ស្ងាត់ៗស្រាប់តែគេប្រទះឃើញ Luma Russo ជាម្ចាស់ជយលាភី Miss Charm 2023 ចូលរួមកម្មវិធីប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Face of Cambodia 2023 ដែលក្រុមហ៊ុន CIM បានរៀបចំឡើងកាលពីយប់មិញនេះ។ ស្ថិតក្នុងឈុត gown ពណ៌លឿងស្រាលភ្លឺភ្លេកៗ Luma ពិតជាស្រស់ស្អាត ដោយនាងបង្ហាញស្នាមញញឹមដោយភាពរួសរាយរាក់ទាក់ទៅកាន់មនុស្សជុំវិញខ្លួន ដែលបានចូលរួមក្នុងពិធីនេះ។




តាមដែលដឹងមក វត្តមាន Miss Charm 2023 នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជាដំណើរទស្សនកិច្ចតាមការអញ្ជើញរបស់លោកឧកញ៉ា ចិន សំណាងម្ចាស់ ហាងមាសពេជ្រ CSNJ ដោយកញ្ញាមកទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល ២ យប់ ៣ ថ្ងៃ។
ក្នុងនោះផងដែរ តាមរយៈការបង្ហោះរបស់ លោក អ៊ឹម ជីវ៉ា អ្នកតំណាងឱ្យលោកឧញ៉ា ចិន សំណាង បានបញ្ជាក់ឱ្យដឹងគោលដៅសំខាន់ៗ កញ្ញា Luma នឹងទៅ អំឡុងពេលមកទស្សនិកច្ចប្រទេសកម្ពុជា ជាលើកដំបូងនេះ រួមមានដូចជា ព្រះមរមរាជវាំង,សារៈមន្ទីជាតិ, វត្តភ្នំ ,ផ្សារថ្មី, វិមានឯករាជ្យ ,ទៅគោរព ព្រះមរមរតនៈកោដ្ឋ, សារមន្ទីរវាលពិឃាតជើងឯក។ ដោយសារពេលវេលារខ្លី Luma ក៏នឹងទៅទស្សនា ប្រាសាទតាព្រហ្ម ទន្លេបាទី ខេត្តតាកែវ ។ ភ្ជាប់ជាមួយទីតាំងសំខាន់ៗខាងលើ អ៊ឹម ជីវ៉ា ក៏បានឱ្យដឹងពីចំណាប់អារម្មណ៍ និងការយល់ឃើញរបស់ Luma ផងដែរ។ សូមអានសំណេរលម្អិតខាងក្រោមនេះ៖






























Account
Security
Favourite Content