កាលពីថ្មីៗ នេះ ប្រព័ន្ធផ្សព្វផ្សាយ Hopper HQ បានចេញផ្សាយអំពីតារាដែលមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គម IG ចំនួន ១០០ នាក់។ ក្នុងចំណោមនោះដែរ មានទាំងតារាចម្រៀង តារាសម្ដែង តារាបង្ហាញម៉ូត និងកីឡាករបាល់ទាត់ជាដើម។

ក្នុងចំណោមនោះដែរ Lisa សមាជិកក្រុមចម្រៀងនារី BLACKPINK ក៏បានស្ថិតក្នុងបញ្ជី និងជាតារាខេប៉ុបតែមួយគត់ដែលនៅលើតារាងកំពូល។ បច្ចុប្បន្ន រូបនាងមានអ្នកចុចតាមដាន ៩៧ លាននាក់ធ្វើឱ្យនាងក្លាយជាតារាខេប៉ុបតែម្នាក់ដែលមានអ្នកចុចតាមច្រើនហូរហែជាងគេ។ ប្រភពដដែលបានឱ្យដឹងថា ក្នុងការផុសរូបផ្សព្វផ្សាយម្ដងលើបណ្ដាញសង្គម IG គឺ Lisa អាចរកប្រាក់បានរហូតដល់ជាង ៥៧ ម៉ឺនដុល្លារអាមេរិក នេះគិតត្រឹមនាងមានអ្នកចុចតាមដានត្រឹម ៩៥ លានប៉ុណ្ណោះ។ ប្រសិនបើនាងកើនអ្នកចុចតាមជាបន្ដបន្ទាប់ ប្រាក់ចំណូលរបស់នាងនឹងកាន់តែកើនឡើងថែមទៀត។


តម្លៃដ៏ថ្លៃកប់ពពកនេះត្រូវបាន Hopper HQ លើកឡើងថា ដោយសារគណនីរបស់ Lisa កើនឡើងអ្នកចុចតាមដានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ជាពិសេស ការបង្ហោះរូបភាពរបស់នាងម្ដងៗ មានចំនួន Like និង Comments ច្រើនដែលធ្វើឱ្យផុសនីមួយៗ ល្បី និងមានការចាប់អារម្មណ៍ខ្លាំង។
គួរបញ្ជាក់ដែរ មិនយូរទៀតនោះទេគេរំពឹងទុកថា Lisa ជាមនុស្សដំបូងដែលបង្កើតប្រវត្ដិសាស្ដ្រថ្មី ក្លាយជាតារាខេប៉ុបដំបូងគេដែលមានអ្នកចុចតាមដានលើបណ្ដាញសង្គម IG រហូតដល់ ១០០ លាននាក់ ខណៈអ្នកចុចតាមដានរូបនាងមានការកើនរហូតជាប្រចាំថ្ងៃ៕



























Account
Security
Favourite Content