តើ​កំពូល​តារា​ស្រី​រូប​ណា​ជា​ម្ចាស់​អាណាចក្រ​ជំនួញគ្រឿងសម្អាងដ៏ជោគជ័យជាង​គេ?

យោងតាមរបាយការណ៍របស់ វេទិកាប្រៀបធៀបផលិតផលថែរក្សាសម្ផស្ស ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Cosmetify បានឱ្យដឹងថា តារាចម្រៀង Rihanna បានវ៉ាដាច់ Kylie Jenner និង Selena Gomez ក្លាយជា​តារាល្បី​ដែលមាន​ម៉ាកគ្រឿងសំអាងរកប្រាក់ចំណូលខ្ពស់ជាងគេ និងជោគជ័យជាងគេប្រចាំឆ្នាំ។

តាមនោះដែរ ក្រុមហ៊ុន Fenty Beautyរបស់ម្ចាស់បទ “Diamond” បានកត់ត្រាការលក់ប្រចាំឆ្នាំប្រមាណ ៥៩០ លានដុល្លារ និងមានអ្នកគាំទ្រ ១២ លាននាក់នៅលើ Instagram ។ តួលេខនេះ​ធ្វើ​ឱ្យ​ម៉ាក​គ្រឿង​សម្អាង​របស់ Rihanna ក្លាយ​ជា​ម៉ាក​គ្រឿង​សម្អាង​ដែល​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ពិភពលោក។

Fenty Beauty ទទួលបានពិន្ទុសរុប 9.76/10 នៅក្នុងបញ្ជី​ពិន្ទុដោយផ្អែក​លើលក្ខណៈ​វិនិច្ឆ័យដូចជា៖ ឆ្នាំនៃប្រតិបត្តិការ ប្រាក់ចំណូល ចំនួនអ្នកតាមដានបណ្តាញសង្គម និងចរាចរណ៍ផលិតផលជាសកល (គិតត្រឹមថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២-ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣)។

Fenty Beauty បានបើកដំណើរការក្នុងខែកញ្ញា ឆ្នាំ ២០១៧ និងបានទាក់ទាញអតិថិជន ដោយសារជម្រើសដ៏ធំទូលាយនៃផលិតផលដែលសក្ដិសមសម្រាប់គ្រប់ពណ៌ស្បែក។ យោង​តាម ​សារព័ត៌មាន SCMP បន្ទាប់​ពី​បើក​ដំណើរការ​បាន​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​បាន​កើន​ដល់ ៥៥០​លាន​ដុល្លារ ។ ភាពជោគជ័យរបស់ក្រុមហ៊ុនបានជួយ Rihanna ត្រូវបានក្រុមហ៊ុន LVMH ចាប់អារម្មណ៍ រហូត​ដល់​ក្នុង​ឆ្នាំ ២០១៩ ក្រុមហ៊ុនម៉ូដ​ប្រណីត​របស់​បារាំង​ក៏បាន​ចូល​មក​កាន់កាប់​ភាគហ៊ុន​ពាក់​កណ្តាល ​ចំណែក​ Rihanna មាន​ភាគហ៊ុន 15% ក្នុង Fenty Beauty។

ក្នុងខែកុម្ភៈ គ្រាន់តែយកមកឡង់សេតែ ៣វិនាទីនៅលើឆាក Super Bowl, Rihanna បានចំណេញថ្លៃផ្សព្វផ្សាយជាង ៥,៦ លានដុល្លារ សម្រាប់ម៉ាកគ្រឿងសំអាងរបស់នាង។

ដោយឡែក Kylie Cosmetics ដែលជាម៉ាករបស់ Kylie Jenner បានតាមពីក្រោយដោយពិន្ទុ 9.64/10 ។ បើទោះបីជាជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីក៏ដោយ ប៉ុន្តែផលិតផលរបស់នាងគឺជាម៉ាកយីហោសម្រស់ដ៏ពេញនិយមបំផុតនៅលើបណ្តាញ Instagram ដោយមានអ្នកតាមដានជាង ២៥,៨ លាននាក់។

ចំណែក Selena Gomez គឺទើបតែបានចូលរួមក្នុងពិភពជំនួញគ្រឿងសម្អាងក្នុងឆ្នាំ ២០២០ ប៉ុន្តែទទួលបានជោគជ័យគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័ស។ ជាមួយនឹងពិន្ទុ 8.97 លើ 10 ក្រុមហ៊ុន​របស់អតីតតារាសម្តែង Disney មានឈ្មោះថា Rare Beauty បានជាប់ចំណាត់ថ្នាក់លេខ ៣។

Cosmetify បានសរសេរថា “បច្ចុប្បន្ន Selena គឺជាស្ត្រីដែលពេញនិយមបំផុតនៅលើ Instagram ដែលមានអ្នកតាមដានជាង ៤០០ លាននាក់ ហើយជាមួយនឹងការស្វែងរកលើ Google ជាង ៧,៧ លានដងក្នុងឆ្នាំមុន ធ្វើឱ្យ Rare Beauty ក្លាយជាផលិតផល​ដែលគេ Search រកច្រើនបំផុត”។

Ariande Grande ជាមួយម៉ាកផលិតផល R.E.M បានជាប់ចំណាត់ថ្នាក់លេខ៤ ខណៈម៉ាក Jeffree Star Cosmetics ដែល​បង្កើតឡើងដោយ Jeffree Star បានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជីម៉ាកគ្រឿងសម្អាងពីសិល្បករដែលជោគជ័យបំផុត​ប្រចាំឆ្នាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​