លី មួយលាង ស្ថិតនៅលេខរៀងទី២ ក្នុងការប្រកួត Eventista’s Miss Popular ខណៈការបោះឆ្នោតនៅមិនទាន់បញ្ចប់

កំពុង​ស្ថិត​ក្នុង​ការ​ស្វែង​រក​សំឡេង​គាំទ្រ​តាម​រយៈ​ការ​បោះ​ឆ្នោត​ Miss Teen Cambodia 2023 ​លី ​មួយ​លាង បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២ ​ក្នុង​ចំណោម​ Top ទាំង​៩​ នាក់​ផ្សេង​ទៀត​ក្នុងការបោះឆ្នោតក្នុងការប្រកួត Eventista’s Miss Popular។​

នៅ​​សល់​មិន​ដល់ ​១​សប្ដាហ៍​ទៀត​នោះ​ទេ ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ Eventista’s Miss Popular នឹង​ត្រូវ​បាន​​បញ្ចប់​ ដែលមាន​បេក្ខនារី​តែ​ម្នាក់​ប៉ុណ្ណោះ​ជា​អ្នក​ឈ្នះ​។ ​ដោយ​ឡែក តាមរយៈការ​ update ចុងក្រោយនៃការបោះឆ្នោតត្រឹមថ្ងៃទី១ ខែ កក្កដា ឆ្នាំ ២០២៤ វេលា ១៣ៈ៣០នាទី បេក្ខភាព​តំណាងកម្ពុជា​ Miss Teen Cambodia លី ​មួយលាង​ បានទទួល​បាន​ការ​គាំទ្រ​ពី​ការ​​បោះ​ឆ្នោត​រហូត​ទៅ​ដល់​ ១៩ ៨២០ សំឡេង​ ​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​២​ ខណៈ​បេក្ខនារី​ដែល​មក​ពី​ប្រទេស​ម៉ុងហ្គោលី​​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១​ ជាមួយ ​២១ ៩៤០ ​សំឡេង​បោះ​ឆ្នោតគាំទ្រ​។​ គួរ​បញ្ជាក់​ថា​ បេក្ខភាព​​​ដែល​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ​ក្នុង​ការ​បោះ​ឆ្នោត Eventista’s Miss Popular នឹងទទួល​បាន​សិទ្ធិ​​​​ចូល​រួម​ជាមួយ​ top 8​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង​។

គួររំឭក​ឱ្យ​ដឹង​ដែរ​ថា​ លី​ មួយ​លាង ជា​បេក្ខភាព​មួយ​រូប​ដែល​មិន​ត្រឹម​តែ​មាន​រូប​សម្រស់​ស្រស់​សោភា​ ថែម​ទាំង​មាន​ចំណេះ​ដឹង​លើ​ភាសា​ជាតិ​ និង​ ​​ភាសា​បរទេស​​បាន​យ៉ាង​ល្អ​ទៀត​ផង​។ ​បេក្ខភាព​បាន​ឆ្លង​កាត់​​ការ​ហ្វឹក​ហាត់​យ៉ាង​ល្អ​ទាំង​ Q&A ពី​សំណាក់​អ្នក​គ្រប់​គ្រង​ក្នុង​កម្មវិធី​ Miss Teen នៅ​កម្ពុជា​ ហើយកញ្ញា​ក៏​បាន​ហ្វឹក​ហាត់​លើ​ការ​​ដើរ​បាន​យ៉ាង​ល្អ​ និង​ស្ទាត់​ជំនាញ​ដើម្បី​ត្រៀម​ប្រកួត​ដណ្ដើម​ពាន Miss Teen International 2024​ នេះផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព