ក្រោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទើបអាចឈានដល់ការអាចចេញទៅសម្ដែងនៃក្រុមសិល្បករខ្មែរ ដែលមានប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានស្រាប់ដៃគ្នាជាមួយផលិតកម្មបារមី ព្រមទាំង Sabay Event Production ជួយសម្របសម្រួល លើទឹកដីបារាំង។

នៅពេលដែលសិល្បករទាំង ៥ របស់ផលិតកម្មបារមីទៅដល់ទឹកដីប្រទេសបារាំងកាលពីពេលថ្មីៗនេះ ដើម្បីសម្ដែងសាល Salle Pleyel ទីក្រុងប៉ារីសប្រទេសបារាំង ក្រោមប្រធានបទ «Rise for Khmer» ក៏ឃើញវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទៅលើកទឹកចិត្តដោយផ្ទាល់។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានផ្តល់ការយកចិត្តទុកដាក់ និងមតិយោបល់ល្អៗនៅពេលសិល្បករសិល្បការិនីហាត់សម មុននឹងការឡើងសម្តែងលើឆាកអន្តជាតិនៅម៉ោង ៨ យប់នេះនៅបារាំង ត្រូវនឹងម៉ោង ២ រំលងអាធ្រាត្រនៅខ្មែរ។

គួរបញ្ជាក់ផងដែរថា នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃតន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស ពិសេសនៅសាល Salle Pleyel នេះតែម្ដង ដោយពីមុនមកមានតែរបាំព្រះរាជទ្រព្យរបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ប៉ុណ្ណេះដែលធ្លាប់បានសម្ដែងនៅទីនោះ។ ពេលនេះតារាប្រុសស្រីរបស់ផលិតកម្មបារមីទាំង ៥ រូប រួមមាន វណ្ណដា, វណ្ណថាន, រ៉េត ស៊ូហ្សាណា, នរិទ្ធ និង យូហៃ បានប្រគំតន្ត្រីនៅទីនោះដែរហើយ។
ក្រៅពីតារាចម្រៀងរ៉េបទាំង ៥ រូប ក៏មានការរៀបចំពិសេសដែលបង្ហាញពីវប្បធម៌ និងសិល្បៈបុរាណខ្មែរជាច្រើន ដែលធ្វើឡើងនៅថ្ងៃ១ ខែធ្នូ ឆ្នាំ ២០២៥៕




រូបភាព៖ សមាគមសិល្បករខ្មែរនិង Vann Da




















































Account
Security
Favourite Content