តាមរយៈកិច្ចសម្ភាសន៍មួយក្នុងថ្ងៃខួបគម្រប់ ៦ ឆ្នាំរបស់កូនស្រីបណ្តូលចិត្ត តារាសម្តែងស្រីពូកែបង្ហូរទឹកភ្នែក លី ច័ន្ទសីហា ដែលគ្រប់គ្នាស្គាល់តាមរយៈរឿង «មរណមាតា» និងរឿង «កត្តញ្ញូ» បានបង្ហាញក្តីនឹករលឹកដល់ការងារសិល្បៈជាខ្លាំង បន្ទាប់ពីអ្នកនាងខកខានចូលរួមការសម្តែងភាពយន្តអស់មួយរយៈធំ។

ទោះបីខកខានបញ្ចេញស្នាដៃភាពយន្តក៏ពិតមែន តែកន្លងមកគេតែងតែឃើញវត្តមានតារាស្រីរូបនេះចូលរួមកម្មវិធីសិល្បៈផ្សេងៗតាមការអញ្ញើញរបស់សិល្បកររួមអាជីព។ អតីតតួឯកស្រីរូបនេះទម្លាយឱ្យដឹងថា មែនទែនទៅមានផលិតកម្មជាច្រើនបានទាក់ទងទៅ តែត្រូវនាងបដិសេធមិនទទួលក្រោមហេតុផល ២ យ៉ាង។
ទី១ គឺដោយសារបច្ចុប្បន្ននាងមានកូនមានគ្រួសារ និងទី២ គឺនាងឡើងគីឡូ រហូតមិនហ៊ានទទួលធ្វើការងារសិល្បៈអ្វីទាំងអស់។ ប៉ុន្តែ ប្រសិនមានឱកាសអ្នកនាងនឹងបន្តថតរឿងថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន ព្រោះឈាមជាអ្នកសិល្បៈយ៉ាងណាក៏នៅតែស្រលាញ់ និងមិនបោះបង់នោះឡើយ គ្រាន់តែមិនហ៊ានសន្យាថា ពេលណានឹងវិលមកវិញ។


សូមជម្រាបថា បច្ចុប្បន្ន លី ច័ន្ទសីហា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយស្វាមី លោក ទិត្យ ចន្ថា និងកូនស្រីបណ្តូលចិត្តរបស់នាង។ ទោះគ្មានស្នាដៃសិល្បៈថ្មីៗមកបង្ហាញជូនប្រិយមិត្ត តែនាងតែងតែបង្ហោះសកម្មភាពប្រចាំថ្ងៃផ្សេងៗលើបណ្តាញសង្គម និងលេចមុខតាមកម្មវិធីអ្នកសិល្បៈពុំសូវខានឡើយ៕




























Account
Security
Favourite Content