ភ្ញាក់ផ្អើល! មាន សូនីតា សារភាពថា មានអ្នកស្អំបេះដូងហើយ ជាជនជាតិ…

តារា​សម្ដែង និង​ជា Freshie Girl ជំនាន់​ទី​៨ កញ្ញា មាន សូនីតា កាន់តែ​ស្រស់​ស្អាត​ឡើង ចំណែក​ការងារ​សិល្បៈ​ទាំងអស់ នាង​នៅ​មិន​ទាន់​ទទួល​ឡើង​វិញ​នៅ​ឡើយ​ទេ តែ​សម្រាប់​ការ​បង្ហាញ​ខ្លួន​តាម​កម្មវិធី​សិល្បៈ​នានា នាង​នៅតែ​មាន​វត្តមាន​ជា​ធម្មតា ដោយ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ចូល​កម្មវិធី​ទាំងនោះ​ទៀត​ផង។ មួយ​រយៈ​ចុង​ក្រោយ​នេះ សូនីតា បាន​បង្ហោះ​រូបថត​បែប Fashion ជាមួយ​ការ​តុបតែង​មុខ​បែប​ប្លែក​ៗ មើល​​មួយ​ភ្លែតស្ទើរតែ​មិន​ចំណាំ​ថា​ជា​នាង​ថែម​ទៀត​ផង។

មាន សូនីតា ជា​តារា​ស្រី​ម្នាក់​ដែល​ត្រូវ​​មហាជន​តាម​ដាន​ច្រើន ទាំង​ការងារ​សិល្បៈ និង​ជីវិត​ឯកជន​របស់​នាង ដោយ​កន្លង​មក​មាន​ចាប់​អារម្មណ៍​ច្រើន​លើ Captionដែល​រាជិនី​​ក្រមា រូប​នេះ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក និង​អ៊ីនស្រ្តាក្រាម ដោយ Caption ទាំង​នោះ​មាន​លាយឡំ​ទាំង​ការ​បង្ហាញ​ពី​ជីវិត​រីករាយ​នៃ​ការ​ប្រើប្រាស់​ជីវិត​នៅ​​លីវ ពេល​ខ្លះ​នាង​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ក្នុង​សង្គម ហើយ​ម្ដងម្កាល​​នាង​ត្រូវ​គេ​ចាប់​អារម្មណ៍​ថា បាន​បង្ហោះ Caption ហាក់​ដូច​កំពុង​ខូចចិត្ត តែ​យ៉ាង​ណា​គ្រប់​សកម្មភាព​របស់​នាង​រមែង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​បណ្ដា​ហ្វេន​ៗ​អ្នក​គាំទ្រ​របស់​នាង។

ច្រើន​ឆ្នាំ​មក​នេះ តារា​​សម្ដែង​ធ្មេញ​ច្រពើស មាន សូនីតា ពុំ​ដែល​បើក​បង្ហាញ​ឱ្យ​ដឹង​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ស្រាប់​តែ​ថ្ងៃ​មង្គលការ​មិត្ត​រួម​អាជីព ទឹម រដ្ឋា នាង​បែរជា​ប្រាប់​ចំ​ៗ​នៅ​មុខ​​ក្រុម​អ្នក​សារព័ត៌មាន​ថា ពេល​នេះ​បេះដូង​របស់​នាង​មាន​អ្នក​ស្អំ​ហើយ បុរស​ម្នាក់​នោះ​ជា​ជនជាតិ​ខ្មែរ។ មាន សូនីតា រៀបរាប់​ឱ្យ​ដឹង​ថា៖ «មាន​ដំណឹង​ល្អ​ឆាប់​ៗ!ឥឡូវ​អាច​និយាយ​ថា​យើង​រក​អ្នក​ត្រូវ​ចិត្ត​យើង​ឃើញ​ក៏​ប៉ុន្តែ​យើង​នៅ​មើល​ចិត្ត​គ្នា​សិនជា​អ្នក​អាស៊ីខ្មែរ​យើង​ធម្មតា​ហ្នឹង​បង! … និយាយ​ទៅ​ខ្ញុំ​គិត​ថាជីវិត​របស់​ខ្ញុំ​ហ្នឹងខ្ញុំ​សប្បាយ​ម្នាក់​ឯង​គឺ​អស់​ចិត្ត​ហើយចង់​និយាយ​ថា​យើង Enjoy Life ហើយ អីចឹង​ក៏​ត្រូវ​ដល់​ពេល​វេលា​មួយ​គឺ​ត្រូវ Setter down មាន​គ្រួសារមាន​អីចឹង​ទៅ»

ដ្បិត​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ពេល​នេះ​នាង​កំពុង​មាន​អ្នក​ស្អំ​បេះ​ដូង​ហើយ​ក្ដី តែ​ថៅកែ​ស្រី​វ័យ​ក្មេង​នេះ នៅ​មិនទាន់​លម្អិត​ឱ្យ​ដឹង​ពី​សមាសភាព​បុរស​ម្នាក់​នោះ​ឱ្យ​សាធារណជន​បាន​ដឹង​ជាក់​ច្បាស់​នៅ​ឡើយ​ទេ សូម្បី​វេលា​ដែល​នឹង​បង្ហាញ​បុរស​ម្នាក់​នោះ​ពិត​ក៏​នៅ​មិន​ទាន់​ប្រាប់​ឱ្យ​ដឹង​នៅ​ឡើយ​ដែរ។

ការ​ប្រកាស​ប្រាប់​យ៉ាង​ដូច្នេះ​របស់ មាន សូនីតា ធ្វើ​ឱ្យ​ហ្វេន​ៗ​នាង​រំជើបរំជួល​ជា​ខ្លាំង រង់ចាំ​មើល​ថា​តើ​បុរស​ម្នាក់​ណា​ដែល​មាន​សំណាង​ឆក់​បាន​បេះដូង​តារា​ស្រី​ឆ្នើម​រូប​នោះ ទៅ​មើល​ថែ​រក្សា​បាន។ ទន្ទឹម​ការ​រីករាយ ក៏​មាន​ហ្វេន​ៗ​បុរស​ជាច្រើន​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ ដែល​កុលាប​ទង​នេះ​មាន​កន្លង់​ចែចូវ​បាន​បាត់​ទៅ​ហើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា