ស្រង់ដើមវិញ! Victoria’s Secret Fashion Show 2024 ប្រកាស LISA នឹង​ឡើងសម្តែង​ក្នុង​កម្មវិធី

កម្មវិធី​ដ៏​ល្បី Victoria’s Secret Fashion Show ដែល​បាត់​មុខ ​៦ ឆ្នាំ​កន្លង​ទៅ ២០២៤ នេះ ​ប្រេន​សម្លៀកបំពាក់​ខោអាវ​ពេញ​ក្នុងនិយម​ខ្លាំង​ព្រម​ជាមួយ​ម៉ូដែល​រាង​ល្វតល្វន់ បាន​ប្រកាស​រៀប​ចំ​ឡើង​វិញ។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​​​ឡើង​ខែក្រោយ ឆ្នាំ ២០២៤។

មិន​ត្រឹម​ប្រកាស​ការ​វិល​ត្រឡប់​មក​វិញ Victoria’s Secret Fashion Show បាន​នាំ​យក​តារា​បង្ហាញ​ម៉ូដ​ល្បី​ៗ និង​ជា Victoria Secret angel ហើយ​ក៏​មាន​តារា​ចម្រៀង​ស្រី​កំពុង​ល្បី​ទូទាំង​ពិភពលោក​ថែម​ទៀត​ផង។ សម្រាប់ Victoria Secret Fashion Show 2024 នេះ lisa នៃ​ក្រុម​ចម្រៀង Blackpink,Tyla និង Cher នឹង​ឡើង​សម្ដែង​ក្នុង​កម្មវិធី។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៩ ខែ​កញ្ញា ឆ្នាំ ២០២៤ Lisa ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា​មួយ​នឹង​តារា​ចម្រៀង​ប៉ុប​អាហ្វ្រិក Tyla និង​តារា​ចម្រៀង​ប៉ុប Cher ជា​អ្នក​សម្តែង​ចុងក្រោយ​សម្រាប់ Victoria’s Secret។

កំពូល​តារា K-popគ្រោង​ឡើង​ឆាក និង​សម្ដែង​ចំ​ការ​វិល​ត្រលប់​មក​វិញ​ដ៏​គួរ​ឲ្យ​រំពឹង​ទុក​នៃ​កម្មវិធី Victoria’s Secret Fashion Show ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ចំ​ពេល​ឆ្នាំ​ដ៏​អស្ចារ្យ​ដែល LISA បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ដំណាក់កាល​ថ្មី​នៃ​អាជីព​តារា​ទោល​របស់​នាង ជាមួយ​នឹង​បទ “Rockstar” ដែល​បាន​បង្ហាញ​ខ្លួន​នៅ​លេខ ៤ នៅ​លើ​តារាង Billboard Global 200 ហើយ​​​ជា​លើក​ដំបូង​របស់​នាង។ មិន​តែ​ប៉ុណ្ណោះ “Rockstar” ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៅ​លើ​តារាង Billboard Global Excl ផង​ដែរ។

ម្ចាស់​បទ «New Woman» បាន​និយាយ​ថា “កម្មវិធី​បង្ហាញម៉ូដ Victoria’s Secret Fashion Show គឺ​ជា​រាត្រី​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ចំណោម​ការ​បង្ហាញ​ម៉ូដ​ទាំងអស់ ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការ​ត្រឡប់​មក​វិញ​របស់​ខ្លួន​ជាមួយ​នឹង​ស្ត្រី​ដែល​មិន​គួរ​ឲ្យ​ជឿ ជាច្រើន​រូន​ទៀត ព្រម​មក​ជាមួយ​ថាមពល ដែល​ជា​ផ្នែក​មួយ​នៃ​កម្មវិធី! វា​នឹង​ក្លាយ​ជា​រាត្រី​ដ៏​អស្ចារ្យ​មួយ”។ នេះ​ជា​សេចក្ដី​ថ្លែងការណ៍​សារព័ត៌មាន​មួយ​របស់ LISA ។

ការ​បង្ហាញ​ម៉ូដ​ឆ្នាំ ២០២៤ របស់​ប្រេន​អាមេរិក​មួយ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ១៥ ខែតុលា នៅ​ទីក្រុង Brooklyn ក្នុង​ទីក្រុង​ញូវយ៉ក ដែល​ជា​ការ​កត់​សម្គាល់​ការ​ត្រឡប់​មក​វិញ​ដ៏​ធំ​របស់​ខ្លួន បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈ​ពេល ៦ ឆ្នាំ។ ងាក​ទៅ​មើល​តារា​ចម្រៀង​ដែល​ធ្លាប់​ឡើង​សម្ដែង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ Rihanna, Halsey,Taylor Swift, Ed Sheeran, Ariana Grande, The Weeknd, Lady Gaga, Selena Gomez, Black eye peas, Bruno Mars, Rita Or, The Chainsmokers, Shawn Mende, Bebe Rexha, Kelsea Ballerini និង​តារា​ជា​ច្រើន​រូប​ទៀត។

Victoria Secret Fashion Show គឺ​ជា​កម្មវិធី​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត ដែល​មាន​ទាំង​បង្ហាញ​ម៉ូដ​ខោ​អាវ​ក្នុង​ស្អាត​ៗ សិចស៊ី ព្រម​ជាមួយ​​អ្នក​ចម្រៀង​សម្ដែង​ស្រប​ពេល​គ្នា​តែ​ម្ដង ហើយ​នោះ​ជា​ចំណុច​ពិសេស​ដែល Victoria’s Secret ប្រើ​បាន​ជោគជ័យ​តាំង​ពី​ជាង ២០ ឆ្នាំ​កន្លង​មក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​



Leave a Reply

Your email address will not be published.Required fields are marked *