Miss Grand Cambodia ពេល​នេះ​កំពុង​ជាប់ Top 3 សម្រាប់​ការ​បោះឆ្នោតតាមរយៈ App

គិត​ត្រឹម​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​២ ខែ​ធ្នូ​នេះ បេក្ខភាពតំណាងជាតិកម្ពុជា ក្នុងកម្មវិធី”Miss Grand International” កញ្ញា សុធីតា ប៉ូគីមថេង បាន​ឡើង​មក​ក្នុង​ចំណោម Top 5 ហើយ​សម្រាប់​ការ​បោះ​ឆ្នោត​តាម​រយៈ App Star Phone។

ផ្អែក​តាម​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់ Miss Grand International បេក្ខភាព​ដែល​ជាប់ Top 5 ក្នុង​ពេល​នេះ​មាន​ដូចជាទី​១​គឺ​​បវរកញ្ញា​​ប្រទេស​អេហ្ស៊ីប ទី​២​បវរកញ្ញា​អាហ្វ្រិក​ខាងត្បូង ទី​៣​បវរកញ្ញា​កម្ពុជា ​ទី​៤​បវរកញ្ញា​ម៉ាឡេស៊ី និង​ទី​៥​គឺបវរកញ្ញាប្រទេសវៀតណាម។

ដើម្បីផ្ដល់សំឡេងឆ្នោតដល់បេក្ខភាពតំណាងជាតិកម្ពុជាឈានទៅដល់​វគ្គ Top10 ដែលជាវគ្គចុងក្រោយនៃកម្មវិធី អ្នក​គាំទ្រ​ត្រូវបន្ត​បោះឆ្នោតតាមរយៈ App Star Phone ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដោយគិតជាមធ្យមការផ្ដល់សំឡេងឆ្នោត១ គឺស្មើនឹង១ដុល្លារ។

ក្រៅ​ពី​ កំពុង​លេចធ្លោ​ក្នុង​ការ​បោះឆ្នោត​តាម​រយៈ App Star Phone បេក្ខភាពតំណាងជាតិកម្ពុជា ក៏​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លំដាប់​ទី២ផង​ដែរ​ក្នុង​ការ​បោះឆ្នោត​ឈុត​តំណាង​ជាតិ ដោយ​លំដាប់​ទី​១​ គឺប្រទេសវៀតណាម។

គួរ​បញ្ជាក់​ថា​កម្មវិធី​ប្រកួត​កញ្ញាឯកដ៏អស្ចារ្យអន្តរជាតិឆ្នាំ២០២១ ( Miss Grand international 2021 ) កំពុង​ប្រព្រឹត្ត​ទៅ​នៅទីក្រុង​បាងកក ​ប្រទេស​ថៃ ដោយ​មាន​ការ​ចូលរួម​ពី​បេក្ខភាព​តំណាង​ ៥៩ប្រទេស​និងតំបន់​ ហើយ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​០៤ ខែធ្នូ ដោយ​មាន​ការផ្សាយផ្ទាល់តាមរយៈ Channel YouTube : Grand TV ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