ស្ថាប័ន Miss World បានបង្ហោះរូបភាព ខន សូរិយា បវរកញ្ញាពិភពលោកកម្ពុជា ២០២៦

ស្ថាប័ន Miss World បាន​បង្ហោះ​រូបភាព​កញ្ញា ខន សូរិយា Miss World Cambodia 2026 ដែល​បាន​រៀបចំ​តុបតែង​ខ្លួន ក្នុង​ឱកាស «ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក» ជា​ប្រពៃណី​ខ្មែរ​តាំង​ពី​បុរាណកាល​មក​នោះ នៅលើ Facebook ផេក​ផ្លូវការ​របស់​ខ្លួន។

កាលពី​រាត្រី​ដែល​ទី ៣ នៃ​ព្រះ​រាជពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះខែ អក​អំបុក» ខាង​ស្ថាប័ន Miss World បាន​យក​រូបភាព​ដ៏​ស្រស់​ស្អាត​នៃ​បវរកញ្ញា​ខ្មែរ ដែល​គ្រង​ឈុត​បុរាណ​ដ៏​ប្រណីត។

​ក្នុង​រូបភាព​ដែល សូរិយា បណ្ដែត​ប្រទីប ដើម្បី​ដឹង​​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ Miss World Cambodia 2026 បាន​ជ្រើស​ឈុត​បុរាណ​ខ្មែរ ពណ៌​ប្រាក់ និង​សំពត់​ពណ៌​ខៀវ​ចាស់ បង្ហាញ​សម្រស់​ស្រគត់ស្រគំ​បែប​ខ្មែរ។

ខន សូរិយា បង្ហាញ​មុខ​លើ​ផេក​ផ្លូវការ Miss World ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង។ Miss World បាន​ភ្ជាប់​ជាមួយ​ឃ្លា​មួយ​ថា “Miss World Cambodia 2025 Reflects on the Spirit of Om Tuk Festival”។ ចំណែក​សាមី​ខ្លួន​គឺ ខន សូរិយា Miss World Cambodia 2026 ក៏​បាន​ចែក​រំលែក​ការ​បង្ហោះ​នោះ​បន្ត​ផង​ដែរ។

គួរ​បញ្ជាក់​ថា ខន សូរិយា ទើប​ទទួល​បាន​មកុដ Miss World Cambodia 2026 ជា​ផ្លូវការ កាលពី​ថ្ងៃ ២៣ ខែ​តុលា ឆ្នាំ ២០២៥ កន្លង​នេះ។ កញ្ញា​ជា​តារា​សម្ដែង និង​អ្នក​បង្កើត​មាតិកា​ដ៏​មាន​ប្រជាប្រិយភាព មុន​បោះ​ជំហាន​ឈាន​ចូល​វិស័យ​បវរកញ្ញា ដែល​នោះ​ជា​បំណង​ប្រាថ្នា​តាំងពី​ក្មេង​របស់​នាង៕

រូបភាព៖ Soriya Khorn


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនធម្មតា! សិរីលាភា កូនខ្មែរសញ្ជាតិកាណាដា ឈ្នះលំដាប់រងទី១ ក្នុងការប្រកួត Miss Teen Quebec 2025

យុវតី​ សិរីលាភា ង៉ែត ​កូនខ្មែរ​កើត​លើ​ទឹកដី​ប្រទេស​កាណាដា បាន​សាង​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រកួត​ Miss Teen Quebec 2025 ​នៅ​ទឹកដី​ប្រទេស​កាណាដា ដោយ​យុវតី​រូបស្រស់​នេះ ​បាន​ប្រើប្រាស់​សមត្ថភាព​ ទេព

Ju Hak Nyeon បើកចិត្តប្រាប់ពីការចាកចេញពី The Boyz និងបណ្ដឹងរបស់ក្រុមហ៊ុនដែលអាចជាចំណុចបញ្ចប់នៃជីវិត

Ju Hak Nyeon ជជែកអំពីជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុន ONE HUNDRED ដោយលើកឡើងថា ប្រាក់សំណងជាង ៥.៥លានដុល្លារដែលក្រុមហ៊ុនទាមទារអាចជាចំណុចបញ្ចប់នៃជីវិតរបស់លោក ខណៈមិនចង់ឱ្យរឿង

ទើបដឹង! ម្តាយរបស់ Suga ក្រុម BTS ជាម្ចាស់អគារពាណិជ្ជកម្មដ៏ធំតម្លៃជាង ១២ លានដុល្លារ

សេចក្ដីរាយការណ៍នាពេលថ្មីៗនេះបានបញ្ជាក់ថាម្តាយរបស់ Suga សមាជិកក្រុម BTS គឺជាម្ចាស់អគារពាណិជ្ជកម្មដ៏មានសក្តានុពលមួយនៅ Hannam-dong ដែលជាសង្កាត់ដ៏ប្រណីតបំផុតមួយរបស់ទីក្រុងសេអ៊ូល។

