Page គាំទ្រវិស័យបវរកញ្ញាលំដាប់អន្តរជាតិ ធ្វើរឿងបែបនេះ ដាក់ ហង្ស ម៉ានីតា

Miss Universe Cambodia 2022 ហង្ស ម៉ានីតា កាន់តែបង្ហាញសក្ដានុពលរបស់ខ្លួនខ្លាំងឡើង ខណៈការប្រកួតប្រជែង Miss Universe ឆ្នាំនេះក៏​កាន់តែ​ខិតជិតមកដល់ ពោលនៅដើមខែក្រោយនេះ។ រីឯមកុដ Miss Universe 2022 ថ្មី តម្លៃ ៦ លានដុល្លារ ក៏ត្រូវបានស្ថាប័ន Miss Universe បើកបង្ហាញហើយ កាលពីពេលថ្មីៗនេះ។

មកុដ Miss Universe 2022 (ប្រភព៖ Facebook page @Missosology)

រឿងគួរឱ្យភ្ញាក់ផ្អើលនោះ គ្រាន់តែមកុដ Miss Universe ថ្មីត្រូវបើកបង្ហាញភ្លាម ស្រាប់តែគេប្រទះឃើញទំព័រហ្វេសប៊ុកផ្លូវការ Missosology ដែលគេស្គាល់ច្បាស់ថាជា FB page គាំទ្រវិស័យបវរកញ្ញាដ៏ល្បីរបស់អន្ដរជាតិ បានកាត់ត (Edit) ដាក់រូប ហង្ស ម៉ានីតា Miss Universe Cambodia ពាក់ម្កុដថ្មីភ្លាម។ 

យ៉ាងណាមិញ រូបថតដែល FB page Missosology បានកាត់តនោះ មិនមែនមានតែ ម៉ានីតា ម្នាក់ទេ នៅមាន Celeste Cortesi Miss Universe ហ្វីលីពីន និង Ngoc Chau Miss Universe វៀតណាម ផងដែរ។ 

រូបភាពកាត់តដោយ ​page Missosology (ប្រភព៖ Facebook page @Missosology)

ទោះជាយ៉ាងនេះក្តី អ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជានៅតែមានសុទិដ្ឋិនិយមថា កូនកាត់ខ្មែរ-បារាំង រូបនេះ អាចឈានចូលដល់វគ្គ Top ចុងក្រោយណាមួយ ក្នុងការប្រកួត Miss Universe 2022 ព្រោះនាង​ត្រៀមបានទាំងព្រម រាប់ចាប់តាំងពីចំណេះដឹង ការដើរ ភាសា រូបសម្រស់ និងការតាំងចិត្តខ្ពស់ ដើម្បីដណ្តើមយកជយលាភីមកជូនប្រទេសជាតិវិញ។

ម៉ានីតា នឹងហោះចេញពី​កម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង៧យប់។ ការប្រកួតវគ្គផ្តាច់ព្រ័ត្របវរកញ្ញាចក្រវាឡលើកទី៧១នេះ នឹងរៀបចំឡើងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ លើទឹកដី អាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក