មាលា បញ្ចប់ការងារដើរម៉ូដនៅហុងកុង បន្តការហោះហើរ ដើម្បីទៅបង្ហាញខ្លួនលើទឹកដីអាមេរិក

កាលពី​ពេល​ថ្មី​ៗ​នេះ​កញ្ញា Mélia Constantin កូន​ខ្មែរ​កាត់​បារាំងគឺជា​តារា​សម្ដែង ម៉ូដែល អ្នក​បង្កើត​មាតិកា​ដ៏​ល្បីល្បាញ ទើប​បញ្ចប់​ការងារ​ដើរ​ម៉ូដ​ឲ្យ​ប្រេន Natacha Van របស់​ខ្មែរ ដែល​បាន​បង្ហាញ​លើ​វេទិកា​អន្តជាតិ នា​ពេល​កន្លង​ទៅ។

Mélia Constantin និង​មិត្ត​សម្លាញ់ Sydney Marith បាន​ដើរ​ម៉ូដ​ឲ្យ​ប្រេន​ទៅ​កម្ពុជា Natacha Van នៅទីក្រុងហុងកុង ព្រម​ជាមួយ​ម៉ូដែល​អន្តជាតិ​ជាច្រើន​រូប​ទៀត។ តារា​​​ស្រី​រូប​នេះ​ពិតជា​មាន​រូបរាងខ្ពស់ ស្រឡូន និង​ទម្រង់​មុខ​ស្រស់​ស្អាត​ខ្លាំង ហើយ​ពេល​គ្រង​ឈុត​បែប elegant ២ ឈុត​នៃ ប្រេន Natacha Van មើលទៅ​​អស្ចារ្យ​ខ្លាំង​​តែម្ដង។

សម្រាប់ Natacha Van ជា​ប្រេន​ខ្មែរ ដែល​មាន​តម្លៃ​ថ្លៃ​ដូច​ប្រេន​អន្តជាតិ​ល្បី​ៗ​ដទៃ​ទៀត​​ដោយ​​ឈុត​ខ្លះ​តម្លៃ​​ខ្ទង់​ពាន់​ដុល្លារ​ឯណោះ។ Natacha Van ជាអ្នកច្នៃម៉ូដខ្មែរ​មាន​ដើម​កំណើត​នៅ​ទី​ក្រុង​ហុងកុង និង​បាន​ដំណើរការ​ហាង​សម្លៀកបំពាក់​នៅ​កម្ពុជា ហើយ​ថែម​ទាំង​មាន​ឈ្មោះ​ល្បីល្បាញ​លើ​ឆាក ម្ចាស់ប្រេន Natacha Van ធ្លាប់បាន​សិក្សានៅ London College of Fashion។

តារា​ស្រី​ដ៏​មាន​រូប​សម្ផស្ស​ឆើតឆាយ មាលា ទទួល​បាន​ការងារ​ពេញ​ដៃ​នា​ពេល​សព្វថ្ងៃ មិន​ថា​ការ​សម្ដែង ថត​ម៉ូដ ដើរ​ម៉ូដ ឬ TVC។ បន្ទាប់​ពី​ដើរ​ម៉ូដ​ឲ្យ Natacha Van នៅ​ហុងកុង​រួច​ភ្លាម កញ្ញា​បាន​ត្រឡប់​មក​ខ្មែរ​វិញ និង​បាន​បន្ត​សកម្មភាព​ការងារ ដោយ​​ត្រូវ​ហោះ​ទៅ​ឆ្ងាយ​ជាង​មុន ដើម្បី​ដើរ​ម៉ូដ​នៅ New York Fashion Week ២០២៥។

កាលពី​ម្សិលមិញ តួឯក​ស្រី​ក្នុង​រឿង «កំហឹង​ធ្មប់» បាន​ចាកចេញ​ពី​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ដើរ​បង្ហាញ​ម៉ូដ​នៅ ​ New York Fashion Week នាចុងសប្ដាហ៍​នេះ។ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ New York Fashion Week មាលា បាន​ចាកចេញ​ទៅ​ជាមួយ​បវរកញ្ញា​ខ្មែរ ផន ស្រីពី នា​ព្រលាន​យន្តហោះ​អន្តជាតិភ្នំពេញ ពោធិ៍​ចិន​តុង ម្សិលមិញ​ថ្ងៃ ៨ ខែ​កញ្ញា ឆ្នាំ ២០២៥៕

រូបភាព៖ Mélia Constantin និង Phorn Sreypii



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *