ថៅកែឡាកាម៉ូ ប្រកាសបង្កើតMiss Lakamo Cambodia ម្ចាស់មកុដនឹងបានប្រាក់រង្វាន់ ៤០ ទៅ ៥០ លាន

កាលពី​​ថ្ងៃ​៣០ ខែ​វិច្ឆិកាកន្លង​ទៅថ្មី​ៗ​នេះ អ្នក​ស្រី មាស ច័ន្ទដាលីន អគ្គនាយិកា​ក្រុមហ៊ុន Lakamo បាន​ប្រកាស​ធ្វើ​សន្និសីទកាសែត​ពី​ការ​រៀបចំ​​កម្មវិធី​បវរកញ្ញា​ថ្មី​មួយ​មាន​ឈ្មោះ​ថា Miss Lakamo Cambodia ​ដោយ​​ក្រុមហ៊ុនរបស់​អ្នកស្រី គឺជា​ម្ចាស់​កម្មសិទ្ធិតែម្ដង។

ម្ចាស់​ផលិតផលថែរក្សា​សម្រស់​​ឡាកាម៉ូ បាន​បញ្ជាក់​ថា ការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​បវរកញ្ញា​ស្រុក​ខ្មែរ​កាន់តែ​មាន​ទីផ្សារ ហើយ​ថ្ងៃ​អនាគតក្រុមហ៊ុន​ចង់លក់ License ទៅ​ដល់ DN តាម​ប្រទេស​ផ្សេង​ៗ​ទៀត​ផង ដែល​នេះ​ក៏​ជា​ការ​ប្រម៉ូត កិង​ផ្សព្វផ្សាយ​ពី​សម្បត្តិ​វប្បធម៌​ខ្មែរ​កាន់តែ​ខ្លាំងទៅ​បរទេស។

អគ្គនាយិកា​ក្រុមហ៊ុន Lakamo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​បង្កើត​កម្មវិធី Miss Lakamo Cambodia គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ទៅ​កាន់​ឆាក​អន្តរជាតិ ឲ្យ​ជន​បរទេស​កាន់តែ​ស្គាល់​ច្បាស់​ពី​សម្បត្តិ​វប្បធម៌ សិល្បៈ​ដ៏​សម្បូរបែប​នៃ​ប្រទេស​កម្ពុជា។ មួយ​វិញ​ទៀត​ ពេល​ដែល​​បរទេស​បាន​ស្គាល់​ពី​ខ្មែរ គេ​នឹង​មក​លេង ដែល​​ជា​វិធី​ធ្វើឲ្យ​សេដ្ឋកិច្ច​ប្រទេស​មាន​កំណើន​បាន​ផង​ដែរ ហើយ​ក៏​ជួយ​បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ដូច​គ្នា​ដែរ។

អ្នក​ជំនួញ​អនឡាញ​ដ៏​ល្បី​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កាល​ដែរ​អ្នកស្រី​បង្កើត​កម្មវិធី​បវរកញ្ញា​​​ឡើង នឹងដាក់​ពិន្ទុដោយសុក្រឹត ១០០% គ្មាន​ការ​លក់​មកុដ និង​បង្កើត Drama យក​ល្បី​ឡើយ ព្រោះ​គោលការណ៍​​អ្នកស្រី «ភាព​ល្បីល្បាញបានមកពីភាពថ្លៃថ្នូរ»។ ថៅកែ​ស្រី​រូបនេះ បាន​បញ្ជាក់​ថា​​កម្មវិធី​នោះ​នឹង​ទទួលបាន​ការ​គាំទ្រ ព្រោះ​កន្លង​មក​ក្រុមហ៊ុន Lakamo ក៏​ធ្លាប់រៀបចំ​ព្រឹត្តិការណ៍​ផ្សេង​ៗ ហើយ​គេ​ជឿជាក់​ថា Miss Lakamo Cambodia ខ្មែរ​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង និង​មាន​ស្ដង់ដារ​មិន​ចាញ់​កម្មវិធី​បរទេស។

