សមត្ថភាព ស្ករគ្រាប់ ទាក់ចិត្តបវរកញ្ញាចក្កវាឡកាមេរ៉ូន រហូតទាក់ទងចង់ឱ្យធ្វើឈុត 

នេះពិតជាមោទកភាពខ្លាំងណាស់សម្រាប់អ្នកច្នៃម៉ូដខ្មែរ ជួប វិចិត្រ ហៅ ស្ករគ្រាប់ ដែលស្នាដៃច្នៃម៉ូដឈុតតំណាងជាតិរបស់លោក ត្រូវបាន Miss Universe Cameroon 2023 មើលឃើញ ហើយគេបានទំនាក់ទំនងមកចង់សហការរ​ក្នុងការធ្វើឈុតតំណាងជាតិ​ តំណាងឱ្យប្រទេស​ Cameroon ដើម្បីយកទៅប្រកួតនៅលើឆាក​អន្តរជាតិ​ នៅប្រទេស El Salvador នាចុងឆ្នាំនេះ។

ស្ករគ្រាប់ បានបង្ហាញអារម្មណ៍រំភើបជាខ្លាំងដែលប្រទេសកាមេរ៉ូន មើលឃើញពីសកម្មភាព និងការខិតខំប្រឹងប្រែងរបស់លោក តែគួរឱ្យសោកស្តាយ អ្នកច្នៃម៉ូដឈុតតំណាងជាតិល្បីឈ្មោះរូបនេះ ពុំអាចទទួល​ project ដ៏ធំមួយនេះបានទេ ដោយសារតែពេលវេលាតិចពេក។ ម៉្យាង ខ្លួនលោកផ្ទាល់ជាប់ភារកិច្ចរវល់រហូតដល់ពាក់កណ្ដាលខែតុលាឯណោះ។ អ្នកច្នៃឈុត ស៊ីក្លូ របស់ម្ចាស់មកុដ Miss Grand Cambodia 2023 លើកឡើងថា លោកប្រហែលជាអាចនឹងមានពេល​សហការ​គ្នានៅឆ្នាំក្រោយ​ៗទៀត។

ភាពត្រេកអរ លាយឡំការសោកស្តាយត្រូវបាន ស្ករគ្រាប់ បញ្ចេញមកតាមរយៈ Caption លើគណនីផ្លូវការថា «អគុណដល់ខាង​ប្រទេស​ Cameroon ( Miss Universe Cameroon 2023) ដែលបានឃេីញពីសម្មភាពរបស់ខ្ញុំ​ សម្រាប់​សហការ​ក្នុងការធ្វេីឈុតដំណាងជាតិ​ ដំណាងអោយប្រទេស​ Cameroon ដេីម្បីទៅប្រកួតនៅលេីឆាក​អន្តរជាតិ​ នៅឯប្រទេស El Salvador!!

វាពិតជាសោកស្ដាយខ្លាំងណាស់ដោយសារតែពេលវេលាតិចពេក ហេីយខ្ញុំរវល់រហូតដល់ពាក់កណ្ដាលខែរ10ទេីបពុំអាចទទួល​ project មួយនេះបាន​,​ តែយេីងប្រហែលជាអាចហ្នឹងមានពេល​សហការ​គ្នានៅឆ្នាំក្រោយ​ៗទៀត,​ឱកាសមានតែពេលវេលាមិនអំណោយផល​ អគុណដែលមេីលឃេីញ​ ទោះមនុស្សមួយចំនួនតូចនៅក្នុងប្រទេសខ្ញុំមេីលមិនឃេីញការខិតខំប្រឹងប្រែញរបស់ខ្ញុំចំពោះប្រទេសខ្ញុំក៏ដោយ Sending love from Cambodia»។

បន្ថែមពីលើការរៀបរាប់ខាងលើ ស្ករគ្រាប់ ក៏បាន Comment ឱ្យដឹងទៀតថា «ដោយសារតែមានពេលវេលាតិចពេក​ ណាមួយខ្ញុំចង់បានឡាយក្រណាត់​ (​ ឡាយបែបក្រណាត់របស់​ប្រទេសcomeroon )​ មកធ្វេីវាចំណាយពេលផ្ញេីមកខ្មែរ​ ទ្រាំតែហេីយ​ ចំណាយពេលផ្ញេីរទៅ​ វិញ​ វាយូខ្លាំងពេក​ មិនទាន់ពេលទេីបមិនទាន់​ ខ្ញុំចង់អោយគាត់ស្លៀកពាក់នូវឈុតដំណាងជាតិរបស់ប្រទេសគាត់ដោយ​ មោទនភាព​ចំពោះឡាយក្រណាត់របស់គាត់​ រួមជាមួយនឹងការកក់ក្ដៅដោយមិនទទួល​ អារម្មណ៌ថាបានទទួលមកពីប្រទេសណាមួយ» ដែលគំនិតនេះទទួលបានការគាំទ្រពេញទំហឹងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

សូមជម្រាបថា ស្ករគ្រាប់ ជាអ្នកច្នៃម៉ូដវ័យក្មេងកំពុងល្បីល្បាញក្នុងវិស័យ Beauty Pageant។ ទាំងបវរកញ្ញា និងហ្វេនផេកល្បីៗ គ្មាននរណាម្នាក់មិនស្គាល់ពីថ្វីដៃ និងសមត្ថភាពការច្នៃម៉ូដរបស់លោកនោះទេ។ កន្លងមក ស្ករគ្រាប់ ធ្លាប់ឈ្នះបានពានរង្វាន់ Best National Costume ជាច្រើន ដែលក្នុងនោះមានទាំងពានក្នុងស្រុក និងពាន Best National Costume ពីកម្មវិធីអន្តរជាតិទៀតផង។

ដូច្នេះ សម្រាប់ការចាប់អារម្មណ៍ចង់ទាក់ទងធ្វើឈុតតំណាងជាតិរបស់ Miss Universe Cameroon 2023 ជាឱកាសដ៏ធំសម្រាប់លោក និងជាការបើកទ្វារទីផ្សារអន្តរជាតិឱ្យអ្នកច្នៃឈុតតំណាងជាតិខ្មែរយើង តែគួរឱ្យស្តាយ ពេលវេលាមិនទាន់ស័ក្តិសមសម្រាប់អ្នកច្នៃម៉ូដរូបនេះឡើយ តែគែជឿថា ថ្ងៃណាមួយ ស្ករគ្រាប់ ពិតជាអាចបើកទ្វារនាំកេរ្តិ៍ឈ្មោះ​ឈុត​តំណាងច្នៃដោយកូនខ្មែរ ចេញអន្តរជាតិឱ្យខានតែបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New