មេ MU ថ្មី​បង្ហើប​យុទ្ធសាស្ត្រ​រក​លុយ ៩​ផ្លូវ​ពី Miss Universe ក្រោយ​ទិញ​មក ២០លាន​ដុល្លារ តែ​អាច​រក​មក​វិញ​ ៣៣​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ

ព័ត៌មាន​សេដ្ឋីនីថៃ Anne Jakapong ដែល​ជា​នាយកប្រតិបត្តិ និង​ជាម្ចាស់​ភាគហ៊ុនធំ​នៃក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ JKN Global Group បាន​ទិញ​យក​ស្ថាប័ន Miss Universe Organization (MUO) ១០០% ក្នុង​តម្លៃ ២០លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​មហាជន​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​តាំង​ពី​ខែ​តុលា​មក។

ការ​ហ៊ាន​បោះ​ទុន​យ៉ាង​ច្រើន​មហាសាល​បែប​នេះ​ច្បាស់​ណាស់ ប្រាកដ​ជា​មាន​ការ​ចង់​ដឹង​ថា​តើ​ក្រុមហ៊ុន JKN អាច​រក​ប្រាក់​ចំណេញ​ពី​កម្មវិធី​​នេះ​បាន​កម្រិត​ណា ហើយ​ដោយ​វិធី​ណា​ខ្លះ។ មិន​ទុក​ឱ្យ​មាន​ចម្ងល់​យូរ​នោះ​ឡើយ ថ្មី​ៗ​នេះ អ្នក​ជំនួញ​កែ​ភេទ​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី Anne Jakapong បាន​មក​បង្ហើប​នូវ​យុទ្ធសាស្ត្រ ៩យ៉ាង​ដែល​ក្រុមហ៊ុន​របស់​អ្នក​ស្រី​អាច​រក​ប្រាក់​ចំណូល​ពី​ស្ថាប័ន Miss Universe។ ​យុទ្ធសាស្ត្រ​រក​លុយ​ទាំង ៩​ផ្លូវ​ពី​កម្មវិធី Miss Universe នោះ​មាន​ដូច​ជា៖

  1. Franchise Fee៖ បាន​ពី​​ការ​លក់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​តំណាង​ប្រទេស​នីមួយ​ៗ​ដើម្បី​រៀប​ចំ​ការ​ប្រកួត។
  2. Hosting Fee៖ បាន​មក​ពី​ប្រទេស​ដែល​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ក្នុង​មួយ​ឆ្នាំ​ៗ។ នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ មាន​ប្រទេស​មួយ​បាន​ចំណាយ​ប្រាក់ ៥០០លាន​បាត​រួច​ហើយ​ដើម្បី​បាន​កម្មវិធី Miss Universe ទៅ​រៀប​ចំ​នៅ​ប្រទេស​ខ្លួន។
  3. Production Fee៖ បាន​មក​ពី​ការ​រៀបចំ​ផលិត​កម្មវិធី។
  4. Sponsorship Fee៖ បាន​មក​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។
  5. Licensing & Merchandising Fee៖ បាន​មក​ពី​ការ​លក់​ផលិតផល​ផ្សេង​ៗ​ដែល​មាន​ស្លាក​សញ្ញា Miss Universe ដូច​​ជា​គ្រឿង​សម្អាង ទឹក​អប់​ សម្លៀក​បំពាក់​ ​កាបូប អចលនទ្រព្យ​…។​
  6. Broadcast Fee៖ បាន​មក​ពី​​ការ​លក់​សិទ្ធិ​ចាក់​ផ្សាយ​ក្នុង​ប្រទេស​នីមួយ​ៗ។
  7. Program & Format Fee៖ បាន​មក​ពី​ការ​បង្កើត​កម្មវិធី​ពាក់ព័ន្ធ Miss Universe ដូច​ជា​កម្មវិធី Road to Universe។
  8. Talent Management Fee៖ បាន​មក​ពី​ការ​គ្រប់គ្រង​សិល្បករ បវរកញ្ញា ដែល​ជា​អ្នក​ចម្រៀង តារា​សម្ដែង…។​
  9. Ticket Sales៖ បាន​មក​ពី​ការ​លក់​សំបុត្រ​។

