ថ្មីៗ នេះ មហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលក្រោយតារាសម្ដែងស្រីសាច់ចាំ Aum Patcharapa និងមិត្តប្រុសជាសេដ្ឋីវាល់លានលោក Pok Phornpraha បានប្រកាសពីការបែកបាក់ស្នេហាក្រោយសេពគប់គ្នាអស់រយៈពេលប្រមាណ ៥ ឆ្នាំ។
ជុំវិញរឿងរ៉ាវបែកបាក់គ្នាធ្វើឱ្យមហាជនជាច្រើនគិតថាប្រហែលជាបណ្ដាលមកពីជនទី ៣ ណាម្នាក់ចូលមកលូកលាន់ស្នេហារបស់អ្នកទាំងពីរ ព្រោះកាលពីខែ ធ្នូ ឆ្នាំ ២០២២ Aum និងមិត្តប្រុសលោក Pok ហាក់នៅផ្អែមល្ហែមធម្មតា។
ទន្ទឹមនេះ តារាស្រី Matt Peeranee ក៏ត្រូវបានគេសង្ស័យថាជាជនទី ៣ បំបែកស្នេហាអ្នកដទៃក្រោយរូបនាងបានជួបជាមួយលោក Pok ក្នុងកម្មវិធីជប់លៀងមួយកន្លែងថែមទាំងបង្ហាញភាពស្និទ្ធស្នាល។ តែយ៉ាងណាមិញ ក្រោយពីផ្ទុះរឿងក្លាយជាជនទី ៣ អ្នកគ្រប់គ្រងរបស់ Matt បានចេញមកតបភ្លាមៗថា នាងមិនបានពាក់ព័ន្ធជាមួយលោក Pok ឡើយ។

ជាក់ស្ដែង អ្នកទាំងពីរពិតជាបានជួបគ្នាក្នុងពិធីជប់លៀងមែន ហើយគ្រាន់តែចាប់ដៃគ្នារាក់ទាក់បែបមិត្តភក្ដិធម្មតាប៉ុណ្ណោះ។ បច្ចុប្បន្ន Matt នៅតែមានទំនាក់ទំនងស្នេហាជាមួយលោក Songkran។ ស្របពេលដែលលោក Pok ក៏បានចេញបកស្រាយថា ការបែកបាក់គ្នាមិនមែនមកពីជនទី ៣ ឡើយ៕

























Account
Security
Favourite Content