មុនសម្ដែងយប់នេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅលើកទឹកចិត្តតារាប្រុសស្រីទាំង ៥ របស់បារមី

ក្រោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទើប​អាច​ឈាន​ដល់​ការ​អាច​ចេញ​ទៅ​សម្ដែង​​នៃ​ក្រុម​សិល្បករ​ខ្មែរ ដែល​មាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ស្រាប់​ដៃ​គ្នា​ជាមួយ​ផលិតកម្ម​បារមី ព្រម​ទាំង Sabay Event Production ជួយ​សម្របសម្រួល លើ​ទឹកដី​បារាំង។

នៅ​ពេល​ដែល​សិល្បករ​ទាំង ៥ របស់​ផលិតកម្ម​បារមី​ទៅ​ដល់​ទឹកដី​ប្រទេស​បារាំង​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​សម្ដែង​​សាល Salle Pleyel ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក្រោម​ប្រធានបទ «Rise for Khmer» ក៏​ឃើញ​វត្តមាន​លោក​ជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ទៅ​លើក​ទឹក​ចិត្ត​ដោយ​ផ្ទាល់។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ភឿង សកុណា បាន​ផ្តល់​ការ​យក​ចិត្ត​ទុកដាក់ និង​មតិយោបល់​ល្អ​ៗ​នៅ​ពេល​សិល្បករ​សិល្ប​ការិនី​ហាត់​សម មុន​នឹង​ការ​ឡើង​សម្តែង​លើ​ឆាក​អន្តជាតិ​នៅ​ម៉ោង ៨ យប់​នេះ​នៅ​បារាំង ត្រូវ​នឹង​ម៉ោង ២ រំលង​អាធ្រាត្រ​នៅ​ខ្មែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​តន្ត្រី​កម្ពុជា នៅ​ទីក្រុង​ប៉ារីស ពិសេស​នៅ​សាល Salle Pleyel នេះ​តែម្ដង ដោយ​ពី​មុន​មក​មានតែ​របាំ​ព្រះ​រាជទ្រព្យ​របស់​សម្ដេច​រាជ​បុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ប៉ុណ្ណេះ​ដែល​ធ្លាប់​បាន​​សម្ដែង​នៅ​ទី​នោះ។ ពេលនេះ​តារា​ប្រុស​ស្រី​របស់​ផលិតកម្ម​បារមី​ទាំង ៥ រូប រួម​មាន វណ្ណដា, វណ្ណថាន, រ៉េត ស៊ូហ្សាណា, នរិទ្ធ និង យូហៃ បាន​ប្រគំតន្ត្រី​នៅ​ទីនោះ​ដែរ​ហើយ។

ក្រៅពី​តារា​ចម្រៀង​រ៉េប​ទាំង ៥ រូប ក៏​មាន​ការ​រៀបចំ​ពិសេស​ដែល​បង្ហាញ​ពី​វប្បធម៌ និង​សិល្បៈ​បុរាណ​ខ្មែរ​ជាច្រើន ដែល​ធ្វើ​ឡើង​នៅថ្ងៃ១ ខែ​ធ្នូ ឆ្នាំ ២០២៥៕

រូបភាព៖ សមាគមសិល្បករខ្មែរនិង Vann Da



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *