បើទោះជាតារាចម្រៀងស្រីខេប៉ុប Sulli បានចាកចេញទៅអស់ជាច្រើនឆ្នាំហើយក្ដី ក៏អ្នកគាំទ្រ និងមហាជនជាច្រើន នៅតែនឹករលឹកចំពោះរូបនាង។

សមត្ថភាព ទេពកោសល្យ និងស្នាដៃរបស់នាង នៅតែបានដក់ជាប់ក្នុងចិត្ដរបស់អ្នកគាំទ្រ ទោះរូបនាងលែងមានវត្ដមាននៅលើលោកនេះក៏ពិតមែន។ ថ្មីៗ នេះ រូបភាពជាច្រើនសន្លឹករបស់តារាស្រី Sulli ត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម។ រូបថតទាំងនោះ សុទ្ធសឹងតែជារូបថតដែលគេមិនធ្លាប់ប្រទះឃើញពីមុន ជារូបភាពដែលនាងធ្លាប់ធ្វើការ និងចូលរួមកម្មវិធីផ្សេងៗ។ អ្វីដែលធ្វើឲ្យកាន់តែស្រណោះនោះគឺ ស្នាមញញឹមលើផ្ទៃមុខរបស់នាងគឺស្រស់បំព្រង រស់រវើកខ្លាំង និងមើលទៅស្រស់ស្អាត ហាក់បីដូចរូបនាង នៅកំពុងមានជីវិតរស់រាននៅឡើយ។



ក្រោយពីបានឃើញរូបភាព មតិជាហូរហែរលើបណ្ដាញសង្គមពីអ្នកគាំទ្ររបស់នាង បានសរសើរ និងជូនពរនាងឲ្យបានទៅដល់ឋានស្ងប់សុខមួយ។ ជាពិសេសស្នាមញញឹមពិតជាស្រស់ស្អាត និងមិនអាចមានថ្ងៃបំភ្លេចបាន។






Sulli ជាតារាចម្រៀងស្រីខេប៉ុបលេចធ្លោម្នាក់ កំលុងពេលនាងនៅផ្សព្វផ្សាយជាមួយក្រុមចម្រៀងនារី f(x) របស់ផលិតកម្ម SM។ នាងចាប់ផ្ដើមត្រូវមហាជនមួយចំនួនរិះគន់ ក្រោយពេលប្រកាសពីទំនាក់ទំនងស្នេហាជាមួយតារាប្រុស Choiza ដែលមានអាយុច្រើនជាងនាង។ ជាបន្ដបន្ទាប់ នាងចាប់ផ្ដើមទទួលបានពាក្យរិះគន់ជាហូរហែរ មិនថារូបនាងធ្វើអ្វីក៏ដោយ។ មតិស្អប់ជាច្រើន ចាប់ផ្ដើមធ្វើឲ្យរូបនាងធ្លាក់ក្នុងជំងឺដ៏កាចសាហាវគឺជំងឺបាក់ទឹកចិត្ដ។ ក្រោយមកនៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ រូបនាងក៏សម្រេចចិត្ដធ្វើអត្ដឃាត។ រឿងមួយនេះបានក្លាយជាប្រធានបទក្ដៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយមកទល់សព្វថ្ងៃ ការធ្វើអត្ដឃាតរបស់តារាស្រី Sulli នៅតែត្រូវបានគេលើកឡើងយកមកនិយាយក្នុងបណ្ដាញសង្គម៕























Account
Security
Favourite Content