ហ្វេនៗនាំគ្នាសរសើរ គង់ ច័ន្ទស្រីមុំ មានសំណាងខ្លាំង បានប្តីថ្នាក់ថ្នមគ្រប់ពេលវេលា

តារា​សម្ដែង និង​ជា​ពិធី​ការិនី​រូប​ស្រស់ គង់ ច័ន្ទស្រីមុំ បាន​សម្រេច​ចិត្ត​វះកាត់​កែ​ពង្រីក​ដើមទ្រូង​តាម​បំណង​ប្រាថ្នា​របស់​នាង នា​ដើម​ឆ្នាំ ២០២៤ នេះ ប៉ុន្តែ​ពេល​នេះ​នៅ​មិន​ទាន់​ជា​សះស្បើយ ១០០% ទេ។ នេះ​បើ​យោង​តាម story ដែល​បង្ហោះ​លើ​គណនី IG ផ្លូវការ​របស់​នាង កាលពីថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤។

ក្រោយ​ពេល​វះកាត់​រួច គឹម សីហា ដែល​ជា​ស្វាមី បាន​នៅ​ចាំ​មើល​ថែ​ទាំ​អ្នក​ម៉ាក់​រូប​ស្អាត​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត រហូត ស្រីមុំ ពោល​ថា «មិន​ទទួល​ស្គាល់​ថា​ខ្លួនឯង​សំណាង​ក៏​មិន​កើត» ព្រោះ​សកម្មភាព​ថ្នាក់ថ្នម ការ​យក​ចិត្ត​ទុកដាក់ ក្ដី​ស្រលាញ់​ដែល​ប្ដី និង​កូន​បាន​ផ្តល់​ឱ្យ​នាង​វា​ពិត​ជា​ធំធេង​ខ្លាំង​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ។

បន្ទាប់ពី​ឃើញ​រូបភាព​បែប​នេះ ហ្វេន​ៗ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម នាំ​គ្នា​កោត​ស្ញប់ស្ញែង​ទឹក​ចិត្ត សីហា ពន់ពេក ថែម​ទាំង​សរសើរ គង់ ច័ន្ទស្រីមុំ ជា​ស្រ្តី​មាន​សំណាង​ខ្លាំង​ណាស់ ដែល​ជ្រើសរើស​បាន​ស្វាមី​ដ​ប្រពៃ ចេះ​ស្រលាញ់​ថ្នាក់ថ្នម យល់​ចិត្ត​ប្រពន្ធ​ដល់​ថ្នាក់​នេះ។ ក្រៅពី សីហា ក៏​មាន​កូនស្រី ម៉ូម៉ូ កំដរ និង​មនុស្ស​ពិសេស​ៗ​ជាច្រើន​នាក់​ទៀត​ក៏​បាន​ទៅ​កំដរ​តារា​ស្រី​រូប​នេះ​ដល់​មន្ទីរពេទ្យ​ផងដែរ ធ្វើ​ឱ្យ​អ្នក​ជំងឺ​រូប​នេះ មាន​អារម្មណ៍​កក់ក្ដៅ​ជា​ខ្លាំង។

មែនទែន​ទៅ គឹម សីហា ធ្លាប់​បដិសេធ​មិន​ឱ្យ​ប្រពន្ធ​វះកាត់​ពង្រីក​ដើមទ្រូង​នោះ​ទេ ដោយ​បារម្ភ​បញ្ហា​សុខភាព ព្រោះ​ពី​មុន ស្រី​មុំ ធ្លាប់​វះកាត់​គីស​ទ្រូង។ តែ​មិន​យូរ​ប៉ុន្មាន ស្រាប់តែ​ឃើញ​អ្នក​ម៉ាក់​សម័យ​ថ្មី ស្រីមុំ សម្រេច​បំណង​រឿង​វះកាត់​ពង្រីក​ដើមទ្រូង​នៅ​ពេល​នេះ។

ក្នុង story IG កាលពី​ពេល​ថ្មី​ៗ ពិធី​ការិនី​រាង​តូច​ច្រឡឹង​នេះ​លើក​ឡើង​ថា ពេល​នាង​ជា​សះស្បើយ នាង​នឹង​ថត​រូប​ស្អាត​ៗ​ឱ្យ​ហ្វេន​ៗ​បាន​ឃើញ​ពី​សម្រស់​ដើមទ្រូង​ដែល​នាង​ទើប​វះកាត់​រួច។ ស្រីមុំ និយាយ​បែប​លេង​សើច​ថា ពី​ពេល​នេះ​ទៅ​នាង​លែង​នៅ​ក្នុង Team ថ្នល់​ជាតិ​ទៀត​ហើយ តែ​សុំ​ចូល Team របស់ Pancake វិញ​ម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