនបងប្អូនមិនអាចរៀបចំការប្រកួតបានទេ បងប្អូនគ្រាន់តែរើសបេក្ខភាពតំណាងឱ្យខេត្តណាមួយដែលបងប្អូនចង់ធ្វើជាម្ចាស់ Franchises រួចបញ្ចូនមកប្រកួតកម្មវិធី Miss Universe Cambodia 2023 ជាការស្រេច។
សម្រាប់លក្ខខ័ណ្ឌប្រកួតផ្សេងៗ មិនខុសពីឆ្នាំមុនៗប៉ុន្មានឡើយ តួយ៉ាង ដូចជាកម្ពស់ អាយុ រូបរាង ជាដើម។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗនៃការប្រកួត ក្រុមហ៊ុននឹងធ្វើការជូនដំណឹងតាមក្រោយនៅពេលឆាប់ៗនេះ។

បវរកញ្ញាចក្រវាលកម្ពុជា ប្រកាសបើកការជ្រើសរើស DIRECTORSHIP & LOCAL FRANCHISES តាមបណ្តាខេត្ត និងរាជធានី ដូចខាងក្រោម៖
– ២៤ ខេត្ត
– រាជធានីភ្នំពេញ ១
– 1 KH – សហរដ្ឋអាមេរិក
– 1 KH – ប្រទេសបារាំង
– 1 KH – អូស្ត្រាលី
សម្រាប់លោកអ្នកមានបំណងចង់ទិញ Franchises តំណាងឱ្យខេត្តណាមួយ អាចបំពេញពាក្យតាមទម្រង់អនឡាញតាមរយៈតំណរភ្ជាប់នេះ
(https://docs.google.com/…/1-OaerfwznAOOewqf2KfzQcJ…/edit ) ឬទំនាក់ទំនងផ្ទាល់ទៅតេឡេក្រាមលេខ ០70 669 598 ឬអាចទំនាក់ទំនងផ្ទាល់ទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia ដើម្បីព័ត៌មានលម្អិត៕























Account
Security
Favourite Content