ក្រោយទទួលជោគជ័យយ៉ាងក្រាស់ក្រែលក្នុងការប្រកួតនៅប្រទេសឥណ្ឌាពេលនេះម្ចាស់ជយលាភី Miss Teen International 2024 បានវិលត្រឡប់មកកាន់មាតុភូមិកំណើតវិញហើយ នាព្រឹកថ្ងៃទី១១ ខែកក្កដានេះ។

គ្រាន់តែមកដល់លើទឹកដីកំណើតភ្លាម លី មួយលាង MissTeen International 2024 ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសារ អ្នកគាំទ្រ និងស្ថាប័នបវរកញ្ញា ដោយមានជាការលេងភ្លេងឆៃយ៉ាំយ៉ាងអឺងកង មិនតែប៉ុណ្ណោះ MissTeen រូបនេះទទួលបានបាច់ផ្កាយ៉ាងធំដែលជាការអបអរជោគជ័យដែលបានមកពីការខិតខំប្រឹងប្រែងដណ្ដើមមកុដជូនជាតិមាតុភូមិក្នុងនាមជា Miss Teen International 2024 ។ ទិដ្ឋភាពដ៏អឺងកងនៃការរង់ចាំទទួលស្វាគមន៍ម្ចាស់ជយលាភី Miss Teen International 2024 រូបនេះបានធ្វើឱ្យសាមីខ្លួនមានក្ដីរំភើប និងរីករាយជាខ្លាំង។



គួរឱ្យដឹងដែរថា មួយលាង ជាបេក្ខជនលេចធ្លោម្នាក់ក្នុងចំណោមបេក្ខភាពជាច្រើនរូបមកពីបណ្ដាប្រទេសផ្សេងគ្នា ដែលបានឆ្លងកាត់លើការប្រកួតលើវិញ្ញាសាជាច្រើនរហូតក្លាយជាបេក្ខជនឆ្នើមដណ្ដើមបានជយលាភីលេខ១ក្លាយជាម្ចាស់មកុដ MissTeen International 2024៕























Account
Security
Favourite Content