សោកស្ដាយ! អ្នករាំត្រូវផ្ទាំង LED សង្កត់លើកាលពីលើកមុនអាចនឹងពិការអស់មួយជីវិត

យោងតាមប្រភពព័ត៌មាន HK01 នៅថ្ងៃទី ០៤ ខែ កញ្ញា បានឱ្យដឹងថា ឳពុករបស់អ្នករាំឈ្មោះ Mo Li ដែលត្រូវបានផ្ទាំង LED សង្កត់ពីលើបានចេញមកចែករំលែកពីស្ថានភាពចុងក្រោយរបស់លោកដែលធ្វើឱ្យមហាជនជាច្រើនស្លុតចិត្តតែម្ដង។

តាមការបញ្ជាក់របស់ឳពុកជនរងគ្រោះបានឱ្យដឹងថា Mo មានសង្ឃឹមតិចតួចណាស់ត្រឹមតែ ៥ ភាគរយប៉ុណ្ណោះដែលអាចជាសះស្បើយត្រលប់ទៅដូចកាលពីមុនអាចដើរ និងធ្វើចលនាផ្សេងៗបាន។ មែនទែន លោកអាចនឹងពិការមួយជីវិតពីត្រឹមកចុះដល់ក្រោម និងត្រូវការការមើលថែទាំពីមនុស្សជុំវិញមិនអាចធ្វើអ្វីបានដោយខ្លួនឯងឡើយ។

លោកបានបញ្ជាក់ទៀតថា ស្ថានភាពរបស់ Mo គឺពិតជាមិនល្អប៉ុន្មានទេដោយមិនអាចដកដង្ហើមបានដោយខ្លួនឯងឡើយត្រូវប្រើឧបករណ៍ជំនួយជារឿយៗ ។ មួយវិញទៀត Mo តែងតែឈឺក្បាលជាប្រចាំគេងមិនបានស្រួលនោះទេ និងភ្ញាក់ជារៀងរាល់ពាក់កណ្ដាលយប់។

អ្វីដែលធ្វើឱ្យលោកពិបាកចិត្តរកអ្វីនិយាយមិនចេញ ឧបទ្ទវហេតុនេះបានឆក់យកក្ដីស្រមៃរបស់កូនប្រុសជាទីស្រឡាញ់របស់លោក ដោយរូបគេអស់ឱកាសនឹងឡើងសម្ដែង ឡើងរាំទៀតហើយ។ ជីវិតគេត្រូវភ្លឺស្វាងមានអនាគត និងរស់នៅដោយសប្បាយរីករាយប្រសិនបើគ្មានរឿងរ៉ាវអាក្រក់កើតឡើង។

គួររំលឹកថា កាលពីថ្ងៃទី ២៨ ខែ កក្កដា កន្លងទៅ គឺមានហេតុការណ៍ដ៏អាក្រក់មួយកើតឡើងក្នុងការប្រគំតន្ដ្រីរបស់ក្រុមចម្រៀងបុរសហុងកុង Mirror ដោយសុខៗ ស្រាប់តែផ្ទាំងអេក្រង់ LED ទម្ងន់ប្រមាណជាង ៦០០ គីឡូធ្លាក់បាក់ចុះមកក្រោមបណ្ដាលឱ្យសង្កត់អ្នករាំដល់ទៅ ២ នាក់។ ក្នុងនោះ Mo Li ជាជនរងគ្រោះម្នាក់ដែលត្រូវរបួសធ្ងន់ធ្ងរខ្លាំងត្រូវ LED សង្កត់ចំពាក់កណ្ដាលខ្លួនធ្វើឱ្យលោកសន្លប់ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ គួរឱ្យសោកស្ដាយនោះ ស្ថានភាពរបស់លោកឥឡូវគឺអាចនឹងត្រូវពិការអស់មួយជីវិត និងមិនអាចឡើងសម្ដែងសាជាថ្មីម្ដងទៀតឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