ខ្លាំងមិនធម្មតា បវរកញ្ញា សាំង មាលាយ៉ាន នីតា បានចូល top 30 ក្នុងការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Asia Pacific International នៅឯប្រទេសហ្វីលីពីន។ នេះជារឿងអស្ចារ្យសម្រាប់កម្ពុជាក្នុងវិស័យបវរកញ្ញានាពេលបច្ចុប្បន្ន។

ជាម្ដាយមួយរូបដែលបានឈានជើងចូលប្រឡូកក្នុងវិស័យបវរកញ្ញា ថែមទាំងទទួលជោគជ័យយ៉ាងក្រាស់ក្រែលជូនកម្ពុជា សាំង មាលាយ៉ាន នីតា ជាបវរកញ្ញាកម្ពុជាមួយរូបដែលអាចឈានចូល top 30 ក្នុងការប្រកួតលើឆាកសម្រស់អន្តរជាតិ Miss Asia Pacific International 2025 ដែលមាន ៤៥ ប្រទេសចូលរួម។
ជាក់ស្ដែង ការប្រកួតលើឆាកអន្តរជាតិដែលទើបតែបញ្ចប់មួយនេះបានធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាបណ្ដាអ្នកចូលចិត្តតាមដានវិស័យបវរកញ្ញាសរសើរចំពោះលទ្ធផលជាទីគាប់ចិត្តដែលតំណាងកម្ពុជា អ្នកនាង មាលាយ៉ាន បានចូល top 30 ក្នុងការប្រកួត MAPI 2025 នាលើកនេះ។ ក្រៅអំពីចូល top មាលាយ៉ាន ក៏ទទួលបាន special award ជាច្រើនទៀតដូចជា MISS EVENTOLOGY , MISS CINDERELLA DRIP , 12TH PLACE – MISS POPULAR VOTE ផងដែរ។





តំណាងកម្ពុជាចូលរួមប្រកួត MAPI 2025 ក្នុងប្រទេសហ្វីលីពីននាលើកនេះ Miss Asia Pacific International Cambodia សាំង មាលាយ៉ាន នីតា បានបង្កើតសមិទ្ធផលល្អដល់កម្ពុជា ហើយជោគជ័យមួយនេះជាការបើកឱកាសឱ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើនថែមទៀតនៅលើឆាកអន្តរជាតិតាមរយៈវិស័យបវរកញ្ញា៕
រូបភាព ៖ Mealyann Nita Saing & Miss Asia Pacific International




















































Account
Security
Favourite Content