កូនកាត់ទាំង២ ស៊ីដនី និង មាលា មួយរយៈនេះទៅណាមិនដែលឃ្លាតគ្នា!

ស្រី​ស្អាត ២ គឺ​កញ្ញា Melia Constantin កូន​ខ្មែរ​កាត់​បារាំង និង Sydney Marith កូន​កាត់​ខ្មែរ​អាមេរិក មួយ​រយៈ​ចុងក្រោយ​នេះ អ្នក​ទាំង ២ គេ​ឧស្សាហ៍​ឃើញ​ចំណាយ​ពេល​ជាមួយ​គ្នា​ជា​ញឹកញាប់។ ដូច​កាលពី​ម្សិលមិញ​ស្រី​ស្អាត​ទាំង ២ ក៏​បាន​ចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» ដែរ។

មិន​តែ​ប៉ុណ្ណោះ កាល​គ្រា Sydney Marith ត្រូវ​បាន​ប្រកាស​តែងតាំង​ជា Miss Planet Cambodia 2025 ក៏​តារា​សម្ដែង​ស្រី​ កូន​ខ្មែរ​កាត់​បារាំង មាលា បាន​ទៅ​លើក​ទឹកចិត្ត និង​អបអរ​សាទរ​ដល់​តំណែង​អស្ចារ្យ​មួយ​នោះ។ ចំណែក​សម្ពោធ​ផ្លូវការ​រឿង «កំហឹង​ធ្មប់» ដែល Melia Constantin ដើរ​តួឯក​ជាមួយ ដេវីត អ៊ឹងហាវ ម្ចាស់​មកុដ Miss Planet Cambodia 2025 ទៅ​ចូលរួម​ផងដែរ។

កូន​កាត់​ទាំង ២​រូប​នេះ ក៏​បាន​រួម​គ្នា​ធ្វើ​សប្បុរស​ធម៌​នៅ Cambodiachildfirst កម្មវិធី​សាលា​ដែល​ផ្ដល់​ថ្នាក់​ភាសា​អង់គ្លេស និង​ភាសា​ចិន​ដល់​កុមារ​ជាង ២០០ នាក់​នៅ​ក្នុង​ភូមិ​នា​ជនបទ ក្រៅ​ក្រុង​សៀមរាប។ តាម​រយៈ​សកម្មភាព​តារា​ស្រី​ដែល​មាន​ទាំង​រូប​សម្បត្តិ និង​ចរិយាសម្បត្តិ​ទាំង​គូ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​កោត​សរសើរ។

អ្នក​ទាំង ២ ក៏​ធ្លាប់​មាន​ដំណើរ​កម្សាន្ត​ និង​ការងារ​សិល្បៈ​រួម​គ្នា​ច្រើន​លើក​មក​ហើយ។ ដោយសារ​តែ​ជា​មនុស្ស​ស្រី​ចិត្ត​ទូលាយ និង​មាន​ភាព​រួសរាយ​រាក់ទាក់ និង​ចូលចិត្ត​និយាយ​ភាសា​អង់គ្លេស​ដូចគ្នា ស្រីស្អាត​ទាំង ២​ពិតជា​ចុះសម្រុង​គ្នា​បាន​ល្អ។ ​

Melia Constantin តារា​ស្រី​រូបនេះ​បាន​មក​រស់នៅ​កម្ពុជា​ជាង ១០ ឆ្នាំ​មក​ហើយ ដោយ​មាន​មាន​ម្ដាយ​ជា​ខ្មែរ និង​ឪពុក​ជា​ជនជាតិ​បារាំង។ ចំណែក Sydney Marith វ័យ ១៩ ឆ្នាំ​ទើបតែ​ត្រឡប់​មក​ខ្មែរ​វិញ​ប៉ុន្មាន​ខែ​នេះ​ប៉ុណ្ណោះ ហើយ​កញ្ញា​មាន​ម្ដាយ​ជា​ជនជាតិ​អាមេរិក និង​ឪពុក​ជា​ជនជាតិ​ខ្មែរ៕

រូបភាព៖ Sydney Marith Melia Constantin,Miss Supranational Cambodia និង Miss Planet Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *