មាន សូនីតា ស្រែកថា ខ្វះអ្នកជួយស៊ែរកម្មវិធីប្រម៉ូតពីតំបន់ទេសចរណ៍

រាជិនីក្រមា មាន សូនីតា និងតារាចម្រៀងឯករាជ្យ ម៉ុង ម៉ានិត បាន​សហការគ្នាបង្កើតកម្មវិធីថ្មីសន្លាងមួយ ឈ្មោះថា កម្ពុជាឋានសួគ៌លើដី – Cambodia Heaven On Earth ដែលជាកម្មវិធីជួយ​លើក​ស្ទួយតំបន់ទេសចរណ៍ក្នុងស្រុក និងផ្សព្វ​ផ្សា​យពី​កន្លែងកម្សាន្ដស្អាតៗក្នុងខេត្ត-ក្រុង ទាំង ២៥ ។

ក្នុងនោះ សូនីតា និង ម៉ានិត បានជ្រើសរើសខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដំបូងគេបង្អស់ ព្រោះទីនោះមានអ្វីៗគ្រប់យ៉ាង​ទាំងវប្បធម៌ អរិយធម៌ ទឹកជ្រោះ និងកន្លែង​កម្សាន្ដជាច្រើនទៀត។

ក្នុង Part 1 & Part 2 នៃកម្មវិធី កម្ពុជាឋានសួគ៌លើដី ម៉ានិត និង សូនីតា បានធ្វើដំណើរទៅគោលដៅទេសចរណ៍មួយចំនួនៅទឹកដីខេត្តសៀមរាប រួមទាំងតំបន់ទេសចរណ៍មួយចំនួនដែលភ្ញៀវទេសចរកម្របានស្គាល់ផងដែរ។ ទៀតសោត ក្នុង Part 2 អ្នកទាំងពីរបានធ្វើដំណើរទៅលេងតំបន់ទេសចរណ៍ កំពង់ភ្លុក និងបានថតផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៃភូមិលើទឹកនេះ មកចែកជូនប្រិយមិត្តទស្សនិកជនបានទស្សនាថែមទៀតផង។

ក្រៅពីប្រម៉ូតផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងស្រុកហើយនោះ ពិធិករ-ពិធីការិនីទាំងពីររូបនេះ ថែមទាំងបានបង្រៀនបងៗនៅសហគមន៍កំពង់ភ្លុក ក្នុងការរៀបកញ្ចប់ជិះទូកបែបរ៉ូមេទិច ជិះមើលព្រៃលិចទឹកយ៉ាងទាក់ទាញថែមទៀតផង។

តែគួរឱ្យភ្ញាក់ផ្អើលខ្លាំង នៅលើ Caption នៃវីដេអូរបស់កម្មវិធី កម្ពុជាឋានសួគ៌លើដី បែរជាសរសេរពាក្យថា «ខ្វះតែអ្នក share ទេ» ហាក់ចង់បង្ហាញពីអត្រាចំនួនអ្នក​ចែក​រំលែក​​​បន្ត ដែលមានចំនួនតិចតួចនៅឡើយ។ មិនតែប៉ុណ្ណោះ តារាស្រីល្បីឈ្មោះ មាន សូនីតា ថែមទាំងស្រែកពាក្យថា «ខ្វះអ្នក share» នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាង​ថែម​ទៀតផង។

ទោះជាយ៉ាងនេះក្តី តែគេឃើញមានការសាទរយ៉ាងខ្លាំង​ពីអ្នកប្រើប្រាស់បណ្តាញសង្គមចំពោះកម្មវិធី កម្ពុជាឋានសួគ៌លើដី ដែល ម៉ានិត និង សូនីតា បង្កើតឡើង ព្រោះវាបានបង្ហាញពីភាពស្រស់ស្អាត ជីវចម្រុះដ៏រស់រវើកនៃតំបន់ទេសចរណ៍កម្ពុជាយើងតាមរយៈវីដេអូដ៏មានគុណភាពពីក្រុមការងារ កម្ពុជាឋានសួគ៌លើដី។ ដូច្នេះសង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលរួមជួយ share វីដេអូកម្មវិធី កម្ពុជាឋានសួគ៌លើដី – Cambodia Heaven On Earth ឱ្យបានច្រើនកុះករ ជាការចូលរួមផ្សព្វផ្សាយពីវិស័យអេកូទេសចរណ៍កម្ពុជាយើងឱ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់ឡើង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង