ទោះ ម៉ែរួយ ជា Sponsor ធំ Miss Planet International តែក៏ឆ្លៀតជួយថវិកា ដើម្បី Vote ឲ្យ Miss Universe Cambodia

កាល​ពី​ម្សិលមិញ​នេះ មាន​ការ​រួបរួម​គ្នា​​ជា​ការ​បោះឆ្នោត Voice for Change ដែល Miss Universe Cambodia 2024 ក៏​កំពុង​ស្ថិត​នៅ​ក្នុង Top 10 នៃ​ចំនួន​ប្រទេស​ទាំងអស់​ផង​ដែរ។ ក្នុង​នោះ​មាន​ទាំង​អ្នក​ជំនួញ និង​សិល្បករ​ជាច្រើន បាន​ខ្នះខ្នែង ចូលរួម​ជា​ថវិកា ដើម្បី​ជំរុញ​ការ​បោះឆ្នោត​នោះ។

ក្នុង​នោះ គេ​សង្កេត​ឃើញ​ឧកញ៉ា ស្រី ណារួម ហៅ ម៉ែរួយ ដែល​ជា អគ្គ​នាយិកា​ក្រុមហ៊ុន​រួយអ៉ីហ្វីនីធី បាន​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ជួយ​ដល់​ការ​បោះឆ្នោត​វគ្គ Voice for Change ដែល​ជា​វិញ្ញាសា​មួយ​របស់​កម្មវិធី Miss Universe។ គ្រាន់តែ​ឃើញ​ការ​អំពាវនាវ​របស់​ពិធី​ករ​ប្រុស ជា សុវណ្ណរិទ្ធ ភ្លាម​លោក​ជំទាវ បាន​ចូលរួម​តាម​រយៈ​តារា​ប្រុស​រូប​នោះ ៥០០០ vote ស្មើ​នឹង ១០០០ ដុល្លារ។ នៅ​ព្រឹក​ថ្ងៃ​ទី ១២ នេះ​ដែរ ឧកញ៉ា ស្រី ណារួម បាន​បន្ថែម​ទឹកប្រាក់ ៥០០ ដុល្លារ​បន្ថែម​ទៀត ស្មើ​នឹង​ចំនួន ២៥០០ vote។

បើ​ទោះ​ជា​ក្រុមហ៊ុន រួយអ៉ីហ្វីនីធី ជា​ម្ចាស់ sponsor ធំ​របស់​កម្មវិធី Miss Planet International 2024 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក៏​ដោយ តែ​ ឧកញ៉ា ស្រី ណារួម នៅតែ​មាន​ចិត្ត​ចង់​ជួយ​ដល់​បេក្ខភាព​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល ២០២៤ នៅ​ម៉ិកស៊ីកូ ដោយ​មិន​រារែក ឬ​គិត​ពី​កម្មវិធី​ប្រកួត​ប្រជែង​សម្រស់​ដ៏​ធំ ដែល​ខ្លួន​បាន​ឧបត្ថម្ភ​ឡើយ សំខាន់​ជួយ​គាំទ្រ​ខ្មែរ​គ្រប់​កម្មវិធី​តែម្ដង។

លោក​ជំទាវ​​ឧកញ៉ា ស្រី ណារួម តែងតែ​ឧបត្ថម្ភ​ដល់​កម្មវិធី​សិល្បៈ​ច្រើន​ហូរហែ ព្រម​ទាំង​មាន​ចិត្ត​សប្បុរស​ជួយ​ដល់​ជន​ក្រីក្រ​ដែល​មាន​បញ្ហា​កន្លង​មក ហើយ​អ្វី​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​ឃើញ ម៉ែរួយ ជា​មនុស្ស​ចូលចិត្ត​ចែក​រំលែក​ចំណេះដឹង និង​ការ​លើក​ទឹក​ចិត្ត​ដល់​មនុស្ស​ទូទៅ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឈួង យីវឆូយ ​ អ្នកគ្រប់គ្រង Miss Universe Cambodia 2024 បាន​បញ្ជាក់​ថា Voice for Change – Miss Universe ប្រទេស ៣ ដែល​ទទួល​បាន​ការ​បោះឆ្នោត​ច្រើន​បំផុត នឹង​ត្រូវ​ជ្រើសរើស​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​កាន់ Top 10 នៃ​ការប្រកួត Voice For Change។ ៧ ប្រទេសផ្សេងទៀត នឹង​ត្រូវ​ជ្រើសរើស​ដោយ​គណៈកម្មការ។ គណៈកម្មការ​ទាំងអស់​នឹង​ផ្ដល់​ពិន្ទុ បូករួម​ពិន្ទុ​ពី​ការ​បោះឆ្នោត ដើម្បី​វាយ​តម្លៃ​ថា សកម្មភាព​សង្គម​ណា​ដែល​ល្អ​បំផុត មាន​តម្រូវការ​បំផុត ចំ​គោលដៅ និង​មាន​និរន្តរភាព​ទៅ​អនាគត។ ពិន្ទុសរុប នឹង​សម្រេច​លទ្ធផល៖

– ជយលាភី​មាស ចំនួន ៣

– ជយលាភី​ប្រាក់ ចំនួន ៧

មក​ដល់​ពេល​នេះ Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន បាន​ស្ថិត​ក្នុង​ចំណោម Top 3ហើយ Voice for Change នឹង​បិទ​ការ​បោះឆ្នោត​នៅ​ព្រឹក​ថ្ងៃនេះ ត្រូវ​នឹង​ម៉ោង ១២ នៅ​កម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *