Top 5 នៃ Miss Popular Vote របស់ Miss Universe Cambodia 2025 ក៏មានវត្តមាន មួន ចាន់នួន ដែលនាងជាបេក្ខជនថ្មីក្នុងវិស័យបវរកញ្ញា។ មិនត្រឹមតែខ្ចីក្នុងវិស័យប្រកួតប្រជែងសម្រស់ឡើយ MUC06 2025 រូបនេះ ក៏ក្មេងវ័យផងដែរ ដោយទើបមានវ័យ ១៩ ឆ្នាំប៉ុណ្ណោះ។

បើទោះជាក្មេងខ្ចីទាំងវ័យ និងបទពិសោធន៍ក្នុងវិស័យបវរកញ្ញាក៏ពិតមែន តែ មួន ចាន់នួន ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្របវរកញ្ញាក្នុងស្រុក ព្រោះរូបស្រស់ស្អាត កម្ពស់រាងរៅសមជាបវរកញ្ញា ញញឹមមានស្នេហ៍ ហើយកាន់តែលេចធ្លោ ព្រោះនាងមានទម្រង់មុខស្រដៀងទៅនឹងកំពូលតារាសម្ដែងជើងចាស់អ្នកនាង អម្ពរ ទេវី។
អ្នកគាំទ្រវិស័យបវរកញ្ញាកាន់តែភ្ញាក់ផ្អើលនៅពេលលទ្ធផលបណ្ដុះអាសន្ននៃ Miss Popular Vote របស់ Miss Universe Cambodia 2025 ចាន់នួន ក៏ស្ថិតនៅ Top 5 នៃវគ្គនេះដែរ មានសំឡេងគាំទ្រ ១១ ៩០១។ នេះបញ្ជាក់បានថា បើទោះជានាងមានភាពក្មេងខ្ចីបទពិសោធន៍ និងវ័យក៏ដោយ តែកញ្ញាពិតជាមានសមត្ថភាព ដោយពេលនេះអាចឈរជើងជាមួយ Top 4 ដទៃដែលជាអ្នកមានភាពជោកជាំក្នុងការប្រកួតប្រជែង និងភាពល្បីល្បាញលើបណ្ដាញសង្គមរួចទៅហើយ។


មួន ចាន់នួន ជាបេក្ខជនកូនពៅនៃកម្មវិធី Miss Universe Cambodia 2025 តែកញ្ញាមានការត្រៀមខ្លួនយ៉ាងល្អ ក្នុងការចូលប្រកួតក្នុងសមរភូមិប្រកួតប្រជែងសម្រស់ចក្រវាល។ សូម្បីតែ ND Miss Universe Cambodia លោក ឈួង យីវឆូយ ក៏ធ្លាប់លើកឡើងកាលវគ្គ Keyword Challenge ថា ចាន់នួន ជាមនុស្សតែងតែផ្ដល់នូវភាពទាក់ទាញដល់ក្រុមការងាររាល់ពេល។
ក្នុងចំណោមបេក្ខនារីទាំង ២០ រូប ចាន់នួន ក្មេងខ្ចីជាងគេ តែឆន្ទៈ និងភាពមោះមុតរបស់កញ្ញាមិនបានក្មេងខ្ចីដូចវ័យឡើយ។ ថ្មីៗនេះទៀតសោតរូបភាពមួយចំនួន ដែលបង្ហាញភាពស្រស់ស្អាតខ្លាំង ប្លែកមិនធ្លាប់ឃើញ ស័ក្តិសមជាបេក្ខភាពលេចធ្លោនៃកម្មវិធី Miss Universe Cambodia 2025៕









រូបភាព៖Moun Chanoun





















































Account
Security
Favourite Content