បរទេសជាច្រើនស្ងើចសរសើរប្រេនកូនខ្មែរ ALmée Couture នៅ New York Fashion Week 2025

បើ​ទោះ​ជា​ព្រឹត្តិការណ៍ New York Fashion Week 2025 បញ្ចប់​ទៅ​ហើយ​ក៏​ពិត​មែន តែ​ការ​បង្ហាញ​វត្តមាន​ប្រេន​កូន​ខ្មែរ ដែល​អាច​ដើរ​លើ Runway ដ៏​អស្ចារ្យ​មួយ​នោះ នៅ​មិន​ទាន់ចប់​ឡើយ។ ជាក់ស្ដែង​មិនមែន​តែ​ជាតិ​សាសន៍​ខ្មែរ​គ្នា​ឯង​ឡើយដែលមោទនភាព​ពី​សមិទ្ធផល​ដ៏​ល្អ និង​អាច​ឡើង​ខ្ពស់​មក​កាន់​វេទិកា​អន្តជាតិ​បែប​នេះ​បាន បរទេសជាច្រើន​ក៏​ស្ងើចសរសើរដែរ។

នៅ​ពេល​ដើរ​បង្ហាញ​ពី​ម៉ូដ​សម្លៀកបំពាក់​របស់ ALmée Couture ភ្ញៀវ​ដែល​ចូល​ទស្សនា មិន​អាច​ដក​កែវភ្នែក​សម្លឹង​ចេញ​ឈុត​ខ្មែរ​ជាង ២០ ឈុត​នោះ​បាន​ឡើយ។ រហូត​ចប់​ការ​ដើរ​បង្ហាញ​ម៉ូដ​ ​ALmée Couture ដែល​ប្រេន​កូន​ខ្មែរ​ដំបូង​បាន​ទៅ​បង្ហាញ​នៅ New York Fashion Week នោះ មាន Instagram នៃ​អ្នក​ជំនាញ​ផ្នែក Fashion លើក​សរសើរ​ជា​ហូរហែ។

ក្នុង​នោះ​មាន​លោក Freddy Velarder អ្នក​បង្កើត​មាតិកា​លើ​ឌីជីថល ហើយ​ក៏​​ជា​អ្នក​ស្រលាញ់​ផ្នែក Fashion បាន​​​ឃើញ​ពី​ភាព​ប្រណីត​នៃ​ប្រេន​កូន​ខ្មែរ​មួយ​នេះ​ច្បាស់​ពេញ​ៗ​ភ្នែក ហើយនិយាយ​ថា លោក​គ្មាន​ពាក្យ​បរិយាយ​ពី​ប្រេន​ខ្មែរ​មួយ​នោះ​ឡើយ ហើយ​លោក​ក៏​បាន​អធិប្បាយ​ពី​ឈុត​នីមួយ​ៗ​របស់ ALmée Couture ដែរ។ Freddy Velarder ចាប់អារម្មណ៍​ខ្លាំង​បំផុត​លើ​ឈុត Time Voyage ដើរ​បង្ហាញ​ម៉ូដ​ដោយ Mélia Constantin។

ងាក​ទៅ​មើល On The Runway ដែល​មាន Follower លើ Instagram ជាង 293K និង​ជា​អ្នកជំនាញ​និយាយ​ពី Fashion ​បាន​ដាក់ចំណងជើង​លើ​វីដេអូ​ខ្លួន​ថា “ស្នា​ដៃ​សិល្បៈ​ដ៏​អស្ចារ្យ​បំផុត ដែល​អ្នក​មិនធ្លាប់​បាន​ឃើញ ”។

ចំណែក Instagram ដែល​មាន​ឈ្មោះI deserve Couture មាន​អ្នក Follow ដល់​ទៅ​ជាង ៥ សែន​នាក់ បាន​រៀបរាប់​ពី​ភាព​អស្ចារ្យ​នៃ​ឈុត​នីមួយ​ៗ​របស់ ALmée Couture ថា “ខ្ញុំ​កម្រ​ឃើញ​ម៉ូដ​សម្លៀកបំពាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរតែ​ភ្លេច​ដក​ដង្ហើម ប៉ុន្តែ​រ៉ូប​ទាំង​នោះ​ប្រាកដជា​ធ្វើ​បាន។ ស្នាដៃ​សិល្បៈ​ទាំង​នោះ គឺជា​ស្នាដៃ​របស់ ALmée Couture ដែល​ជា​ម៉ាក​យីហោ​របស់​កម្ពុជា ដែល​បង្កើត​រឿង​រ៉ាវ​ជាច្រើន មិន​ត្រឹម​តែ​ជា​សម្លៀកបំពាក់​ប៉ុណ្ណោះ​ទេ។ សម្លៀកបំពាក់​ទាំង​នោះ​និយាយ​អំពី​សារៈសំខាន់​នៃ​ពេលវេលា និង​ជា​សម្លៀកបំពាក់​ដែល​ជា​កិត្តិយស​ដល់​ប្រទេស​កម្ពុជា ហើយ​ប្រាប់​ពី​រឿងរ៉ាវ​នៃ​ភាព​ស្រស់​ស្អាត​របស់​ប្រទេស។ ប៉ុន្តែ​សូម​ចំណាយ​ពេល​មួយ​ភ្លែត ហើយ​ក្រឡេក​មើល​បំណែក​តូច​ៗ​ទាំងអស់ នោះ​អ្នក​នឹង​ឃើញ​ថា​តើ​ការ​ខិតខំ​ប្រឹងប្រែង និង​ការ​លះបង់​ច្រើន​ប៉ុណ្ណា ក្នុង​ការ​បង្កើត​ម៉ូដ​សម្លៀកបំពាក់ ដែល​លើស​ពី​សម្លៀកបំពាក់។ Fashion មាន​ន័យ​ថា​ជា​អ្វី​មួយ ហើយ​នៅ​ទី​បញ្ចប់​នៃ​ថ្ងៃ, Fashion ដែល​នឹង​ធ្វើឲ្យ​ស្ទើរតែ​ភ្លេច​ដក​ដង្ហើម”។

ភ្ញៀវ​ដែល​បាន​ចូលរួម​ទស្សនា​ការ​បង្ហាញម៉ូដរបស់ ALmée Couture បាន​ទះដៃ​សាទរ​គ្រប់ៗ​គ្នា​នៅ​ពេល​ចប់ show ហើយ​ភ្ញៀវ​ភាគច្រើន​សុទ្ធតែ​បាន​លើក​ទូរស័ព្ទ​មក​ថត​ម៉ូដ​ដែល​ខ្លួន​ស្រលាញ់។ ALmée Couture មិន​ត្រឹមតែ​នាំ​យក​សម្លៀកបំពាក់​ខ្មែរ​ប៉ុណ្ណោះ​ទេ គ្រឿងអលង្ការ​ជាច្រើនបែប​បុរាណ​ខ្មែរ ក៏​ត្រូវ​ទៅ​បង្ហាញលើ​ឆាក​អន្តជាតិ​ដែរ៕

រូបភាព៖ ALmée Couture



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *