Liu Yifei ឬគ្រប់គ្នាស្គាល់រូបនាងតាមរយៈតួអង្គ សៀវឡុងនី ជាតារាស្រីចិនដ៏មានប្រជាប្រិយភាពម្នាក់ បើទោះជាតារាស្រីចិនជំនាន់ក្រោយជាច្រើនបង្ហាញមុខជាបន្ដបន្ទាប់ក្ដី តែរូបនាងនៅតែត្រូវប្រជាជនចិនចាត់ទុកថាជាតារាស្រីដែលមានទេពកោសល្យ និងសម្រស់ស្រស់ស្អាតលេចធ្លោម្នាក់។



ថ្មីៗនេះដែរ តារាស្រីវ័យ ៣៥ ឆ្នាំនេះបានបង្ហោះរូបភាពរបស់ខ្លួនមួយចំនួនដែលធ្វើឱ្យគ្រប់គ្នាអត់ទ្រាំមិនសរសើរមិនបានដោយសារតែរូបភាពទាំងនោះបង្ហាញពីរូបសម្រស់ស្រស់ស្អាតរបស់នាងយ៉ាងខ្លាំង និងមើលទៅក្មេងជាងវ័យថែមទៀត។ រូបភាពរបស់នាងត្រូវបានគេចែកចាយជាបន្ដបន្ទាប់ដល់ទៅជាង ១០ ម៉ឺននាក់ និងត្រូវបានគេលើកឡើងមកនិយាយពាសពេញបណ្ដាញសង្គម។





មហាជនជាច្រើនបានលើកឡើងថា សម្រស់របស់នាងហាក់គ្មានការប្រែប្រួលឡើយ និងកាន់តែក្មេងជាងវ័យទៅទៀត។ ជាពិសេស នាងហ៊ានបង្ហាញមុខមាត់ដែលគ្មានការតុបតែងខ្លាំងបែបធម្មជាតិដែលធ្វើឱ្យសម្រស់របស់នាងកាន់តែលេចធ្លោមួយកម្រិតទៀត និងដូចតារាស្រីទើបមានវ័យជាង ១៨ ឆ្នាំ។





គួរបញ្ជាក់ថា ប្រឡូកក្នុងសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំ Liu Yifei បានបង្ហាញមុខក្នុងរឿងភាគ និងភាពយន្តជាច្រើន និងទទួលបានការគាំទ្រពីមហាជនទាំងក្នុងស្រុក ក្រៅស្រុក។ នាងត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាតារាស្រីមានសម្រស់លេចធ្លោខ្លាំង និងមើលទៅសមក្នុងសម្លៀកបំពាក់ឈុតបុរាណ៕
























Account
Security
Favourite Content