តារាម៉ូដែលអាមេរិក Gigi Hadid ត្រូវបានឃាត់ខ្លួន និងពិន័យជាប្រាក់ចំនួន ១ពាន់ដុល្លារអាមេរិក បន្ទាប់ពីភ្នាក់ងារគយនៅកោះ Cayman បានរកឃើញកញ្ឆា និងឧបករណ៍ប្រើប្រាស់គ្រឿងញៀននៅក្នុងវ៉ាលីរបស់នាង នៅពេលនាងទៅដល់ទីនោះកាលពីសប្តាហ៍មុន។
ប្រភពជាច្រើន រួមទាំងគេហទំព័រកម្សាន្តល្បីៗដូចជា People និង TMZ ក៏បានទទួលស្គាល់ព័ត៌មាននេះផងដែរ។

ជាមួយគ្នានេះ ដៃគូធ្វើដំណើរម្នាក់របស់នាង គឺ influencer ឈ្មោះ Leah McCarthy អាយុ ២៩ ឆ្នាំក៏ត្រូវបានគេរកឃើញថាមានវត្ថុស្រដៀងគ្នា Hadid និងត្រូវពិន័យប្រាក់ដែរ។ ទោះយ៉ាងណា គ្មានការផ្ដន្ទាទោស ឬឃុំខ្លួនអ្វីនោះទេ តារាស្រីទាំង ២នាក់នេះត្រូវបានដោះលែងឱ្យបន្តដំណើរកម្សាន្តរបស់ពួកគេវិញហើយ ពោលគឺគ្រាន់តែត្រូវពិន័យប្រាក់ប៉ុណ្ណោះ។
អ្នកតំណាងរបស់ Gigi Hadid បាននិយាយថា Hadid បានធ្វើដំណើរជាមួយកញ្ឆាដែលទិញស្របច្បាប់ពីទីក្រុងញូវយ៉កដែលមានអាជ្ញាប័ណ្ណកញ្ឆាវេជ្ជសាស្រ្តត្រឹមត្រូវប៉ុណ្ណោះ។
អ្នកតំណាងរូបនេះបានបន្ថែមថា៖ «វាគ្មានបញ្ហាអ្វីសម្រាប់នាងនោះទេ ហើយនាងប្រាកដជា រីករាយនឹងពេលវេលាដែលនៅសល់របស់នាងនៅលើកោះនោះ»។
កាលពីថ្ងៃអង្គារ កន្លងទៅថ្មីៗនេះ បន្ទាប់ពីមានព័ត៌មានបែកធ្លាយពីការចាប់ខ្លួនរបស់ពួកគេ Hadid បានបង្ហោះរូបថត និងវីដេអូ សម្រាកនៅតាមឆ្នេរជាច្រើននៅលើ Instagram ដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនបានដឹងពីសុខទុក្ខខ្លួនផងដែរ៕




















































Account
Security
Favourite Content