ប្រភពព័ត៌មានចុងក្រោយ ទាក់ទិននឹងការស្លាប់របស់តារាម៉ូឌែល Abby Choi Tin-fung បានឱ្យដឹងថាប៉ូលីសបានរកឃើញក្បាលរបស់នាងហើយក្នុងឆ្នាំងធំមួយក្នុងចំណោមឆ្នាំងធំពីរដែលមានដាក់ស៊ុប និងបំណែកមួយចំនួនទៀតផ្នែកជើងរបស់នាងត្រូវបានរកឃើញនៅផ្ទះជួលរបស់អតីតឳពុកក្មេកក្នុងភូមិ Lung Mei។ នេះបើយោងតាមប្រភពព័ត៌មាន The Standard នៅល្ងាចថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៣។

ដើមឡើយឆ្នាំងស៊ុបទាំងពីរត្រូវបានរកឃើញនៅកន្លែងកើតហេតុ ប៉ុន្ដែប៉ូលីសមិនទាន់ប៉ះពាល់ផ្ដេសផ្ដាស់ឡើយដោយសារតែខ្លាចបាត់បង់ភស្ដុតាងសំខាន់ៗ។ រហូតដល់ពេលដែលក្រុមអ្នកពិនិត្យកោសល្យវិច្ច័យចាក់ទឹកឆ្នាំងស៊ុបនោះចេញមកក៏ប្រទះឃើញបំណែកសាច់តូចៗ ជាច្រើន ហើយបំណែកក្បាលរបស់តារាស្រី Abby Choi ត្រូវបានរកឃើញក្នុងឆ្នាំងស៊ុបមួយក្នុងចំណោមនោះ។ អ្វីដែលធ្វើឱ្យកាន់តែមានការភ្ញាក់ផ្អើលបំណែកក្បាលរបស់នាងត្រូវរងការវាយយ៉ាងដំណំជាទីបំផុតមើលស្ទើរតែលែងយល់ថាជាបំណែកក្បាល។
បើតាមសម្ដីរបស់ក្រុមអ្នកពិនិត្យកោសល្យវិច្ច័យបានឱ្យដឹងថា នៅផ្នែកលលាដ៍ក្បាលខាងក្រោយរបស់នាងរកឃើញនូវរន្ធធ្លុះដែលមានទំហំ ៦,៥សង់ទីម៉ែត្រ គុណនឹង ៥,៥ សង់ទីម៉ែត្រ ដោយជំហានដំបូងអាចជាមានរបស់មុតស្រួចចាក់ទម្លុះ។
គួរបញ្ជាក់ថា តារាស្រី Abby Choi ត្រូវបានរាយការណ៍ថាបាត់ខ្លួនចាប់ពីថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បំណែកសាកសពរបស់នាងត្រូវបានរកឃើញនូវផ្ទះជួលរបស់អតីតឳពុកក្មេកក្នុងភូមិ Lung Mei៕
























Account
Security
Favourite Content