ផ្អែក​តាម​របាយការណ៍​ពី JKN សម្រាប់​ឆ្នាំ​២០២២ ដែល​មាន​រយៈ​ពេល​ត្រឹម​១​ត្រីមាស​ចុង​ក្រោយ គេ​អាច​រក​ចំណូល​ពី Miss Universe បាន​ប្រមាណ ១៦៤លាន​បាត (ប្រមាណ ៤,៦លាន​ដុល្លារ) ហើយ​​​រំពឹង​ថា​នឹង​អាច​រក​​បាន​ដល់​ជាង ១២០០លាន​បាត​ (ប្រមាណ ៣៣លាន​ដុល្លារ) នៅ​​ឆ្នាំ​២០២៣។ ការ​ទិញ​យក​ស្ថាប័ន MUO នឹង​ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​​ប្រចាំ​ឆ្នាំ​របស់ JKN កើន​ឡើង​ពី​​ខ្ទង់ ២១៧លាន​បាត (៦លាន​ដុល្លារ) ​ក្នុង​ឆ្នាំ​២០២២ កើន​ដល់​ ៤៤៣លាន​បាត​ (១២លាន​ដុល្លារ) ក្នុង​ឆ្នាំ​២០២៣។

ឆ្លៀត​ក្នុង​ឱកាស​នេះ អ្នក​ស្រី​ Anne Jakapong ក៏​បាន​បង្ហើប​ដែរ​ថា ការ​ពិត​ក្នុង​ទំហំ​ទឹក​ប្រាក់ ២០លាន​ដុល្លារ​ដែល JKN បាន​ចាយ​ឱ្យ​ក្រុមហ៊ុន Endeavor ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ស្ថាប័ន MOU កាល​ពី​​មុន គឺ​រួម​មាន​១៤លាន​ដុល្លារ​សម្រាប់​ស្ថាប័ន Miss Universe Organization ចំណែក ៦លាន​ដុល្លារ​ទៀត​គឺ​ជា​ការ​ទិញ​សិទ្ធិ​មាតិកាផ្សេងៗ​កីឡា​ពី​ក្រុមហ៊ុន Endeavor ដូចជាកម្មវិធី UFC មក​ចែក​ចាយ​ក្នុង​ប្រទេស​ថៃ ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទីក្រុងហូជីមិញត្រៀមបើកការដ្ឋានសាងសង់ខ្សែរថភ្លើងក្រោមដីថ្មីចំនួន ៣ ខ្សែ ក្នុងតម្លៃ ៩.៦ ប៊ីលានដុល្លារ

ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានផែនការពង្រីកបណ្តាញរថភ្លើងក្រោមដីជាមួយនឹងខ្សែថ្មីចំនួន ៣ ខ្សែ ដោយគ្រោងបើកការដ្ឋានសាងសង់ក្នុងត្រីមាសទី ៤ ឆ្នាំនេះ ជាមួយនឹងកញ្ចប់

គ្រប់ខេត្ត រាជធានីនៃកម្ពុជា នឹងជួបប្រទះភ្លៀងធ្លាក់ រួមជាមួយខ្យល់កន្ត្រាក់ ហើយក៏មានលាយឡំផ្គរ រន្ទះរហូតដល់ដាច់ខែនេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ជូន​ដំណឹង ស្ដី​ពី​អាកាសធាតុ ដោយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ចាប់ពី​ថ្ងៃ ២៤ ដល់​ថ្ងៃ ៣០ ខែ​កញ្ញា ឆ្នាំ ២០២៦ ប្រទេស​កម្ពុជា​នឹង​មាន​

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្