ស្ថាបនិក Run With Sai លោក អ៊ួន បឋម ហៅ សាយ កំពុងត្រៀមខ្លួនក្នុងការដឹកនាំយុវជនកម្ពុជាចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៩ ដែលធ្វើឡើងក្នុងរយៈពេល ៣២ ថ្ងៃ នាដើមឆ្នាំ ២០២៦ ខាងមុខនេះ។

តាមរយៈការបង្ហោះលើផេកផ្លូវការអគ្គនាយកដ្ឋានយុវជន Directorate General of Youth បានឱ្យដឹងថា សាយ ដែលមានឈ្មោះផ្លូវការ អ៊ួន បឋម ត្រូវបានតែងតាំងជាប្រធានប្រតិភូដឹកនាំយុវជនតំណាងប្រទេសកម្ពុជាចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៩។
ស្ថាបនិក «រត់ដើម្បីមនុស្សធម៌ជួយមន្ទីរពេទ្យកុមារអង្គរ» រូបនេះនឹងចំណាយរយៈពេល ៣២ ថ្ងៃជាមួយក្រុមយុវជនតំណាងកម្ពុជាទាំង ១៦ រូបនៅក្នុងកម្មវិធី 49th SSEAYP 2025 ដែលរៀបចំធ្វើនៅក្នុងប្រទេសចំនួន ៣ ជប៉ុន សិង្ហបុរី និងថៃ ចាប់ពីថ្ងៃទី ១៥ ខែមករា ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៦។
គួរបញ្ជាក់ដែរថា សាយ ជាសិល្បករឯករាជ្យដ៏មានឥទ្ធិពលមួយរូបដែលលោកត្រូវបានគេស្គាល់តាមរយៈការបង្ហើរសំនៀងក្នុងបទចម្រៀង Original ល្បីៗជាច្រើន ព្រមជាមួយព្រឹត្តិការណ៍មនុស្សធម៌ជាច្រើនដែលលោកបានបង្កើតដើម្បីជួយដល់សង្គមជាតិនាពេលកន្លង។








ដោយឡែកសម្រាប់ការតែងតាំងលោកជាប្រធានដឹកនាំយុវជនតំណាងកម្ពុជាក្នុងកម្មវិធីអន្តរជាតិមួយនេះពិតជាសក្ដិសមដោយលោកមិនត្រឹមជាបុគ្គលមានសមត្ថភាព ទេពកោសល្យ សិល្បករដ៏មានឥទ្ធិពលរូបនេះគឺជាបុគ្គលដែលមហាជនស្គាល់ និងទទួលបានការកោតសរសើរតាមរយៈការងារមនុស្សធម៌ជាច្រើនផងដែរ៕
រូបភាព ៖ SAI/អគ្គនាយកដ្ឋានយុវជន























Account
Security
Favourite Content