ទម្រាំល្បី! តារាខេប៉ុប ៥  រូបដែល​ហ្វឹកហាត់​យូរឆ្នាំ​ទើបបាន​ចេញ​ច្រៀងផ្លូវការ

មុននឹងមានភាពល្បីល្បាញដូចសព្វថ្ងៃ តារាខេប៉ុបប៉ុន្មានដួងខាងក្រោមនេះសុទ្ធតែឆ្លងការហ្វឹកហាត់យ៉ាងលំបាកអស់ពេលជាច្រើនឆ្នាំ ខ្លះថែមទាំងត្រូវផ្លាស់ប្ដូរពីផលិតកម្មមួយទៅមួយដើម្បីមានឱកាសចេញច្រៀងជាផ្លូវការ។ តោះទៅមើលថាជានរណាខ្លះ៖

១.Jihyoសមាជិកក្រុម Twice

Jihyoបានចូលធ្វើជាអ្នកហ្វឹកហាត់នៅផលិតកម្មJYP Entertainment នៅអាយុ ៨ឆ្នាំក្នុងឆ្នាំ ២០០៥។ អំឡុងពេលនោះនាងបានហ្វឹកហាត់ជាមួយតារាល្បីៗផ្សេងទៀតដូចជា Suzy សមាជិកក្រុម Miss A, Nickhunសមាជិកក្រុម 2PM, អតីតសមាជិកក្រុមWonder Girls គឺSunmi, Jo Kwon ក្រុម 2AM និងច្រើនទៀត។ បន្ទាប់ពីការហ្វឹកហាត់អស់រយៈពេល ១០ឆ្នាំ នាងបានបង្ហាញខ្លួនជាមេក្រុមចម្រៀងនារីTWICE ក្នុងឆ្នាំ ២០១៥។

២.Miyeonសមាជិកក្រុម (G)I-DLE

មុនពេលរួមជាមួយផលិតកម្ម Cube Entertainment Miyeonធ្លាប់ជាអ្នកហ្វឹកហាត់នៅក្រោមផលិតកម្ម YG Entertainment អស់រយៈពេល ៥ឆ្នាំ។ បើតាមពាក្យចចាមអារ៉ាមរូបនាង និងសមាជិកហ្វឹកហាត់ ៤ នាក់ផ្សេងទៀតប៊ិះនឹងត្រូវចេញច្រៀងជាផ្លូវការជាមួយក្រុម BLACKPINK ទៅហើយ។ ក្រោយមកនាងក៏បានចាកចេញពីផលិតកម្ម YG Entertainment និងចូលរួមជាមួយ Cube Entertainment ក្នុងឆ្នាំ ២០១៧ ជាកន្លែងដែលនាងបានចំណាយពេលហ្វឹកហាត់នៅឆ្នាំក្រោយម្តងទៀត។ បន្ទាប់ពីចំណាយពេលហ្វឹកហាត់ខ្លួនឯងផង និងក្នុងផលិតកម្មផងអស់រយៈពេល ៨ ឆ្នាំនៅទីបំផុតនាងបានបង្ហាញខ្លួនជាលើកដំបូងជាមួយ (G)I-DLE ក្នុងឆ្នាំ ២០១៨។

៣.Johnny សមាជិកក្រុម NCT

មុនពេលបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមNCT ក្នុងឆ្នាំ ២០១៧ Johnny ត្រូវបានគេចាត់ទុកជាអ្នកហ្វឹកហាត់យូរជាងគេបំផុតក្នុងផលិតកម្ម SM Entertainmentគឺចំណាយរយៈពេល ៩ ឆ្នាំ។ លោកបានចូលរួមជាមួយ SM Entertainment ក្នុងឆ្នាំ ២០០៨បន្ទាប់ពីបានឆ្លងកាត់វគ្គ Global Auditionនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយថែមទាំងបានហ្វឹកហាត់ជាមួយសមាជិកក្រុម EXO ផងដែរ។

៤.GD សមាជិកក្រុម BigBang

មុន​នឹង​បង្ហាញ​ខ្លួន​ជាមួយ​ក្រុម BIGBANGគឺ GD ធ្លាប់បានហ្វឹកហាត់នៅ​ផលិតកម្ម SM Entertainment នាពេលនោះ GD ​មាន​អាយុ ៨ ឆ្នាំប៉ុណ្ណោះ។  ហើយ​បាន​ចំណាយ​ពេល​ហ្វឹកហាត់ ៥ ឆ្នាំ​នៅក្រោម SM។  បន្ទាប់មកក៏ផ្លាស់ប្ដូរទៅហ្វឹកហាត់នៅផលិតកម្មYG Entertainment អស់រយៈពេល ៦ ឆ្នាំទៀត មុនពេលបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុម BigBangក្នុងឆ្នាំ ២០០៦។ លោកចំណាយពេល ១១ ឆ្នាំទើបអាចចេញច្រៀងជាផ្លូវការ។

៥.Moon Suaសមាជិកក្រុម Billlie

ដំបូងឡើយMoon Suaជាអ្នកហ្វឹកហាត់មានភាពលេចធ្លោម្នាក់ក្នុងផលិតកម្ម YG Entertainment ហើយថែមទាំងធ្លាប់ត្រូវ YG ដាក់រហស្សនាមជា “Future 2NE1” ទៀត។ នាងធ្លាប់បានហ្វឹកហាត់ជាមួយសមាជិកក្រុមBLACKPINK។ នាងចំណាយពេលហ្វឹកហាត់ក្រោម YG រហូតដល់ ១០ ឆ្នាំ ក្រោយមកក៏សម្រេចចាកចេញពីផលិតកម្ម និងបន្ដហ្វឹកហាត់ ២ ឆ្នាំទៀត សរុប ១២ ឆ្នាំទើបបានចេញជាផ្លូវការជាមួយក្រុមចម្រៀង Billlie៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ

សភាតំណាងរាស្ត្ររដ្ឋញូវយ៉ក ទទួលស្គាល់ ALmée Couture ថាជា “ម៉ាកយីហោម៉ូដដ៏លេចធ្លោ និងមានគុណភាពខ្ពស់”

ក្រោយ​ម៉ាក​យីហោ​សម្លៀកបំពាក់​ខ្មែរ ALmée Couture បញ្ចប់​ការ​បង្ហាញ​ម៉ូដ​នៅ​​ព្រឹត្តិការណ៍ New York Fashion Week 2026 ចប់​សព្វគ្រប់ និង​ទទួល​បាន​លិខិត​សរសើរ (Cit