មក​ស្គាល់​នាឡិកា​ថ្លៃ​បំផុត​ទាំង​ ៥ របស់​ Ronaldo មួយ​ខ្សែ​មិន​ក្រោម​ ១​លាន​ដុល្លារ

​ជា​កីឡាករ​ដ៏​ជោគជ័យ​បំផុត​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ និងជា​កីឡាករ​ដំបូង​បង្អស់​ដែល​រក​ចំណូល​ ១ពាន់​លាន​ដុល្លារ​ពី​អាជីព​របស់​ខ្លួន​ Cristiano Ronaldo ក៏​ជា​មនុស្ស​ម្នាក់​​ដែល​ចូលចិត្ត​ប្រើ​ជីវិត​បែប​ស៊ីវិល័យ និង​និយម​ទិញ​របស់​ទ្រព្យ​ដែលមាន​តម្លៃ​កប់​ពពក​ដូចជា​ អចលនទ្រព្យ យន្តហោះ​ឯកជន រថយន្ត​ ហើយ​ក្នុង​នោះ​ CR7 ក៏​និយម​ប្រមូល​ទិញ​នាឡិកា​ថ្លៃ​ និង​កម្រ​ៗ​ផង​ដែរ​។ ​ខាង​ក្រោម​នេះ​ជា​ នាឡិកា​ថ្លៃ​បំផុត​ទាំង​៥ របស់​កំពូល​កីឡាករ​បាល់ទាត់​រូប​នេះ​។

៥ Jacob & Co. Grand Baguette Diamond – តម្លៃ​ ១លាន​ដុល្លារ

បើ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​របស់​ Superwatchman បាន​ឲ្យ​ដឹង​ថា​ Ronaldo បាន​ចំណាយ​ប្រាក់​ ១លាន​ដុល្លារ​គ្មាន​ស្ដាយ​ស្រណោះ​ឡើយ​ដើម្បី​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នាឡិកា​ដែល​មាន​តែ​ ៦​គ្រឿង​លើ​លោក​នេះ​។ នាឡិកា​មួយ​ប្រភេទ​នេះ​មាន​ឈ្មោះ​ថា Jacob & Co. Grand Baguette Diamond ធ្វើ​ពី​មាស​ស 18k ដែល​បំពាក់​ដោយ​ត្បូង​ពេជ្រ baguette 761 គ្រាប់​នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​នេះ​។

៤ Hublot Masterpiece MP-09 Tourbillon Bi-Axis King Gold – តម្លៃ​ ១លាន​ដុល្លារ

ពេជ្រ, tourbillons និង​នាឡិកា​ប្រទេស​ធំ​ៗ​ តែង​ជា​ជម្រើស​នាឡិកា​របស់​វីរបុរស​បាល់ទាត់​ព័រទុយហ្គាល់​រូប​នេះ។ ហើយ​នាឡិកា MP09 Tourbillon Bi-Axis King Gold ជា​ប្រភេទ​ Tourbillon ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ Hublot ជា​នាឡិកា​ស្រោម​ពណ៌​មាស 18k ជា​មួយ​នឹង​ពេជ្រ baguette។ ត្បិត​មាន​តួ​ខ្លួន​ធំ​តែ​អ្នក​ជំនាញ​ថា​ នាឡិកា​នេះ​ស្រាល​ទេ ​កាន់​ថ្ម​បាន​ ៥ថ្ងៃ​ ហើយ​តម្លៃ​ប្រហែល ១ លាន​ដុល្លារ​អាមេរិក។


៣ Franck Muller Tourbillon Trumps Van Cleef & Arpels – តម្លៃ ១.៤លាន​ដុល្លារ

រាល់​ពេល​ដែល​ត្រូវ​ជួប​នរណា​ម្នាក់​មក​ពី​ក្រុម​គ្រួសារ​រាជវង្ស​ដូច​ជា រាជ​ទាយាទ​នៃ​ទី​ក្រុង​ឌូបៃ Sheikh Hamdan គាត់​ Cristiano Ronaldoតែង​តែ​ពាក់​របស់​អ្វី​ដែល​សក្ដិ​សម​នឹង​គ្រួសារ​រាជវង្ស​ដែរ។ តួ​យ៉ាង​ដូច​ជា​នាឡិកា​ម៉ាក Franck Muller ជា​នាឡិកា​ដាំ​ពេជ្រ​​ស​ចំនួន ៤២៤គ្រាប់​ តម្លៃ​ប្រមាណ​ ១.៤លាន​ដុល្លារ​ដែល​ Ronaldo និយម​ពាក់​សម្រាប់​ជួប​ក្រុម​គ្រួសារ​រាជវង្ស​ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស។ លើស​ពី​នេះ នាឡិកា​មួយ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នាឡិកា​មាន សំណុំ​អាថ៌កំបាំង​ ឬ​ពិបាក​ក្នុង​ការ​មើល​ពី​ចម្ងាយ។

២ Franck Muller Cintrée Curvex Tourbillon – តម្លៃ ១.៥លាន​ដុល្លារ

នាឡិកា​ម៉ាក Franck Muller មួយ​គ្រឿង​ទៀត​តម្លៃ​លាន​ដុល្លារ​ដែល Ronaldo មាន​គឺ Cintrée Curvex Tourbillonដែល​បង្ហាញ​ពី​ក្តី​ស្រលាញ់​របស់ Ronaldo ចំពោះ​ពេជ្រ​កាន់​តែ​ច្បាស់​។ នាឡិកា​មួយ​នេះ​ជា​ប្រភេទ Cintree Curvex ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ពី​មាសស 18k ​ជា​មួយ​នឹង​ពេជ្រ​ប្រភេទ pavè baguette-cut នេះ​បើ​យោង​ទៅ​តាម Superwatchman។នាឡិកា​មួយ​ខ្សែ​នេះ​មាន​តម្លៃ​ ១,៥លាន​ដុល្លារ​ដែល​គេ​ជឿ​ថា​ជា​នាឡិកា​ថ្លៃ​បំផុត​ទី២ របស់​ CR7។


១ Girard-Perregaux Planetarium Tri-Axial – តម្លៃ​ ២​លាន​ដុល្លារ

នាឡិកា​ថ្លៃ​បំផុត​របស់​ Ronaldo គឺ​ជា​នាឡិកា​ប្រភេទ Tourbillon ដែល​មាន​ឈ្មោះ​ Girard-Perregaux។ វា​ជា​នាឡិកា Tourbillon អ័ក្ស​បី និង​នាឡិកា​ប្រភេទ Tourbillon ដ៏​កម្រ​បំផុត​មួយ​​ក្នុង​លោក ហើយ​ក៏​ជា​នាឡិកា​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​មួយ​ផង​ដែរ។ វា​ក៏​ជា​នាឡិកា​មួយ​ខ្សែ​ដែល​អាច​ទប់​ទំនាញ​ផែន​ដី​បាន ដោយ​សារ​ការ​បង្វិល​ល្បឿន​លឿន 3D ហើយ​នាឡិកា​នេះ​ក៏​មាន​​មាន​បង្កប់​​ត្បូង​កណ្ដៀង​ពីរ​ដ៏​អស្ចារ្យ​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la