រាជិនីសំឡេង មាស សុខសោភា កំពុងធ្វើឱ្យអ្នកគាំទ្រនឹករលឹកដល់ vibe ចម្រៀងចាស់ៗ ដែលច្រៀងរៀបរាប់ពីស្នេហាឈឺចាប់ និងភាពសោកសៅនៃសេចក្តីស្នេហា។ ថ្មីៗនេះ នាងបានទម្លាក់បទចម្រៀងថ្មី ចំណងជើង «ខ្ញុំមិនស្មោះគេ គេមិនស្មោះខ្ញុំ» ស្តាប់ទៅស្រដៀងគ្នាខ្លាំងជាមួយបទ «ខ្ញុំស្មោះគេ គេស្មោះអ្នកផ្សេង»។

ចំណងដៃថ្មីរបស់ មាស សុខសោភា ចាក់ដោតចិត្តហ្វេនយ៉ាងខ្លាំងក្លា ជាពិសេសអត្ថន័យ និងអារម្មណ៍នៃភាពឈឺចាប់ដែលនាងផ្តល់ទៅឱ្យអ្នកស្តាប់សំនៀងដ៏ក្រអួនក្រអៅរបស់នាង។ គួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ អ្នកគាំទ្រលាន់មាត់សរសើរស្នាដៃថ្មីនេះគ្រប់ៗគ្នា ថែមទាំងនិយាយថា បទចម្រៀងនេះធ្វើឱ្យពួកគេនឹករឮកស្នាដៃចម្រៀងចាស់ៗរបស់នាងជាពន់ពេក។
សូមជម្រាបផងដែរថា ចាប់តាំងពីបញ្ចប់កុងត្រាជាមួយផលិតកម្ម រាម តារាចម្រៀងល្បីឈ្មោះ មាស សុខសោភា បានងាកមកផលិតចម្រៀងនៅ Camtrax Music ដែលជាផលិតកម្មផ្ទាល់ខ្លួន។ តារាចម្រៀងរូបនេះ បានបញ្ចេញស្នាដៃចម្រៀងថ្មីជាហូរហែតែក្នុងចំណោមនោះ បទចម្រៀង «តប់» ទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ ដោយមានទាំងអ្នកសាទរ និងមតិរិះគន់លើអត្ថន័យនៃបទចម្រៀង។ ទោះជាយ៉ាងនេះក្តី មាស សុខសោភា នៅតែទទួលបានក្តីស្រលាញ់ច្រើនពីពុកម៉ែបងប្អូនទូទាំងប្រទេស ហើយបទចម្រៀងថ្មីរបស់តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំងក្លាទាំងឆានែលយូធូប និងទំព័រហ្វេសប៊ុកផ្លូវការរបស់នាង៕
ទស្សនាបទចម្រៀង «ខ្ញុំមិនស្មោះគេ គេមិនស្មោះខ្ញុំ» ខាងក្រោមនេះ៖























Account
Security
Favourite Content