Stranger Things​​ គ្រប់រដូវកាលឡើងតារាងកំពូលពេញនិយម ខណៈរដូវកាលចុងក្រោយស្ថិតក្នុងតំណែងលេខ ១

ភាពយន្តរឿង Stranger Things រដូវកាលចាស់ទាំង ៤ ត្រឡប់មកទទួលបានការពេញនិយមម្ដងទៀត​ ទន្ទឹមគ្នានឹងការចេញផ្សាយរដូវកាលចុងក្រោយ នាំឱ្យភាពយន្តភាគទាំង ៥រដូវកាលនេះ ក្លាយជាកម្មវិធីភាសាអង់គ្លេសពេញនិយម

ទោះមិនចូល Top 5 Best Swimsuit ក៏ ផន ស្រីពី បានបង្ហាញពីកម្លាំង និងទំនុកចិត្តយ៉ាងអស្ចារ្យដែរ!

Miss Cosmo Cambodia 2025 កញ្ញា ផន ស្រីពី បានចូលរួម​​ប្រកួត​វគ្គ​ឈុត​ហែល​ទឹក Miss Cosmo 2025 រួចរាល់​ហើយ ដោយ​នាង​ទទួល​បាន​ការ​សាទរ និង​សម្រែក​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​អ្នក​ទស្សនា​ផ្ទាល់ កាលពី​ថ្ងៃ ៤ ខែ​ធ្នូ

ខួបកំណើតឆ្នាំនេះ​ Jin បរិច្ចាគប្រាក់ ១០០លានវ៉ុនជួយឱ្យកុមារអាចចាប់ក្ដីសុបិន​

នៅថ្ងៃទី១ ខែធ្នូ កន្លងទៅ Jin បានបរិច្ចាគទឹកប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ ៦៨ ២០០ដុល្លារអាមេរិក ជួយដល់មជ្ឈមណ្ឌលសុខុមាលភាពសង្គម Namgwang ក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង មុនថ្ងៃ

Bad Bunny ទម្លាក់ Taylor Swift ពីតំណែងកំពូលសិល្បករប្រចាំឆ្នាំរបស់ Spotify ក្រោយមានអ្នកស្ដាប់ចម្រៀងជិត ២០ ពាន់លានដង

តារាចម្រៀងព័រតូរីកូ Bad Bunny បានត្រលប់មកតំណែងកំពូលក្នុងបញ្ជីប្រចាំឆ្នាំរបស់វេទិកាស្ដាប់ចម្រៀង Spotify សាជាថ្មីក្នុងនាមសិល្បករដែលមានអ្នកស្ដាប់ចម្រៀងច្រើនជាងគេប្រចាំឆ្នាំ បន្ទាប់ពីតារាចម្រៀង

អ្នកនិពន្ធរឿង Bon Appétit, Your Majesty បង្ហាញពីផែនការសម្រាប់រដូវកាលទី ២

អ្នកនិពន្ធរឿង Bon Appétit, Your Majesty បានរៀបរាប់ពីគម្រោងការផលិតសាច់រឿងបន្តនៃមេចុងភៅឆ្លងភាព Yeon Ji-yeong ដោយមានគម្រោងបញ្ចេញទាំងទម្រង់ប្រលោមលោក Webtoon និងភាពយន្តភាគ

មង្គលការសែរាជវង្សខ្មែរ ល្បីកក្រើកដល់ប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប ចុះ​ព្រោងព្រាត

បើ​ទោះ​ជា​ព្រះ​វិវាហមង្គល​អាពាហ៍ពិពាហ៍​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា និង​លោក អ៊ឹង ស៊ីវឈន់ CEO វ័យ​ក្មេង​កាន់កាប់​ជំនួញ​ធំ​ៗ​ជាច្រើន​ក្នុង​ដៃ បាន​បញ្ចប់​ទៅ​ក៏​ពិតមែន តែ​រឿងរ៉ាវ​ស្នេហ៍​សែ​រាជវង្ស និង​

សិល្បករទាំង ៥ របស់បារមី មិនយកកម្រៃ ពេលទៅសម្ដែងនៅបារាំងនេះឡើយ

ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី «Rise for Khmer» ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បី​ៗ​របស់​ផលិតកម្ម បារមី រួម​មាន វណ្ណដា, ហ្សាណា, វណ្ណថាន, នរិទ្ធ និង យូហៃ។ តែ​អ្វី​ដែល​កាន់តែ​គួរឲ្យ​កោតសរសើរ គឺ​អ្នក​ទាំង ៥ មិន​យក​ប្រាក់​

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *