ទឹកចិត្តល្អប្រពៃ! ប្រធានសមាគមសិល្បករខ្មែរ ជូនថវិកាដល់សិល្បករវ័យចំណាស់ថ្ងៃសម្ពោធការិយាល័យថ្មី​

កាលពី​ថ្ងៃ ២៦ ខែកុម្ភៈ ម្សិលមិញ​នេះ សិល្បករសិល្ប​ការិនី ច្រើន​ជំនាន់​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ការិយាល័យ​ថ្មី​របស់​សមាគម​សិល្បករ​ខ្មែរ។ ក្នុង​ឱកាស​ដ៏​ពិសេសនោះដែរ លោក​ជំទាវ​ប្រធាន​សមាគម​ក៏​បាន​រៀប​ចំ​ជា​កញ្ចប់​ថវិកា​ជូន​​សិល្បករ​ជើង​ចាស់​ជា​ច្រើន​រូប​ថែមទៀតផង​។ ​​

នា​ព្រឹក​ថ្ងៃ​​២៦ ​កុម្ភៈ ​២០២៥ នៅ​ក្នុង​ថ្ងៃ​សម្ពោធ ​ការិយាល័យ​សមាគម​សិល្បករ​ខ្មែរ ​សមេ្តចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទេ្ទសបណ្ឌិត បួរ គ្រី សមេ្តចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាយាងចូលរួម​ធ្វើពិធីចម្រើនព្រះបរិតជាពុទ្ធជ័យមង្គល ជូនដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិក សមាគមសិល្បករខ្មែរ សូមបានសេចក្ដីសុខ សេចក្ដីចម្រើន ជោគជ័យគ្រប់ភារកិច្ច ជានិច្ចនិរន្តរ៍តរៀងទៀត។

ក្នុង​ថ្ងៃ​សម្ពោធការិយាល័យ​ថ្មីសមាគម​សិល្បករ​ខ្មែរ មាន​​វត្តមាន​វរ​សិល្បករ​​ជើង​ចាស់​ច្រើន​ជំនាន់​​បាន​មក​ជួប​ជុំ​គ្នា​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​សែន​កម្រ​ដែល​អាច​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ស្គាល់​ និងបាន​ឃើញ​រូប​លោក​ដោយ​ផ្ទាល់​។

តាម​រយៈ​ការ​អញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ពី​សំណាក់​តារា​ជើង​ចាស់​​តាំង​ពី​ជំនាន់​ ៦០ ​មក​ទល់​បច្ចុប្បន្ន​បាន​បង្កើត​នូវ​ភាព​ស្និទ្ធស្នាល​ក៏​ដូច​ជា​ឱកាស ​ដើម្បី​ពួក​លោក​អាច​ជួប​ជជែក​ និង​រម្លឹក​អនុស្សាវរីយ៍​នា​ពេល​កន្លង​ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​ដូច​គ្នា។

ការ​ជួប​ជុំ​នា​លើក​នេះ ទាំង​តារា​សម្ដែង តារា​ភាព​យន្ត តារា​ចម្រៀង និង​អ្នក​សិល្បៈ ជើង​ចាស់ជាច្រើនរូប​បាន​បង្ហាញ​វត្តមាន​រួម​គ្នា​បើ​ទោះ​បី​ជា​រូប​លោក​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរយ៉ាងណា​ក៏​ដោយ ​តួ​យ៉ាង​វរ​សិល្បករ​ជំនាន់​៥០​និង​៦០​ បាន​បង្ហាញ​រូបរាង​ដែល​ស្ថិត​ក្នុង​វ័យ​ជរា​ណាស់ទៅ​ហើយ​ តែ​លោក​នៅ​តែ​បន្ត​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​អ្នក​សិល្បៈ​ដែល​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​សិល្បករ​ជំនាន់​ថ្មី​ឱ្យ​បន្ត​ព្យាយាម​ថែ​រក្សា​នូវ​សិល្បៈ​ដែល​ចាស់​ៗ​ដូច​ជា​រូប​លោក​បាន​បន្សល់​ទុក​ឱ្យ​។

ក្នុង​ឱកាស​ដ៏​ពិសេស​ពិសាល​នាថ្ងៃម្សិលមិញ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ​ ចំណាន ក៏​បាន​រៀប​ចំ​ជា​កញ្ចប់​ថវិកា​ ក៏​ដូច​ជា​កន្ត្រក​ដែល​មាន​រៀប​ចំ​វត្ថុ​អនុស្សាវរីយ៍​ជូន​វរ​សិល្បករ​ទាំង​អស់​ដែល​បាន​ចូល​រួម​​ផ្ទាល់​ក្នុង​កម្មវិធីដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​និង​ថ្លែង​អំណរ​អរគុណ​សម្រាប់​វត្តមាន​នា​ថ្ងៃនេះ។

គួរ​បញ្ជាក់​បន្ថែម​ដែរ​ថា នា​ថ្ងៃ​សម្ពោធ​ការិយាល័យ សិល្បករ​ខ្មែរ ដែល​មាន​ទី​តាំង​ក្នុង​សង្កាត់​បឹង​កេង​កង​៣​ ខណ្ឌ​បឹង​កេង​កង​ ​ភ្នំពេញ​ មានការ​រៀប​ចំ​នូវ​កម្មវិធី​សូត្រ​មន្ត​ចម្រើន​ព្រះបរិត្ត​ជ័យ​មង្គល​ជូន​ថ្នាក់​ដឹក​នាំ​និង​ក្រុម​ការងារ​នៅ​ពេល​ព្រឹក ​និង​មាន​កម្មវិធី​បន្ត​នៅ​ពេល​ល្ងាចជួបជុំទទួលទាន​អាហារ និង​រាំ​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *