កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងទៅ កូនស្រីរបស់តារាស្រីហ្វីលីពីនដ៏ល្បី Marian Rivera ម៉ារីម៉ា ឬ បានក្លាយជាប្រធានបទត្រូវបានគេយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ដោយសារតែសម្រស់ស្រស់ស្អាតខ្លាំងកាត់ទៅរកម្ដាយ ព្រមទាំងការតុបតែងខ្លួនធ្វើឲ្យមើលទៅដូចជាព្រះនាងតូច។



តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានបង្ហោះរូបភាពរបស់កូនស្រី Zia របស់ខ្លួនអំឡុងពេលធ្វើខួបកំណើតអាយុ ៨ ឆ្នាំ។ នាងក៏បានជូនពរដល់កូនស្រីសំណព្វចិត្តថា រីករាយខួបកំណើតព្រះនាងតូច ជូនពរឲ្យមានសុខភាពល្អ ពោរពេញដោយក្ដីស្រឡាញ់ ជួបតែរឿងល្អ និងក្ដីប្រាថ្នាសម្រេចបានដូចការប៉ង។


ក្នុងរូបភាពនោះបង្ហាញឲ្យឃើញ Zia ក្នុងឈុតរ៉ូបពណ៌ស្វាយដ៏ស្រស់ស្អាត ដោយការតុបតែងខ្លួននេះគឺដកស្រង់តាមព្រះនាង Mal ដែលជាកូនស្រីរបស់ Maleficent ដោយនាងចូលចិត្ដស្លៀកពាក់ពណ៌ស្វាយ។ ខណៈប្អូនប្រុសតូចរបស់នាងដែលមានអាយុ ៤ ឆ្នាំ បានស្លៀកឈុតព្រះអង្គម្ចាស់ Adam។ មែនទែនទៅ ភ្ញៀវដែលចូលរួមក្នុងកម្មវិធីខួបកំណើតនេះ សុទ្ធតែតុបតែងខ្លួនបែបប្លែកៗ និងស្រស់ស្អាតតាមតួអង្គផ្សេងៗក្នុងភាពយន្ដល្បីៗ។


ជាមួយគ្នាដែរ សម្រស់កូនស្រីរបស់តារាស្រី ម៉ារីម៉ា ក្លាយជាទីចាប់អារម្មណ៍របស់មហាជនដោយសារតែរូបនាងមើលទៅដូចជាព្រះនាងពិតៗ និងមើលទៅស្រស់ស្អាតខ្លាំងបើទោះជាទើបមានវ័យ ៨ ឆ្នាំក៏ដោយ។ មហាជនជាច្រើនបានលើកឡើងថា សម្រស់របស់នាងគឺកាត់ទៅរកម្ដាយរបស់ខ្លួន តារាស្រី ម៉ារីម៉ា មើលទៅពិតជាលេចធ្លោ និងស្រស់ស្អាតតាំងពីកំណើតតែម្ដង៕


























Account
Security
Favourite Content