ចក្ខុវិស័យរបស់ស្រ្តីខ្លាំងផ្នែក​​អនឡាញ បាន​លើកឡើង​ថា នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ កម្មវិធី​ប្រកួតប្រជែង​សម្រស់នេះ ​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​បាន​យ៉ាង​ល្អ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន​ខ្មែរ។ គោល​បំណង​ក្នុង​ការ​​​រៀបចំ Miss Lakamo Cambodia ថ្នាក់​ជាតិ​បាន​​ល្អ​ឥតខ្ចោះ ហើយនឹង​ឈាន​ដល់ការ​លក់អាជ្ញាប័ណ្ណឲ្យ​ប្រទេសដទៃ​យក​ទៅ​រៀបចំ​ប្រកួត​បន្ត ដែល​នោះ​ហើយ​ជា​ការ​នាំឲ្យ​បរទេស​កាន់តែ​ស្គាល់​ពី​កម្ពុជា​កាន់តែ​ច្បាស់។

ស្រ្តី​មេម៉ាយ​កូន ៣ ដ៏​រឹងមាំ​រូបនេះ​​សម្លឹងឃើញ និង​ចង់​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​សម្រស់​នេះ​ជា​យូរ​មក​ហើយ មិនមែន​ទើប​នឹក​ឃើញ​ភ្លាម​ៗ ឬ​ឆ្នាំ​នេះ​ទេ។ និយាយពី​ការ​ចំណាយ​នៅ​ឆ្នាំ​ដំបូង​នេះ លោក​ស្រី​ប្រើ​ទុន​ក្រុមហ៊ុនសុទ្ធសាធ​តែម្ដង ដោយ​មិន​ធ្វើ​ឡើង​ដើម្បី​រក​ប្រាក់​កម្រៃ​ឡើយ។

រូបភាព៖ FB Chanlakhena Chorn

សម្រាប់​ប្រាក់​រង្វាន់​វិញ ថៅកែ ឡាកាម៉ូ បញ្ជាក់​ច្បាស់​ៗ​ថា ម្ចាស់​ជយលាភី ទទួល​បាន​ទឹកប្រាក់​ចន្លោះ ៤០ ទៅ ៥០ លាន​រៀល និង​ក្លាយ​ជា BA របស់​ក្រុមហ៊ុន ២ ឆ្នាំ ព្រម​ទាំង​អត្ថប្រយោជន៍​ជាច្រើន​បន្ត​ទៀត។
ងាក​ទៅ​មើល​អ្នក​ចាត់កាលទូទៅ Miss Lakamo Cambodia គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែល​ជា​អ្នក​សិល្បៈ​មាន​បទពិសោធន៍​ជោគជាំ​ក្នុង​ការ​រៀបចំ​កម្មវិធី​តូច​ធំថ្នាក់​ជាតិ និង​ធ្លាប់​ដឹក​នាំ​តារា​ម៉ូដែល​ខ្មែរ​ទៅ​បង្ហាញ​លើ​វេទិកា​អន្តរជាតិ ព្រម​ទាំងជា​តារា​សម្ដែង បង្ហាញ​ម៉ូដ​ប្រឡូក ២០ ឆ្នាំ​ជាង​ទៅ​ហើយ។

សម្រាប់​លក្ខខ័ណ្ឌ​ខ្លះ​ៗ​ដែល​បេក្ខជន​ចាប់​អារម្មណ៍ គឺ​មាន​អាយុ ១៨ ដល់ ២៦ ឆ្នាំ នៅលីវ មាន​ចំណេះដឹង អត្តចរិតល្អ មាន​​ទំនួល​ខុស​ត្រូវ។ អ្វី​ដែល​ពិសេស​នៃ​កម្មវិធី​នឹង​មិន​ប្រកាន់​ពី​ពណ៌​សម្បុរ ឬ​គិត​ថា​សម្រស់​ធម្មជាតិ ឬ​វះកាត់​ឡើយ ឲ្យតែ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្រុមហ៊ុន​ទទួល​ពាក្យ​ទាំងអស់។ ក្រុមហ៊ុន​នឹង​ទទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ធ្វើ​សន្នីសីទ​ទៅ ហើយ​ដំណើរការ​នៃ​កម្មវិធី​អាច​ចាប់ពី​ចន្លោះ​ខែ ១០ ទៅ​ខែ ១១ ឆ្នាំ ២០២៥។ ព័ត៌មានបន្ថែមក្រុមហ៊ុន​នឹង​ប្រកាស​តាម​ដំណាក់កាលនីមួយៗ៕

រូបភាព៖ FB Chanlakhena Chorn



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *