គ្មានអ្នកមើលថែ! វីឡាតម្លៃជាង ៤ លានដុល្លាររបស់តារាស្រី Kathy Chow ត្រូវបង្ខំលក់ចោល ក្រោយនាងបាត់បង់ជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការស្លាប់របស់តារាស្រីជើងចាស់ Kathy Chow នៅតែជារឿងធ្វើឲ្យមហាជនសោកស្ដាយខ្លាំង ដោយសារតែវាហាក់លឿនពេក មិនទាន់បានត្រៀមចិត្ដ។ បកត្រឡប់ទៅ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣  តារាស្រីហុងកុងជើងចាស់ Kathy Chow ត្រូវ​គេរាយការណ៍ថា បានទទួលមរណៈភាព។ តែបន្ទាប់មក មិត្តភ័ក្ដិជិតស្និទ្ធរបស់តារាស្រីរូបនេះដែរ​ជាអ្នកយកព័ត៌មានល្បីនៅឯ TVB ក៏បានចេញមុខបញ្ជាក់ថា នាងនៅមានជីវិតនៅឡើយ គ្រាន់តែស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។  រហូតដល់ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ភ្នាក់ងារតំណាងរបស់តារាស្រី Kathy Chow​ ក៏បានចេញប្រកាសពីដំណឹងមរណភាពរបស់រូបនាង ដោយនាងបានលាចាកលោកនៅអាយុ ៥៧ ឆ្នាំ។

តារាស្រី Kathy Chow ធ្លាប់បានបញ្ជាក់ខ្លួនមានជំងឺម៉្យាងឈ្មោះ Lupus erythematosus ជាជំងឺអូតូអ៊ីមម៉ូន ប្រភេទសើស្បែករ៉ាំរ៉ៃចាប់តាំងពីឆ្នាំ ១៩៩៩ និងត្រូវផឹកថ្នាំឲ្យបានទៀងទាត់ ដើម្បីកុំឲ្យប៉ះពាល់ដល់អាយុជីវិត។ មូលហេតុនៃការរស្លាប់របស់នាងត្រូវបានគេសង្ស័យថា មកពីជំងឺមួយនេះ។ ប្រភពច្បាស់លាស់ពីក្រុមគ្រូពេទ្យក៏បានលើកឡើងថា តារាស្រី Kathy Chow បានស្លាប់ដោយសារជំងឺគាំងបេះដូងភ្លាមៗ ហើយការគាំងបេះដូងនោះគឺមានល្បឿនលឿនខ្លាំង មិនធ្វើឲ្យឈឺចាប់ឡើយ ពោលស្លាប់ភ្លាមៗ។

កាលនៅមានជីវិតរស់រាន នាងរស់នៅផ្ទះវីឡាធំមួយ នៅឯទីក្រុង ប៉េកាំងប្រទេសចិន និងមានចិញ្ចឹមសត្វចិញ្ចឹមជាច្រើនក្បាលផងដែរ។ សត្វចិញ្ចឹមរបស់នាងត្រូវបានប្រគល់ឲ្យមិត្ដជិតស្និទ្ធជាអ្នកថែទាំជំនួសវិញ។ ចំណែកឯវីឡាធំ មានតម្លៃជាង ៤ លានដុល្លារអាមេរិករបស់នាងត្រូវបានរាយការណ៍ថា បានទុកចោលដោយគ្មានរស់នៅ។ យោងតាមប្រភពព័ត៌មាន Ifeng បានឲ្យដឹងថា ក្រុមគ្រួសាររបស់តារាស្រី Kathy Chow បានសម្រេចចិត្ដដាក់លក់ផ្ទះនេះក្នុងតម្លៃ ៤.២ លានដុល្លារអាមេរិក ចំពោះមូលហេតុដោយសារតែគ្មានអ្នកមើលថែរក្សា ជាហេតុអាចឲ្យផ្ទះខូចពុកផុយ។ ម្ដាយរបស់តារាស្រី Kathy Chow រស់នៅឯ ហុងកុង ដូច្នេះគ្មាននរណាម្នាក់មើលថែផ្ទះវីឡាធំនោះឡើយ។

ទន្ទឹមនេះដែរ យោងតាមប្រភពក្រុមហ៊ុនអ្នកទិញ លក់អចលនទ្រព្យបានឲ្យដឹងថា ផ្ទះមួយនេះមិនសូវមានអ្នកពេញចិត្ដចង់បានទេ ដោយសារតែតារាស្រី Kathy Chow បានស្លាប់បាត់បង់ជីវិតក្នុងផ្ទះខ្លួនឯង ជាហេតុធ្វើឲ្យពិបាកក្នុងការលក់ចេញ។

​គួរបញ្ជាក់ Kathy Chow ជាតារាបង្ហាញម៉ូត តារាចម្រៀង និងតារាសម្ដែងដ៏ល្បីល្បាញម្នាក់ អំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០។ តារាស្រីរូបនេះ មានភាពលេចធ្លោខ្លាំងក្នុងភាពយន្ត និងរឿងភាគបុរាណជាច្រើន រួមទាំងរឿង The Feud of Two Brothers (១៩៨៦), Looking Back in Anger (១៩៨៩), Fight Back to School III (១៩៩៣) និង Ashes Of Love ឆ្នាំ ២០១៨៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក