មិនធ្វើឱ្យហ្វេនខកចិត្ត​! ម៉ៃយ៉ា បង្ហាញខ្លួនក្នុងកម្មវិធី Miss Queen International 2024 បានយ៉ាងល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បវរ​កញ្ញា​មាន​ចិត្ត​ពុះ​កញ្ជ្រោល​មិន​ចុះ​ចាញ់​ ​ម៉ៃ​យ៉ា​ បានទៅ​ដល់​កន្លែង​ប្រកួត Miss Queen International 2024​ និង​បាន​រៀបចំ​ខ្លួនរួចជាស្រេច​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​មកុដ Miss Queen International 2024 នេះ​​។

​បវរ​កញ្ញា​ភេទ​ទី​៣​ ​ម៉ៃ​យ៉ា ​​​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​ Miss Queen International 2024 នៅ​ប្រទេស​ថៃ​។ ថ្វីត្បិតតែជាដំណើរមួយថ្មី ប៉ុន្តែម្ចាស់​មកុដ​ Miss Queen Cambodia 2023 រូបនេះបាន​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ក្នុង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​។​ ទៅ​ដល់​ថៃ​ប៉ុន្មាន​ថ្ងៃ​មក​នេះ ម៉ៃយ៉ា មិន​បាន​បន្ធូរ​ដៃ​ឡើយ គ្រប់​វិញ្ញាសារ​ដែល​កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ធ្វើ កញ្ញា​បាន​បញ្ចេញ​អស់​ពី​សមត្ថភាព ហើយ​អ្នក​គាំទ្រ​ពិត​​អត់ទ្រាំ​មិន​សរសើរ​មិន​បាន​ឡើយ ព្រោះ​ទាំង​ដំណើរ និង​ការ​រៀបចំ​ខ្លួន​ គឺ​នាង​​ស្អាត​តាំងពី​ក្បាល ដល់​ចុងជើង​តែម្ដង។

គួរ​រំឭក​ដែរ​ថា ម៉ៃ​យ៉ា ធ្លាប់​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ Miss Queen Cambodia 2020 ដោយ​ទទួល​បាន​ដំណែង​ជា​ 2nd Runner Up ​​ដោយ​ចិត្ត​ស្រលាញ់មាន​ការ​តស៊ូ​មិន​ចុះ​ចាញ់​​ បវរ​កញ្ញា​រូប​នេះ​ក៏​បាន​បន្ត​ដំណើរ​របស់​ខ្លួន​ចូល​ប្រកួត​ម្ដង​ទៀត​ក្នុង​ឆ្នាំ​​​ ២០២៣​ រហូត​បាន​ក្លាយ​ជា​ ម្ចាស់ជយលាភី​គ្រង​មកុដ​ Miss Queen Cambodia 2023 ហើយ​មក​ទល់​ឆ្នាំ​ ២០២៤ ​​បវរ​កញ្ញា​សម្រស់​រូប​នេះ​បាន​កំពុង​បំពេញ​សមិទ្ធិផល​ថ្មី​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ដើម្បី​មកុដ Miss Queen International 2024​ ផង​ដែរ​។​

មិន​ត្រឹម​តែ​មាន​សមត្ថភាព​​ និង​ការ​តស៊ូ ​មិន​ចុះ​ចាញ់​ ម៉ៃ​យ៉ា ត្រូវ​បាន​បាន​មហាជន​អ្នក​គាំទ្រ​កោត​សរសើរ​ពី​សម្រស់​ដ៏​ស្រស់​ស្អាត និង​ភាព​បត់បែន​បាន​គ្រប់​កាលៈទេសៈ​​របស់​នាង​ផង​ដែរ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក